Search

User Menu

គ្រូបណ្តុះបណ្តាលជំនាញផ្នែកសំអាងការ និង កែសម្ផស្ស for Precious Women

(This job application was closed on 24th December 2020)
For : Cambodian Only
Categories : Other
Schedule : Full time job
Sex : Female
Language : Khmer
Location : Phnom Penh
Hiring : 1 Position
Closing Date : 24th December 2020
Salary :
Negotiable
Experience : Minimum 1 year
Job Description

អង្គការតំលៃស្រ្តី គឺជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុកមួយក្នុងរាជធានីភ្នំពេញ ដែលធ្វើការជួយទៅដល់ស្រ្តីរងគ្រោះ និង ត្រូវបានគេរំលោភបំពាននៅតាមសេវាកំសាន្តដូចជាបៀហ្គាឌិន និង ខារ៉ាអូខេក្នុងប្រទេសកម្ពុជា។ 

និមិត្ត៖ លើកកំពស់ស្ត្រីដែលតូ្រវបានកេងប្រវញ្ច័នៅតាមរង្គសាល បៀរហ្គាឌិន និងផ្ទះបន ក្នុងប្រទេសកម្ពុជាអោយរស់នៅដោយស្មើភាពគ្នា មានសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម។

បេសកកម្ម៖លើកកំពស់បរិយាកាសការងារ ដើម្បអោយរួចផុតពីការកេងប្រវញ្ច័ និង រំលោភបំពានទៅដល់ស្រ្តី តាមរយៈការប្រឹក្សាយោបល់ បញ្ចូនទៅរៀនជំនាញ និងជំរើសការងារថ្មី ។

អង្គការតំលៃស្រ្តី គឺកំពុងត្រូវការជ្រើសរើសបេក្ខជន ជាជនជាតិខ្មែរដែលមានសមត្ថភាព និង មានបំណងចង់បំពេញការងារនូវមុខតំណែងដូចខាងក្រោមនេះ៖

មុខតំណែង: គ្រូបណ្តុះបណ្តាលជំនាញផ្នែកសំអាងការ និង កែសម្ផស្ស
តំបន់: ភ្នំពេញ

Job Responsibilities & Duties
  • ថែរក្សា រៀបចំសំភារៈតុបតែងមុខ កែសម្ផស្ស និងសំអាងការឲ្យបានស្អាត មានសណ្តាប់ធ្នាប់
  • ស្នើរសុំទិញសំភារៈបន្ថែមមុនពេលប្រើប្រាស់អស់ ឬ ពេលសំភារៈចាស់ត្រូវខូច
  • បន្តធ្វើការជាមួយឧបករណ៍ដែលស្អាតមានអនាម័យ ដោយកំចាត់មេរោគបានត្រឹមត្រូវល្អដូចជា កន្ត្រៃ ក្រាស់ ដង្កៀបសក់ និងឧបករណ៍ផ្សេងៗទៀត ។
  • ធ្វើកំណត់ត្រាបញ្ជីប្រាក់ចំនូល និងចំណាយដើម្បីប្រគល់អោយគណនេយ្យជារៀងរាល់ថ្ងៃ
  • ដើរសំអាងការទៅតាមការព្រមព្រៀងរបស់ហាង និងអតិថិជន ។
  • ផ្សព្វផ្សាយព័ត៌មានដល់អតិថិជនអំពីសេវាកម្មរបស់ សំអាងការតំលៃស្រ្តី ដែលមាន ដូចជា សេវាកម្មតុបតែងមុខ កែសម្ផស្ស និងសំអាងការជាដើម។រៀបចំប្លង់មេរៀន និង បង្កើតកាលវិភាគបង្រៀនសិស្ស 
  • ធ្វើការបណ្តុះបណ្តាលដល់សិស្សដោយផ្អែកតាមកាលវិភាគ និងមេរៀនដែលបានរៀបចំ
  • បញ្ចូនតារាងវត្តមានសិស្សទៅកាន់បុគ្គលិកសង្គមកិច្ចជារៀងរាល់ខែ
  • មានជាមតិយោបល់ល្អៗ ដើម្បីអភិវឌ្ឍ និងស្ថាបនាលើចំនុចខ្វះខាតរបស់សិស្ស
  • កំណត់ និងទិញឧបករណ៍រៀនរបស់សិស្សអោយទាន់ពេលវេលា
  • រំលឹកកម្មវិធីសិក្សាដល់សិស្សជារៀងរាល់ខែ
  • ធ្វើការស្រាវជ្រាវ ដើម្បីអភិវឌ្ឈន៍ជំនាញ និងបច្ចេកទេសថ្មីៗផ្ទាល់ខ្លួនបន្ថែមទៀត
  • បញ្ជូនពត៍មានដែលមិនប្រក្រតីរបស់សិស្សទៅកាន់បុគ្គលិកសង្គមកិច្ច រឺ បុគ្គលិកសម្របសម្រួល គំរោងមេអំបៅ ដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលា
  • រៀបចំកម្មវិធីប្រលងលើកទី១ និងប្រលងបញ្ចប់
  • បន្តគាំទ្រ និងផ្តល់គំនិតកែលំអដល់សិស្ស ដែលត្រូវការជំនួយពេលបញ្ចប់វគ្គ។
Job Requirements
  • ត្រូវមានបទពិសោធខាងបង្រៀនសិស្ស ឬក៏ធ្លាប់បើកហាងខ្លួនឯងយ៉ាងតិចរយៈពេល ១ឆ្នាំ។
  • ត្រូវចេះអត់អត់ធ្មត់, ស្មោះត្រង់ និង មានគំនិតច្នៃប្រឌិតថ្មីៗចំពោះអង្គការ និង ក្រុមការងារ។
  • ប្រកាន់ភ្ជាប់នូវបទបញ្ជាផ្ទៃក្នុង និង បទបញ្ជាជាផ្លូវការរបស់ អង្គការតំលៃស្រ្តី ដោយរួមទាំងច្បាប់ការពារងាយរងគ្រោះ និង កុមារផងដែរ។
  • ប្រកាន់ភ្ជាប់នូវឥរិយាបថវិជ្ជាមានចំពោះអង្គការ ការងារ និង មិត្តរួមការងារ
  • ចេះចុះចូលជាមួយក្រុមការងារ គោរពអតិថិជន និង ភ្ញៀវដទៃទៀត
  • ចេះរៀបចំចាត់ចែង មានសមត្ថភាពក្នុងការងារ
  • មានសណ្តាប់ធ្នាប់ល្អ និង អនាម័យខ្ពស់
  • ចេះរក្សាការសំងាត់យ៉ាងតឹងរឹងបំផុតចំពោះការងារនៅក្នុងអង្គការ ការងារបុគ្គលិក បញ្ហា រឺក៏ពត៍មានលម្អិតរបស់អតិថិជន
Job Employment Terms/Benefits

អត្ថប្រយោជន៍

ថ្លៃធ្វើដំណើរ, ថ្លៃកាតទូរស័ព្ទ, ធានារ៉ប់រង(ប.ស.ស) និងប្រាក់ខែអាស្រ័យលើសម្ថត្តិភាព និងបទពិសោធន៍ 

How to Apply?

ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍ទៅលើមុខតំណែងមួយនេះសូមប្រវត្តិរូបសង្ខេបមកកាន់អង្គការតំលៃស្រ្តី  ផ្ទះលេខ ៣៦ ផ្លូវ ៣៥D សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ អោយបានត្រឹមថ្ងៃទី24 ខែធ្នូ ឆ្នាំ២០២០ ឬទំនាក់ទំនងលេខទូរស័ព្ទ៖ ០៧០ ៣៩២ ០០១ / ០៨៩ ៣២៦ ៤០៥


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Precious Women
Email : acc@preciouswomen.org
ao@preciouswomen.org
Mobile : ០៧០ ៣៩២ ០០១
០៨៩ ៣២៦ ៤០៥
Address : ផ្ទះលេខ ៣៦ ផ្លូវ ៣៥D សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ
Website : http://preciouswomen.org/
Precious Women

Precious Women is a local Christian organization in Phnom Penh Cambodia, working along-side women who are being exploited in the Entertainment Industry in Karaoke Bars and Beer Gardens. 

Vision: To see all exploited women working in Cambodia’s entertainment industry live with dignity, equality, and hope.
Mission: To empower women to improve their lives and work in an environment free from sexual and economic exploitation.

Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading