ប្រធានក្រុមសង្គមកិច្ច for Agape International Missions (AIM)

For : Cambodian Only
Categories : Community Development, Rural development
Schedule :
Sex : Male, Female
Location : Phnom Penh
Hiring : 1 Position
Closing Date : 29th April 2026
Salary :
Negotiable
Experience : Yes
Degree : Bachelor
Job Description

Agape International Missions (AIM) was founded on the ground in Cambodia in 1988 as a humanitarian aid and church planting organization. Since 2005, our ministries have focused on ending the evil of child sexual slavery.

AIM takes a holistic approach to fighting trafficking, restoring victims and transforming communities, in order to defeat trafficking. AIM is guided by a distinct philosophy that God anointed the Church through the power of Jesus Christ to overcome evil.

Job Responsibilities & Duties
  • ផ្តល់ការបណ្ដុះបណ្ដាលការថែទាំការប៉ះទង្កិចផ្លូវ​ចិត្តដល់​បុគ្គលិកសង្គមកិច្ចទាំងអស់។
  • ដឹង និងយល់អំពីគោលការណ៍ការងារសង្គមកិច្ច​​និងគោលការណ៍ណែនាំនៃការធ្វើសមាហរណកម្មមជ្ឈមណ្ឌលមេត្រីលើកស្ទួយនៃក្តីស្រលាញ់២ទាំងអស់។
  • ស្វែងយល់ និងផ្តល់ការបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងករណីអេឡិចត្រូនិក និងធានាបាននូវការត្រួតពិនិត្យបុគ្គលិកសង្គមកិច្ច។
  • ដឹង យល់ និងបណ្តុះបណ្តាលដំណើរការនៃការគ្រប់គ្រងករណី។
  • ជួយដឹកនាំការតម្រង់ទិសបុគ្គលិកថ្មីដោយយោងតាមគោលការណ៍ AIM និង ARC2 ។
  • ជួយដឹកនាំការបណ្តុះបណ្តាលបុគ្គលិកថ្មី និងការ​បណ្ដុះបណ្ដាលនានាដល់បុគ្គលិកសង្គមកិច្ចទាំងអស់។
  • គ្រប់​គ្រង​ករណី​អតិថិជនមួយ​ចំនួនដែលស្រប​តាម​ការពិពណ៌នាការងាររបស់បុគ្គលិកសង្គមកិច្ច។
  • ជួយអ្នកគ្រប់គ្រងដើម្បីចាត់តាំងបុគ្គលិកសង្គមកិច្ចសម្រាប់អតិថិជនថ្មី ដោយធានាថាបុគ្គលិក​សង្គម​កិច្ច​នីមួយៗមិនមាន​ករណីច្រើន​ពេក​​។
  • ត្រួតពិនិត្យការងារសង្គមកិច្ច ដើម្បីធានាថាអ្នកស្នាក់​នៅ​ថ្មីបានកំណត់ការ​ណាត់​ជួប ការ​ប្រជុំ និងការវាយតម្លៃទាំងអស់ដោយយោងតាមគោលការណ៍ARC2។
  • ជួយអ្នកគ្រប់គ្រងចាត់តាំងបុគ្គលិកសង្គមកិច្ចសម្រាប់ការពិនិត្យសុខភាព ករណីតុលាការ ការវាយតម្លៃគ្រួសារ និងការណាត់​ជួបផ្សេងទៀតតាមតម្រូវការ។
  • ត្រួតពិនិត្យបុគ្គលិកសង្គមកិច្ច ដើម្បីធានាថាពួកគេបាន​ជួបជា​មួយ​អ្នកស្នាក់​នៅ​ស្របតាមកាលវិភាគរបស់ពួកគេរៀងរាល់ខែ។
  • ត្រួតពិនិត្យ និងជួយបុគ្គលិកសង្គមកិច្ច ដើម្បីរៀបចំអតិថិជនសម្រាប់ការធ្វើសមាហរណកម្ម ការតាមដាន និងបិទករណីអតិថិជន តាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល។
  • ជួយអ្នកគ្រប់គ្រងការងារសង្គមកិច្ចដើម្បីផ្តល់ការបណ្តុះបណ្តាលលើឯកសាររដ្ឋាភិបាល និងតម្រូវការការងារ។
  • ជួបជាទៀងទាត់ជាមួយបុគ្គលិកដើម្បីធានាថាបុគ្គលិកសង្គមកិច្ចទាំងអស់យល់អំពីតួនាទីរបស់ពួកគេ និងអនុវត្តទំនួលខុសត្រូវទាំងអស់របស់ពួកគេស្របតាមកិច្ចព្រមព្រៀងការងាររបស់ពួកគេ។
  • ជួបជាមួយប្រធានផ្នែកសង្គមកិច្ចប្រចាំសប្តាហ៍ ដើម្បីពិនិត្យមើលមូលដ្ឋានទិន្នន័យផ្ទៃក្នុង ដើម្បីធានាថារបាយការណ៍ទាំងអស់ត្រូវបានធ្វើយ៉ាង​ត្រឹមត្រូវដោយបុគ្គលិកសង្គមកិច្ចទាំងអស់នៅក្នុងក្រុម។
  • ពិនិត្យរបាយការណ៍ប្រចាំខែរបស់បុគ្គលិកសង្គមកិច្ចទាំងអស់នៅក្នុងក្រុម ហើយនៅពេលដែលបានបញ្ចប់រួចរាល់ហើយ បញ្ជូនរបាយការណ៍នោះទៅកាន់ប្រធានផ្នែកសង្គមកិច្ច។
  • ជួយអ្នកគ្រប់គ្រងដឹកនាំការប្រជុំក្រុមដើម្បីរៀបចំផែនការសកម្មភាពប្រចាំខែ និងជួបជាមួយប្រធានផ្នែកសង្គមកិច្ច សម្រាប់ការអនុម័ត។
  • ពិនិត្យមើល memo ប្រចាំខែសម្រាប់បុគ្គលិកសង្គមកិច្ចនីមួយៗ ដើម្បីធានាថាវាត្រូវគ្នានឹងផែនការសកម្មភាព ហើយផ្ញើទៅប្រធានផ្នែកសង្គមកិច្ចសម្រាប់ការអនុម័ត។
  • ពិនិត្យបង្កាន់ដៃរៀងរាល់សប្តាហ៍ពីបុគ្គលិកសង្គមកិច្ចនីមួយៗ ដើម្បីធានាថាវាត្រូវបានធ្វើយ៉ាង​ត្រឹមត្រូវតាមគោលការណ៍ AIM និង ARC2។
  • ធ្វើត្រួតពិនិត្យបុគ្គលិកសង្គមកិច្ចលើការវាយតម្លៃគ្រួសារ ករណីតុលាការ និងការសួរសុខទុក្ខផ្សេងៗទៀត។ បុគ្គលិកសង្គមកិច្ចម្នាក់ៗគួរតែត្រូវ​បាន​ត្រួត​ពិនិត្យ ១ ដងរៀងរាល់ ៣ ខែ។
  • ផ្ដល់​មតិពី​លទ្ធផល ការ​ត្រួត​ពិនិត្យ​ទៅកាន់បុគ្គលិកសង្គមកិច្ច ហើយរាយការណ៍ទៅប្រធានផ្នែកសង្គមកិច្ច ប្រសិនបើមានការព្រួយបារម្ភ ឬមាន​បញ្ហាកើតឡើង។
  • ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់បុគ្គលិកសង្គមកិច្ចសម្រាប់ការពិគ្រោះយោបល់លើករណីតាមតម្រូវការ និងផ្ដល់​ការ​​អនុម័តលើ​ការសម្រេចចិត្ត។ ស្វែងរកដំបូន្មាន និងការយល់ព្រមពីប្រធានផ្នែកសង្គមកិច្ចនៅពេលចាំបាច់។
  • ជួយអ្នកគ្រប់គ្រងក្នុង​ការអនុម័តការចំណាយបន្ទាន់​ដោយ​ស្របតាមគោលនយោបាយការងារសង្គមកិច្ចរបស់ARC2។
  • ធ្វើ​ការវាយតម្លៃបុគ្គលិកសង្គមកិច្ចទាំងអស់ក្នុងក្រុមរបស់អ្នករៀងរាល់៦ខែម្តង ដើម្បីពិនិត្យមើលការអនុវត្តការងារ និងកំណត់គោលដៅ ហើយធ្វើការតាមដានការប្រជុំដើម្បីពិនិត្យមើលគោលដៅ។ ធ្វើការជាមួយប្រធានផ្នែកសង្គមកិច្ចដើម្បី​ជួយគាំទ្រ និងសម្រេចចិត្តលើ​ការ​ដំឡើងប្រាក់ខែប្រចាំឆ្នាំ។
  • តាមដានវត្តមាន និងអាកប្បកិរិយារបស់បុគ្គលិកសង្គមកិច្ចនៅក្នុងក្រុម ហើយរាយការណ៍ពីកង្វល់ទៅប្រធានផ្នែកសង្គមកិច្ចសម្រាប់ការពិភាក្សាទាក់ទងនឹងតម្រូវការនៃ​ការដាក់​វិន័យ។
  • ធ្វើការជាមួយប្រធានផ្នែកសង្គមកិច្ច ដើម្បីរៀបចំ និងដឹកនាំការប្រជុំប្រចាំខែរបស់​បុគ្គលិកសង្គមកិច្ចទាំងអស់។
  • ចូលរួមកិច្ចប្រជុំ និងការបណ្តុះបណ្តាលខាងក្រៅតាមតម្រូវការក្នុងនាមជាអ្នកតំណាងបុគ្គលិក ARC2 ។
  • សហការជាមួយអ្នកសម្របសម្រួលទំនាក់ទំនងរដ្ឋាភិបាល ដើម្បីផ្តល់ព័ត៌មានការងារសង្គមកិច្ចណាមួយដែលស្នើដោយរដ្ឋាភិបាល។
  • ធ្វើការជាមួយប្រធានផ្នែកសង្គមកិច្ច ដើម្បីធានាដល់ការអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលបំណិនជីវិតសម្រាប់គ្រួសារអ្នកស្នាក់​នៅ​និងអតិថិជនដែលបានធ្វើសសមាហរណ៍កម្មរួច។
  • ចូលរួមវគ្គបណ្តុះបណ្តាល ARC2 ចាំបាច់ទាំងអស់ ហើយស្ម័គ្រចិត្តក្នុងការរៀន និងអភិវឌ្ឍជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំ។
  • ចូលរួមការប្រជុំម្កាយថែរក្សាប្រចាំសប្តាហ៍តាមការសមស្រប។
  • រក្សាអ្វីៗទាំងអស់ដែល បានអាន ឮ ឬបកប្រែដោយសម្ងាត់បំផុត។
  • ចូលរួមការថ្វាយ​បង្គំខ្លី​ពេលព្រឹកប្រចាំថ្ងៃ ក៏ដូចជាការថ្វាយ​បង្គំ​ខ្លី និងការអធិស្ឋាន​ពេលរសៀលរបស់​បុគ្គលិក។
  • បង្ហាញអាកប្បកិរិយាល្អគ្រប់ពេលវេលា។
  • បង្ហាញ និងធ្វើ​ជា​គំរូនៃ​ការមកទាន់​ពេលវេលា។
  • គាំទ្រនាយកដ្ឋានផ្សេងទៀតនៅក្នុង ARC2 តាមតម្រូវការ។
  • តួនាទីនេះតម្រូវឱ្យមានការធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជាជាញឹកញាប់ និងប្រទេសនៅជុំវិញដែលមានសក្តានុពលផងដែរ។
  • ភារកិច្ចផ្សេងទៀតតាមការចាត់តាំង។
Job Requirements
Qualifications:
  • High School Diploma
  • Bachelor's Degree is preferred
Skills & Knowledge:General & Technical Skills
  • កម្រិតវប្បធម៌៖ តម្រូវអោយមានសញ្ញាបត្រទុតិយភូមិ។ សញ្ញាបត្របរិញ្ញាបត្រ​(ចង់បាន)។
  • បទពិសោធន៍៖ ទាមទារអោយមានបទពិសោធន៍ផ្នែកសង្គមកិច្ចចាប់ពីបីឆ្នាំឡើងទៅ។​មានបទពិសោធន៍ផ្នែកគ្រប់គ្រង ប៉ុន្តែមិនចាំបាច់។
  • ស្ទាត់ជំនាញផ្នែកភាសាខ្មែរ៖ ការសរសេរ និងការនិយាយ។
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អ៖ ការសរសេរ និងការនិយាយ ចង់បាន។
  • ចេះកុំព្យូទ័រ។
Soft Skills
  • មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
  • មិនមានកំណត់ត្រាព្រហ្មទណ្ឌ។
  • ជាសមាជិកសកម្មនៃព្រះវិហារគ្រីស្ទបរិស័ទ។
  • ត្រូវមានលិខិតបញ្ជាក់ពីគ្រូគង្វាល។
  • អាចធ្វើការម្នាក់ឯងបាន និងមានគំនិតផ្តួចផ្តើម។
  • សមត្ថភាពក្នុងការធ្វើការជាមួយប្រធានផ្នែកសង្គមកិច្ច និងអ្នកដឹកនាំផ្សេងទៀត។
  • មានសមត្ថភាពដឹកនាំក្រុម ទោះបីជាត្រូវធ្វើការសម្រេចចិត្តដែលពិបាកៗក៏ដោយ។
  • មានសមត្ថភាពដោះស្រាយបញ្ហា​គិតបែបវិភាគ និងធ្វើការសម្រេចចិត្តដែលមានប្រសិទ្ធភាព។
  • មានសមត្ថភាពដោះស្រាយវិវាទ និងដាក់ពិន័យប្រកបដោយប្រសិទ្ធភាព។
  • មានឆន្ទៈក្នុងការរៀន។
  • មានសមត្ថភាពបណ្តុះបណ្តាល ផ្តល់ឱវាទ និងគ្រប់គ្រងបុគ្គលិក។
  • មានសមត្ថភាពគ្រប់គ្រងពេលវេលា និងចាត់អាទិភាពការងារប្រកបដោយប្រសិទ្ធភាព។
  • មានជំនាញទំនាក់ទំនងល្អ ទាំងការសរសេរ និងការនិយាយ ដើម្បីសម្របខ្លួនទៅតាមអ្នកស្តាប់ផ្សេងៗគ្នា។
How to Apply?

If interested, please click the following link to complete an application: AIM Cambodia: Job Vacancies If you have any question please send to e-mail provided in the contact details.


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Agape International Missions (AIM)
Email : cambodia_recruitment@aimfree.org
Address : Lu, Sangkat Svay Pak, Khan Russey Keo, Phnom Penh, Cambodia
Website : http://aimfree.org
Other Opening Jobs from Agape International Missions (AIM)
1 position
Negotiable
29th April 2026
Phnom Penh
Sponsored
Similar jobs
Loading