មន្រ្តីឥណទាន (Credit Officer) for Hattha Kaksekar Limited

(This job application was closed on 30th April 2018)
Hiring : 202 Positions
Closing Date : 30th April 2018
Salary :
Negotiable
Experience : Yes
Degree : Bachelor
Job Description

ហត្ថាកសិករ លីមីតធីត “HKL” ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដូចជា ខ្ចីប្រាក់ សន្សំប្រាក់ ផ្ទេរប្រាក់ សេវាអេធីអឹម សេវាធនាគាចល័ត និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលមានការិយាល័យប្រតិបត្តិការនៅទូទាំង២៥ ខេត្តនិងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយ តបទៅនឹងភាពរីកចម្រើនរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព បំពេញការងារដូចខាងក្រោម៖

  • មន្រ្តីឥណទាន (Credit Officer)
Job Responsibilities & Duties
  • ចូលរួមក្នុងយុទ្ធនាការ ផ្សព្វផ្សាយផ្សេងៗទាក់ទងនឹង ផលិតផល សេវាកម្ម
  • ចុះជួបទំនាក់ទំនងអតិថិជន និងសាធារណជនដោយផ្ទាល់និងពន្យល់អំពី​
  • ផលិតផល សេវាកម្ម របស់ហត្ថាកសិករ លីមីតធីត
  • ដោះស្រាយបាននូវរាល់បញ្ហាដែលនឹងអាចកើតមានឡើង ចំពោះប្រតិបត្តិការ
  • រៀបចំ និងគ្រប់គ្រងរាល់ឯកសារព័ត៌មានទំនាក់ទំនង ជាមួយអតិថិជន
  • រាយការណ៍ពីបាតុភាព និងផលប៉ះពាល់ដល់ ផលិតផល និងសេវាកម្ម ទាំង ឡាយ មកគណៈគ្រប់គ្រង ឱ្យបានទាន់ពេលច្បាស់លាស់ គ្រប់គ្រាន់ និងត្រឹមត្រូវ
  • រៀបចំបាយការណ៍តាមការចាត់ចែងរបស់គណៈគ្រប់គ្រង
Job Requirements
  • បព្ចាប់ថ្នាក់ បរិញ្ញាបត្រ ឬកំពុងសិក្សាថ្នាក់ ​បរិញ្ញាបត្រឆ្នាំទី៤ ជំនាញគ្រប់គ្រង ជំនាញទីផ្សារ ជំនាញគ្រប់គ្រងពាណិជ្ចកម្ម ជំនាញធនាគារ និង ហិរញ្ញវត្ថុ,​ ឫសញ្ញាបត្រដែលមានតំលៃស្មើ
  • មានឆន្ទៈចុះបំពេញការងារនៅតាមមូលដ្ឋាន និងនៅក្នុងដែនគ្រប់គ្រងរបស់សាខា
  • មានអត្ដចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសា និងមានអ៊ំណត់ក្នុង ការធ្វើការងារ
  • មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office
  • ត្រូវមានម៉ូតូផ្ទាល់ខ្លួន
Job Employment Terms/Benefits

អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ

ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។

បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាល និងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍ អាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។

How to Apply?

លទ្ធផលសម្រាំង: បេក្ខជនដែលជាប់ក្នុងវគ្គសម្រាំងនឹងត្រូវបានទំនាក់ទំនងតាមរយៈទូរស័ព្ទ និងបិទផ្សាយគ្រប់ការិយាល័យ សាខា

របៀបដាក់ពាក្យៈ

ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័រ របស់គ្រឹះស្ថាន។

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត តាមរយៈអាសយដ្ឋាន ឬតាមរយៈអ៊ីម៉ែល ដែលបានផ្ដល់ជូន នៅក្នុងពត៌មានទំនាក់ទំនង។

បញ្ជាក់ៈ

បេក្ខជន_បេក្ខនារី ដែលមានអាសយដ្ឋានអចិន្រ្តៃយ៌ នៅជិតទីតាំងបម្រើការងារ ត្រូវបានផ្តល់អាទិភាព។ រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។ ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងតាមរយៈទូស័ព្ទ។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : Hattha Kaksekar Limited
Email : job@hkl.com.kh
Mobile : 086 354 354 (Mobile)
093 405 000 (Mobile)
Address : #606, Street. 271, Sangkat Boeng Tumpun 1, Khan Mean Chey, Phnom Penh
Website : http://www.hkl.com.kh

Hattha Kaksekar Limite “HKL” is a leading microfinance institution, providing Credit, Savings, Local Money Transfer, ATM Service, Mobile Banking Service and other financial service, and operates with 25 provinces-cities in Kingdom of Cambodia.

Sponsored
Similar jobs
Loading