បុគ្គលិក​សម្រប​សម្រួល​ការងារ​អំណាន​ (Literacy Facilitator) for Room to Read Organization

(This job application was closed on 18th June 2019)
For : Cambodian Only
Categories : Educate/Train/Teaching, Social Work
Schedule : Full time job
Sex : Male, Female
Language : Khmer
Location : Banteay Meanchey, Kampong Speu
Hiring : 6 Positions
Closing Date : 18th June 2019
Salary :
Negotiable
Experience : Yes
Degree : High School
Job Description

រូមធូរីដជាអង្គការសកល ដែលផ្លាស់ប្ដូរជីវិតកុមាររាប់លាននាក់ នៅក្នុងសហគមន៍ដែលមានចំណូលទាប ដោយផ្ដោតលើអំ ណាននិងសមភាពយេនឌ័រ ក្នុងវិស័យអប់រំ។ ស្ថាបនានៅឆ្នាំ២០០០ ដោយមានជំនឿថា ពិភពលោក មានការផ្លាស់ប្ដូរផ្តើម ចេញពីកុមារ ដែលទទួលបានការអប់រំ [….] រហូតមកដល់បច្ចុប្បន្ននេះ រូមធូរីដបានជួយដល់កុមារ ជាង១៦.៦លាននាក់ក្នុង សហ គមន៍ជាង៣០,០០០ នៅក្នុងប្រទេស បង់ក្លាដេស កម្ពុជា ហ្គ្រេណាដា ហុនឌូដាស ឥណ្ឌា ឥណ្ឌូនេស៊ី ហ្ស៊កដានី ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ រ្វ៉ាន់ដា អាហ្វ្រិកខាងត្បូង ស្រីលង្កា តង់ហ្សានី វៀតណាម និងហ្សំបៀ។ យើងត្រូវការជ្រើសរើស បុគ្គលិក ដូចខាងក្រោម ដើម្បីបម្រើការងារ ប្រចាំស្រុកគោលដៅ របស់អង្គការ រូមធូរីដ តាមចំនួនដូចខាងក្រោម៖

  • បុគ្គលិក​សម្រប​សម្រួល​ការងារ​អំណាន​ (Literacy Facilitator) (ចំនួន៦នាក់)
Job Requirements

លក្ខណៈសម្បត្តិចាំបាច់

  • យ៉ាង​ហោច​ណាស់​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបរិញ្ញាបត្រ​អប់រំ /មាន​វិញ្ញាបនបត្រ​គរុកោសល្យ ផ្នែកបង្រៀន
  • យ៉ាងហោច​ណាស់​មាន​បទពិសោធន៍​៣​ឆ្នាំ​ក្នុង​គម្រោង​អភិវឌ្ឍ ឬមិន​មាន​ជាគ្រូ ប៉ុន្តែ​មាន​បទពិសោធន៍​ខាង​ការងារ អប់រំ
  • មាន​សមត្តភាព​ក្នុង​ការងារ​ទំនាក់​ទំនង​ទាំង​ការសរសេរ​និង​ផ្ទាល់មាត់
  • មាន​ជំនាញ​ទំនាក់​ទំនង​អន្តរបុគ្គល និង​ការងា​ក្រុម​បានល្អ
  • មាន​ម៉ូតូផ្ទាល់​ខ្លួន​និង​អាច​ធ្វើដំណើរ​ទៅ​តាម​សាលា​គោលដៅ​របស់​ខ្លួនបាន

លក្ខណៈសម្បត្តិបន្ទាប់​បន្សំ

  • មាន​បទពិសោធ​ផ្នែក​បង្រៀន​ត្រូវ​បាន​លើក​ទឹកចិត្ត
  • ធ្លាប់​មាន​បទពិសោធន៍​ធ្វើការ​ជាមួយ​សាលាគ្រូ មន្រ្តីរដ្ឋបាល និង​មន្រ្តីរដ្ឋាភិបាល
  • មាន​ចំណេះដឹង​លើនិតិភាសា​និង​អប់រំអំណាន
  • មាន​បទពិសោធន៍​ធ្វើការ​ជាមួយ​អង្គការ​ដែល​មាន​ការអភិវឌ្ឍន៍​លឿន ឬ​ជា​អង្គការ​អន្តរជាតិ
  • ចេះ​ប្រើ​ប្រាស់​កុំព្យូទ័រ ដូចជា​កម្មវិធី​រដ្ឋបាល អិនធឺណែត និង​អ៊ីម៉េល
  • មាន​ប្រសិទ្ធភាព​ក្នុងការ​បំពេញ​ការងារ ឬជា​អ្នកស្ម័គ្រចិត្ត​ក្នុង​អង្គភាព​មិន​ស្វែងរក​ប្រាក់ចំណូល​ដែល​ផ្តោត​លើការ ​រក្សា​គុណភាព​ការងារ
Job Employment Terms/Benefits

ប្រាក់ខែនិងអត្ថប្រយោជន៍ទទួលបាន ៖

រូមធូរីដផ្តល់ជូនប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ មានភាពប្រកួតប្រជែង ទៅតាមតម្លៃទីផ្សារការងារ។ ផលប្រយោជន៍ រួមមានប្រាក់ខែទី១៣ ប្រាក់សន្សំប្រចាំខែ ប្រាក់សុខភាពប្រចាំខែ ប្រាក់ថ្លៃសាំងម៉ូតូប្រចាំខែ ប្រាក់ពិនិត្យសុខភាពប្រចាំឆ្នាំ ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាពសម្រាប់ សាម៉ីខ្លួននិងគ្រួសារ។ ផលប្រយោជន៍ផ្សេងទៀតរួមមាន ការឈប់សម្រាក ប្រចាំឆ្នាំ ការអភិវឌ្ឍសមត្ថភាព ជាដើម។

How to Apply?

បើបេក្ខជន ឬនារី មានចំណាប់អារម្មណ៍៖

សូមចូលទៅកាន់គេហទំព័រ ឬ ដាក់ពាក្យតាម Online នូវមុខតំណែង តាមទីតាំងអនុវត្ត ការងារដូចបាន ផ្សព្វផ្សាយខាងលើ។ ឬ
សូមផ្ញើប្រវត្តិរូបសង្ខេប (Resume) លិខិតបញ្ជាក់ ពីចំណាប់អារម្មណ៍ការងារ (Cover Letter) និងបញ្ជាក់ពីស្រុកគោល ដៅដែលខ្លួនចង់បម្រើការងារ ព្រមទាំងភ្ជាប់មកជាមួយនូវ សញ្ញាបត្រផ្សេងៗ ដែលមានក្នុងសំបុត្របិទជិត មកកាន់ការិយា ល័យប្រចាំខេត្ត ឬផ្ញើផ្ទាល់តាមរយៈអ៊ីម៉ែល មកនាយកដ្ឋាន ធនធានមនុស្ស នៃអង្គការរូមធូរីដ ដែលមានអាសយដ្ឋានដូច បានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។

រូមធូរីដមានការជ្រើសរើស ប្រកបដោយតម្លាភាព និងផ្តល់ឱកាសស្មើៗគ្នា ដល់បេក្ខនារីទាំងអស់។ បេក្ខនារីដែល មិនមានលក្ខណៈសម្បត្តិ ណាមួយ ក្នុងចំណោមលក្ខណៈសម្បត្តិចាំបាច់ ខាងលើ ហើយនិងមិនបានបញ្ជាក់ ពីស្រុកគោលដៅ ដែលខ្លួនចង់បម្រើការងារ នឹងមិនត្រូវបានពិចារណា ក្នុងដំណើរការជ្រើសរើស សម្រាប់ធ្វើតេស្តសរសេរ និងសម្ភាសន៍ទេ។ បេក្ខនារីដែលមានលក្ខណៈសម្បត្តិ បន្ទាប់បន្សំច្រើន ចំណុចនឹងត្រូវបាន ផ្តល់អាទិភាព។

ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃផុតកំណត់ទទួលពាក្យ វេលាម៉ោង ៥.០០ល្ងាច។

បេក្ខជន ឬនារីដែលមានទីលំនៅ នៅស្រុកគោលដៅនិងស្រុក ដែលនៅជាប់ស្រុកគោលដៅ នឹងត្រូវបានផ្តល់ អាទិភាព


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Room to Read Organization
Email : kh.hiring@roomtoread.org
Tel : 023 881 161(Phnom Penh)
023 881 171(Phnom Penh)
Address : #111, Street 566, Sangkat Boeung Kak 2, Khan Toul Kork, Phnom Penh
Website : http://www.roomtoread.org
Sponsored
Similar jobs
Loading