ប្រធានអ្នកអប់រំផ្សព្វផ្សាយតាមសហគមន៍ ​​(CM Supervisor) for Population Services Khmer

(This job application was closed on 25th January 2017)
For : Cambodian Only
Categories : Communications, Community Development, Health/Medical
Schedule : Full time job
Sex : Male, Female
Location : Siem Reap, Kampong Speu, Tbaung Khmum
Hiring : 3 Positions
Closing Date : 25th January 2017
Salary :
Negotiable
Experience : Yes
Job Description

ភី អេស ខេ គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលឯករាជ្យនិងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ បេសកកម្មរបស់ អង្គការ ភី អេស ខេ គឺប្រើឥទ្ធិពលទីផ្សារដែលមានតំលៃសមរម្យ ជាដំណោះស្រាយដើម្បីធ្វើអោយសុខភាពរបស់ប្រជាជនដែលមានប្រាក់ ចំណូលទាប និងងាយរងគ្រោះ មានភាពប្រសើរឡើងដោយសហការជាមួយរាជដ្ឋាភិបាល។ គុណតម្លៃរបស់អង្គការ ភី អេស ខេ គឺការជំរុញលទ្ធផល ការច្នៃប្រឌិត កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរ ទំនុកចិត្ត និងការគោរព។
អង្គការភីអេសខេ ត្រូវការជ្រើសរើសបុគ្គលិកសំរាប់មុខតំណែងដូចខាងក្រោម៖

ជាជនជាតិខ្មែរ ធ្វើការពេញម៉ោង ប្រចាំការតាមខេត្តដូចខាងក្រោម៖

  • ខេត្តកំពង់ស្ពឺ៖ ១នាក់
  • ខេត្តសៀមរាប៖ ១នាក់
  • ខេត្តត្បូងឃ្មុំ៖ ១នាក់
Job Responsibilities & Duties
  • CM supervisor​ មានតូនាទីគ្រប់គ្រង​អ្នកផ្សព្វផ្សាយតាមសហគមន៍​​​ (CMs) ដែលបាននិងកំពុងអប់រំផ្សព្វផ្សាយផ្ទាល់​ទៅស្រ្តីក្នុងវ័យបន្តពូជ ដើម្បី​បង្កើនអោយមានតំរូវការ​ប្រើ​​​មធ្យោបាយ​ពន្យារកំណើត​ និងបញ្ជូនស្រ្តីទៅពិគ្រោះឬទទួលសេវា នៅបន្ទបពិគ្រោះព្យាបាល​ជំងឺ​សញ្ញាព្រះអា​​ទិត្យ​​​ដែលនៅជិតបំផុត​តាមមូលដ្ឋានក្នុងខេត្តរបស់ខ្លួន ។
  • សំរបសំរួល​​និងជួយ CMs ធ្វើផែនការចុះអប់រំ​ និងសួរសុខទុក្ខស្រ្តី​ដែលបានប្រើ​មធ្យោបាយពន្យារកំណើតកងដាក់ក្នុងស្បូន និងជួយដោះស្រាយបញ្ហា​ពាក់ព័ន្ធនឹង​ការយល់ច្រឡំ​ផ្សេងៗ ជុំវិញការប្រើមធ្យោបាយពន្យារកំណើត និង​រាយការណ៍រាល់ ករណីមិនប្រក្រតីណាមួយកើតឡើង។
  • ចុះអង្កេត ផ្ដល់ការគាំទ្រ បណ្តុះបណ្តាល ​បង្វឹក ជំនាញអប់រំ និង​ពិនិត្យ ​ប្រមូលរបាយការណ៍ ប្រចាំថ្ងៃ សប្ដាហ៍ និង​ប័ណ្ណ​បញ្ជូន​ពីCMs រៀងរាល់សប្ដាហ៍ និងបញ្ចូល​របាយការណ៍​ក្នុងប្រពន្ធ័ដែលមានស្រាប់ ផ្ញើរជូនមន្រ្តីសម្របសម្រួលផ្នែកទំនាក់ទំនង​ ផ្លាស់ប្តូរឥរិយាបថសង្គម។
  • រៀបចំផែនការណ៍ចុះអភិបាល និងបង្វឹកCMs តាមតំបន់ឬសហគមន៍គាត់នីមួយៗ ដើម្បី​ផ្តល់ការគាំទ្រនិងពង្រឹងជំនាញ និងសមត្ថភាព​CMs
  • ទំនាក់ទំនង​និងសំរបសំរួល​រវាង​CMs អ្នកផ្តល់សេវានៅបន្ទប់ពិគ្រោះព្យាបាល​ជំងឺ​សញ្ញាព្រះអា​​ទិត្យ​ និង​ក្រុម QA របស់អង្គការ​​ ភី​ អេស​ ខេ អោយមានការសហការល្អ
  • ធ្វើរបាយការណ៍ប្រចាំខែ និងរាយការណ៏ផ្ទាល់ជូនមន្រ្តីសម្របសម្រួលផ្នែកទំនាក់ទំនង​ផ្លាស់ប្តូរឥរិយាបថសង្គម (Social Behavior Change Communication Coordinator)​ និង​​ធ្វើការនៅមូលដ្ឋានក្នុងខេត្តរបស់ខ្លួន
Job Requirements
  • មានសញ្ញាប័ត្រទុតិយភូមិឬបានចូលរួមវគ្គបណ្តុះបណ្តាលដែលមានតំលៃស្មើ
  • មានបទពិសោធន៍ដែលពាក់ព័ន្ធនឹងការងារសហគមន៍ឬអប់រំសុខភាព យ៉ាងតិច​១​ទៅ២​ឆ្នាំ
  • សមត្ថភាពក្នុងការទំនាក់ទំនងល្អជាមួយអ្នកផ្តល់សេវាបន្ទប់ពិគ្រោះព្យាបាលជំងឺសញ្ញាព្រះអាទិត្យនិង​មណ្ឌល​សុខភាព​ និងអាជ្ញាធរតាមសហគមន៍។
  • ចេះបត់បែនជាមួយស្ថានភាពលំបាក និងអាចដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព
  • មានម៉ូតូផ្ទាល់ខ្លួន និងអាចធ្វើដំណើរឆ្ងាយតាមសហគមន៍
  • ចេះប្រើកម្មវិធី MS Office Power Point, Excel, Word និង Email
  • ចេះសរសេរនិងនិយាយភាសាអង់គ្លេសបានរឹតតែប្រសើរ
How to Apply?

សូមផ្ញើរប្រវត្តិរូបសង្ខេប ទៅកាន់ អីុម៉ែល ឬ ការិយាល័យធនធានមនុស្ស (CV and cover letter only) តាមរយះអាស័យដ្ឋាន និង ពត៍មានលំអិត ដូចខាងក្រោម។ Please reference the position applying to with Subject: ប្រធានអ្នកអប់រំផ្សព្វផ្សាយតាមសហគមន៍ (CM Supervisor។

** មានតែបេក្ខជនដែលជាប់ shortlist ប៉ុណ្ណោះត្រូវបានទំនាក់ទំនងដើម្បីសម្ភាសន៍។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Population Services Khmer
Email : hr@psk.org.kh
Address : # 29, Street 334, Boeung Keng Kang 1, Khan Chamkarmon, Phnom Penh
Sponsored
Similar jobs
Loading