អ្នកបើកបររថយន្ត និង ថែទាំបច្ចេកទេស for World Vision Cambodia
| For : | Cambodian Only |
| Categories : | Driving/Transport |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | Khmer |
| Location : | Takeo |
| Hiring : | 1 Position |
| Closing Date : | 31st October 2018 |
| Salary : |
Negotiable
|
| Experience : | Yes |
អង្គការទស្សនៈពិភពលោក គឺជាអង្គការមនុស្សធម៌គ្រិស្តបរិស័ទអន្តរជាតិ កំពុងធ្វើការជាមួយជនក្រីក្រ និងលើកស្ទួយបំផ្លាស់បំប្រែជីវិត រស់នៅរបស់ពូកគេ និងស្វែងរកភាពយុត្តិធម៌។ ការិយាល័យអង្គការយើងត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពចំនួន 01 នាក់សម្រាប់បំរើការងារ
លេខកូដ : TKO-FY18-F028
មុខតំណែង : អ្នកបើកបររថយន្ត និង ថែទាំបច្ចេកទេស
ទីកន្លែង : ការិយាល័យអង្គការទស្សនៈពិភពលោកខេត្តតាកែវ
ប្រាក់ខែ និង ប្រាក់ឧបត្ថម្ភ : ២៨៧ ទៅ ៣៥៩ ដុល្លាសហរដ្ឋអាមេរិកអាស្រ័យទៅលើបទពិសោធន៍ និង សមត្ថភាព
គោលបំណងនៃមុខតំណែង
ក្នុងមុខតំណែងនេះ អ្នកត្រូវចាត់ចែង និងទទួលខុសត្រូវតួនាទីពីរគឺទីមួយជាជំនួយដល់ការិយាល័យ និងបុគ្គលិក ក្នុងការបំរើដល់ការ ដឹកជញ្ជូន និងមួយផ្នែកទៀតគឺផ្តល់ជំនួយដល់ប្រធានរដ្ឋបាលបំពេញកិច្ចការដូចជា ការជួសជុលខ្នាតតូច ការថែទាំលើអាគារការិយាល័យ និងសំភារៈផ្សេងៗទៀតដែលមានប្រើប្រាស់នៅក្នុងការិយាល័យ នូវរាល់ពេលដែលត្រូវការចាំបាច់។
ក- ផ្នែកបើកបរ
- បើកបររថយន្តដែលបានកំណត់ឲ្យដោយប្រធានរដ្ឋបាល ជំនួយការរដ្ឋបាល ឬប្រធានកម្មវិធីឯទៀត។
- ទទួលខុសត្រូវចំពោះច្បាប់ដោយបើកបរគោរពច្បាប់ចរាចរដែលបានកំណត់ រួមទាំងការប្រើប្រាស់ល្បឿនយានយន្ត និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធដល់ចរាចរឲ្យបានត្រឹមត្រូវ។
- កត់ត្រាប្រចាំថ្ងៃនូវរាល់ការប្រើប្រាស់រថយន្ត ចំងាយប្រើប្រាស់ រួមទាំងរបាយការណ៏ដែលទាក់ទងទៅនឹងផ្នែកថែទាំនិងជួសជុលផងដែរ។
- ត្រួតពិនិត្យប្រចាំនូវបច្ចេកទេសរថយន្តទៅតាមលំដាប់ ដូចជា សម្ពាធខ្យល់កង់ ខ្សែពាន អាគុយ ប្រេងម៉ាស៊ីន ហ្រ្វាំង ។ល។ ជាពិសេសត្រូវប្រាកដថាប្រេងម៉ាស៊ូតត្រូវតែពេញជាប្រចាំ។
- ត្រូវចេះប្រើប្រាស់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងរថយន្ត ព្រមទាំងណែនាំដល់អ្នកដំណើរឲ្យចេះប្រើប្រាស់ផងដែរ
- ជួយលើកដាក់ទំនិញចេញចូលរថយន្តរាល់ពេលដែលអ្នកដំណើរមាន និងត្រូវការឲ្យជួយធ្វើ
ខ- ផ្នែកថែទាំនិងជួសជុល
- ចែកចាយប្រព័ន្ធអគិ្គសនី
- ត្រូវប្រាកដថាប្រព័ន្ធអគ្គិសនីមានដំណើរការល្អ ជួសជុលជាបន្ទាន់នូវការចាំបាច់ដែលអាចធ្វើទៅបានដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់។
- ការប្រើប្រាស់ម៉ាស៊ីនភ្លើងនិងថែទាំជាប្រចាំទៅតាមការណែនាំរបស់រោងចក្រដែលត្រូវផ្លាស់ប្តូរប្រេងទៅតាមកំណត់នៃម៉ោង។
- ជូតសំអាត ថែទាំកញ្ចក់ និងប្រព័ន្ធសូឡាឲ្យបានជាប្រចាំនិងតាមការណែនាំរបស់រោងចក្រ
- ប្រព័ន្ធម៉ាស៊ីនត្រជាក់
- ត្រូវប្រាកដថារាល់បណ្តាញ និងឧបករណ៍ម៉ាស៊ីនត្រជាក់ល្អ និងត្រូវបានសំអាតជារៀងរាល់ពីរខែម្តង ហើយត្រូវឆ្លើយតបទៅតាមបច្ចេកទេស
- ប្រព័ន្ធបំពងសំឡេង
- ត្រូវប្រាកដថាប្រព័ន្ធបំពងសំឡេងត្រូវបានឮ ហើយដំណើរការដោយល្អនៅពេលប្រជុំ ឬមានសកម្មភាពការងារដែលត្រូវប្រើ និងជួសជុលឲ្យបានទាន់ពេលវេលាចាំបាច់
- ប្រព័ន្ធសុវត្ថិភាព (នៅទីកន្លែងដែលអាចធ្វើទៅបាន)
- ត្រូវប្រាកដថាសំឡេងរោទ៍ត្រូវបានឮ ហើយដំណើរការដោយស្វ័យប្រវត្តិនិងជួសជុលឲ្យបានទាន់ពេលវេលាចាំបាច់
- ប្រព័ន្ធទូរស័ព្ទ
- ត្រូវប្រាកដថាប្រព័ន្ធទូរស័ព្ទទំនាក់ទំនងទាំងអស់មានដំណើរការល្អ និងប្រក្រតី ត្រូវជួសជុលឲ្យបានទាន់ពេលវេលាក្នុងករណីដែលខូចខាត
- ការថែទាំអាគារការិយាល័យនិងជួសជុល
- ត្រូវប្រាកដថាអាគារការិយាល័យទាំងមូលត្រូវស្អាត មានសុវត្ថិភាព និងថែរទាំត្រឹមត្រូវ
- ផ្លាស់ប្តូរ និងជួសជុលជាបន្ទាន់នូវការបែកបាក់ខូចខាត ធ្លុះធ្លាយដំបូលតូចតាច ។ល។
- ត្រូវប្រាកដថារាល់ម៉ូទ័របូមទឹក និងប្រព័ន្ធផ្គត់ផ្គងដំណើរការបានល្អនិងប្រក្រតី
- ត្រូវប្រាកដថារាល់ទ្វារបង្អួច ។ល។ ស្ថិតក្នុងលក្ខខ័ណ្ឌល្អ និងដំណើរការជាប្រក្រតី
- កិច្ចការងារដទៃទៀតដែលបានស្នើរសុំឲ្យធ្វើដោយប្រធាន និងភ្ញៀវដែលធ្វើដំណើរជាមួយផង
- មានភាពអត់ធន់ មានអត្តចារិតល្អក្នុងការបំពេញការងារនិងតួនាទី
- មានបទពិសោធន៍ក្នុងការបើកបរដោយសុវត្ថិភាព
- មានប័ណ្ណបើកបរស្របច្បាប់
- អាចបើកបរនៅគ្រប់ស្ថានភាពផ្លូវទាំងអស់ទាំងក្នុងទីក្រុង និងទីជនបទ
- មានចំណេះដឹងអំពីកំហូចរបស់រថយន្តជាមុន ហើយអាចជួសជុលបានកំរឹតស្រាល
- ស្គាល់គ្រឿងបន្លាស់រថយន្តទាំងអស់
- មានចំណេះដឹងផ្នែកអគ្គិសនី
- មានចំណេះដឹងផ្នែកជួសជុលនិងលាបថ្នាំអាគារព្រមទាំងចេះប្រើប្រាស់ម៉ាស៊ីនបូមទឹក
- មានចិត្តទទួលយកនូវសំណើរដែលបានស្នើរឲ្យធ្វើ
- គោរព និងឲ្យតម្លៃដល់គោលនយោបាយនិងទស្សនៈរបស់អង្គការ
សូមអព្ជើាញបេក្ខជនដែលមានបំណងសែ្វងរកឪកាសការងារជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាចូលទៅកាន់គេហទំព័ររបស់អង្គការទស្សនៈពិភពលោកដើម្បីធ្វើការបំពេញពាក្យស្នើរសុំបំរើការងារតាមរយៈបណ្តាញសារអេឡិចត្រូនិច(online) Website : www.worldvision.org.khឬក៍បញ្ជូនពាក្យស្នើរសុំបំរើការងាដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសងេ្ខបតាមរយៈ Email: cam_recruitment@wvi.org ឬ យកមកដាក់នូវការិយាល័យអង្គការទស្សនៈពិភពលោក ខេត្តតាកែវ
បញ្ជាក់
រាល់ការដាក់ពាក្យសុំបំរើការងារជាលាយលក្ខណ៍អក្សរ (Hard Copy) នឹងមិនត្រូវបានទទួលទៀតឡើយ។
អង្គការទស្សនះនៈពិភពលោក-កម្ពុជាប្តូរផ្តាច់ធ្វើការជាមួយកុមារនិងការពារពួកគេ។ យើងនឹងមិនទទួលយករាល់បុគ្គលិកណាដែលមានប្រវត្តិពាក់ព័ន្ធការទាំងនេះមកធ្វើការជាមួយឡើយបេក្ខជនដែលបានទទួលជ័យជននោះនិងត្រូវបានធ្វើការពិនិត្យលើប្រវត្តិជាមួយសមត្ថកិច្ចចំពោះការនេះ។ ( ដែលមានប្រវត្តិពាក់ព័ន្ធបទឧក្រិដ្ឋ ជាពិសេសបទឧឧក្រិដ្ឋប្រឆាំងកុមារ។ បេក្ខជនដែលទទួលជោគជ័យត្រូវទៅធ្វើលិខិតថ្កោលទោសនៅក្រសួងយុត្តិធម៌មុនពេលចាប់ផ្តើមកាងារជាមួយអង្គការទស្សនៈពិភពលោក។)
ឈប់ទទូលពាក្យនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៨
Thanks, From Khmer Online Jobs Team
| Organization : | World Vision Cambodia |
| Email : | cam_recruitment@wvi.org |
| Address : | ការិយាល័យអង្គការទស្សនៈពិភពលោកខេត្តតាកែវ |
| Website : |
http://careers.wvi.org/job-opportunities-in-cambodia |
World Vision is an international Christian humanitarian and development organization working with the poor and oppressed to promote human transformation and seek justice for vulnerable children.
