មន្រ្តីឥណទាន for Intean Poalroath Rongroeurng Ltd.

(This job application was closed on 31st August 2019)
For : Cambodian Only
Categories : Accounting, Banking / Finance
Schedule : Full time job
Sex : Male, Female
Language : Khmer, English
Location : Phnom Penh, Battambang, Banteay Meanchey
Hiring : 9 Positions
Closing Date : 31st August 2019
Salary :
Negotiable
Experience : No need
Degree : High School
Job Description

គ្រឹះស្ថាន ឥណទានពលរដ្ឋរុងរឿង អិលធីឌី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបាន ធ្វើប្រតិបត្តិការមីក្រូហិរញ្ញវត្ថុរយៈពេលប្រមាណ ១៤ ឆ្នាំកន្លងមកហើយ។ ដើម្បីពង្រឹង និងពង្រីកសកម្មភាពប្រតិបត្តិ ការឥណទាន គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកបន្ថែមសំរាប់បំពេញមុខតំណែងដូចខាងក្រោម៖

ល.រ កន្លែងធ្វើការ/សាខា តំណែង ចំនួន
ស្នាក់ការកណ្តាលភ្នំពេញ មន្ត្រីឥណទានជាន់ខ្ពស់ (Senior Credit Officer) ០១ នាក់
សាខាបាត់ដំបង មន្ត្រីឥណទាន (Credit Officer) ០២ នាក់
សាខាបន្ទាយមានជ័យ មន្ត្រីឥណទាន (Credit Officer) ០៣ នាក់
សាខាសំពៅលូន មន្រ្តីឥណទាន (Credit Officer) ០៣ នាក់
Job Responsibilities & Duties
  • អនុវត្តន៍ការងារប្រចាំថ្ងៃតាមគោលការណ៍ និតិវិធី និង ក្រមសីលធម៌របស់គ្រឹះស្ថាន។ 
  • ធ្វើការផ្សព្វផ្សាយដើម្បីរកអតិថិជន សិក្សានិងវាយតម្លៃសំណើកម្ចី និង តាមដានអតិថិជន ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លូនអោយបានទៀងទាត់។
  • ពង្រឹងគុណភាពឥណទាន និងផ្តល់សេវាកម្មល្អដល់អតិថិជន ធានាថែរក្សាអតិថិជនដែលមានស្រាប់អោយបន្តខ្ចី និងទាក់ទាញអតិថិជនថ្មី ដើម្បីសម្រេចបានតាមផែនការដែលបានកំណត់ដោយគ្រឹះស្ថាន។
  • ដោះស្រាយបំណុលយឺតយ៉ាវភ្លាមៗ និង ជួយធ្វើផែនការហិរញវត្ថុជូនអតិថិជនដែលប្រឈមបញ្ហាលំហូសាច់ប្រាក់រហូតដល់អតិថិជនអាចសងឥណទានបានចប់សព្វគ្រប់។
  • បង្កើត និងរក្សាទំនាក់ទំនងល្អជាមួយអតិថិជន អាជ្ញាធរ  មនុស្សសំខាន់ៗនៅក្នុងតំបន់ និងដៃគូពាក់ព័ន្ធ និងធ្វើការការសិក្សាស្រាវជ្រាវទីផ្សារកំណត់តំបន់ប្រតិបត្តិការដែលមានសក្តានុពលក្រោមការណែនាំពីអ្នកគ្រប់គ្រង។
  • បំពេញភារកិច្ចផ្សេងៗតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។
Job Requirements
  • មិនតម្រូវអោយមានបទពិសោធន៍ការងារនោះទេ (ត្រូវមានបទពិសោធន៍សម្រាប់មន្រ្តីឥណទានជាន់ខ្ពស់)
  • មានសញ្ញាបត្រទុតិយភូមិឡើងទៅ ឬកំពង់រៀនមហាវិទ្យាល័យជាការប្រសើរ
  • មានជំនាញក្នុងការសម្របសម្រួល ចេះកំណត់អាទិភាពការងារ និងឆ្លាតវៃក្នុងការដោះស្រាយបញ្ហា
  • មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ អាចធ្វើការងារក្រោមសំពាធបាន
  • មានចំណេះដឹងកុំព្យូរទ័រ Ms. Office, E-mail & Internet (ជាការប្រសើរ)
Job Employment Terms/Benefits

អត្ថប្រយោជន៍ដែលទទួលបាន៖

  • គ្រឹះស្ថានផ្តល់ជូនបុគ្គលិកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
  • ប្រាក់បៀវត្សគោលប្រចាំខែ
  • ប្រាក់រង្វាន់ប្រចាំខែដោយផ្អែកលើលទ្ធផលការងារដែលសម្រេចបាន 
  • ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំផ្អែកលើប្រាក់ចំណេញរបស់គ្រឹះស្ថាន
  • ប្រាក់លើកទឹកចិត្តពេលចូលឆ្នាំខ្មែរ និងពេលភ្ជុំបិណ្ឌ 
  • ប្រាក់ឧបត្ថម្ភមាតុភាព និងច្បាប់សម្រាកមាតុភាព (សម្រាប់បុគ្គលិកជាស្ត្រី)
  • ការធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់ការងារពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) 
  • ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ១៨ ថ្ងៃ ឈប់សម្រាកមានជំងឺ ១០ ថ្ងៃ
  • ឧបត្ថម្ភឯកសណ្ឋានការងារជារៀងរាល់ឆ្នាំ
  • និងអត្ថប្រយោជន៍ដទៃផ្សេងទៀតតាមគោលការណ៍ធនធានមនុស្សរបស់គ្រឹះស្ថាន។
How to Apply?

បេក្ខជនមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិតអម (Cover Letter) មកកាន់គ្រប់ស្នាក់ការសាខាគ្រឹះស្ថាន ឥណទានពលរដ្ឋរុងរឿង អិលធីឌី ដែលមានទីតាំងស្ថិតនៅជិតបំផុត រឺផ្ញើមកកាន់នាយកដ្ឋានធនធានមនុស្សការិយាល័យកណ្តាលដែលមានអាសយដ្ឋានផ្ទះលេ ៧៧៩ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល hof@iprmfi.com or job@iprmfi.com ។ សូមចូលទៅកាន់គេហទំព័រ www.iprmfi.com ដើម្បីដឹងព័ត៌មានលម្អិតអំពីគ្រឹះស្ថានឬទាក់ទងលេខទូរស័ព្ទ 010 520 000 និង 081 999 024 សម្រាប់ព័ត៌មានបន្ថែម។

បញ្ជាក់៖

  • កាលបរិច្ឆេទឈប់ទទួលពាក្យត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥:០០ល្ងាច។
  • មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានទំនាក់ទំនងតាមលេខទូរស័ព្ទ។
  • រាល់ឯកសារដាក់ពាក្យមកគ្រឹះស្ថាន នឹងមិនត្រូវបានប្រគល់អោយវិញឡើយ។
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរុងរឿង អិលធីឌី ប្រកាន់ខ្ជាប់នូវតម្លាភាព អព្យាក្រិត និងមិនលម្អៀង ហើយមិនប្រកាន់ពូជសាសន៍ ព័ណ៌សម្បុរ សាសនា នយោបាយ ភេទ ពិការភាព និងស្ថានភាពគ្រួសារឡើយ។

Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : Intean Poalroath Rongroeurng Ltd.
Email : hof@iprmfi.com
job@iprmfi.com
Mobile : 010 520 000
081 999 024
Address : ផ្ទះលេ ៧៧៩ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ
Website : http://www.iprmfi.com

Intean Poalroath Rongroeurng Ltd., (meaning Credit, Population and Prosperity in Khmer) was founded by two private Cambodian individuals, Mr. Oknha Phou Puy and Ms. Hao Simorn, in 2003. It was founded as a credit unit of the Federation of Cambodian Rice Millers Associations to alleviate the capital constraint of rice mill entrepreneurs who lacked access to credit to expand their production.

Sponsored
Similar jobs
Loading