ទន្តពេទ្យ for Angkor Hospital for Children

For : Cambodian Only
Categories : Any major
Schedule :
Sex : Male, Female
Language : Khmer, English
Location : Siem Reap
Hiring : 1 Position
Closing Date : 13th August 2026
Salary :
Negotiable
Experience : Yes
Degree :
Job Description

មន្ទីរពេទ្យ​កុមារ​អង្គរ​ (AHC) គឺជា​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ​ដែល​ផ្តល់សេវា​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ដល់កុមារ​ក្នុង​ខេត្ត​សៀមរាប​។ មន្ទីរពេទ្យ​កំពុង​ស្វែងរក​បុគ្គល​ដែល​មាន​ឆន្ទៈ​ខ្ពស់​ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • ផ្តល់ការព្យាបាលមាត់ធ្មេញយ៉ាងទូលំទូលាយដល់អ្នកជំងឺនៅ AHC និងទីតាំងចុះមូលដ្ឋាន។
  • លើកកម្ពស់ការយល់ដឹងអំពីសុខភាពមាត់ធ្មេញដល់អ្នកជំងឺ និងអ្នកថែទាំតាមរយៈការអប់រំសុខភាពមាត់ធ្មេញ។
  • ពង្រឹងសមត្ថភាពបុគ្គលិកក្នុងផ្នែកធ្មេញ ដោយការចែករំលែកចំណេះដឹង និងបទពិសោធន៍។
  • បំពេញការងារផ្សេងៗទៀតតាមការចាត់តាំងពីប្រធានផ្នែកធ្មេញ។
Job Requirements
Languages:
  • Khmer - Good
  • English - Good
Skills & Knowledge:General & Technical Skills
  • វេជ្ជបណ្ឌិត ឬឯកទេសធ្មេញ ឬកម្រិតខ្ពស់ជាងនេះ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
  • ការចុះឈ្មោះ៖ ត្រូវតែចុះឈ្មោះក្នុងក្រុមប្រឹក្សាធ្មេញកម្ពុជា។
  • បទពិសោធន៍ការងារ៖ មិនចាំបាច់ ប៉ុន្តែបើមាននឹងត្រូវបានផ្តល់អាទិភាព។
  • មានទំនុកចិត្តក្នុងការប្រើប្រាស់ភាសាអង់គ្លេសទាំងការសរសេរ និងការនិយាយកម្រិតអាជីព។
  • អាចបំពេញនីតិវិធីព្យាបាលដូចខាងក្រោមបានយ៉ាងស្ទាត់ជំនាញ៖ការព្យាបាលសរសៃប្រសាទធ្មេញ (Pulpotomy), ការដកធ្មេញ, ការប៉ះធ្មេញ (Filling), ការព្យាបាលឫសធ្មេញ (Root canal treatment), ការវះកាត់បើកខ្ទុះ (Incision and drainage), ការលាបថ្នាំការពារពុកធ្មេញ (Dental sealants)
  • ចេះភាសាអង់គ្លេស និងខ្មែរបានល្អ (សរសេរ / និយាយ / ស្ដាប់)។
  • ចេះប្រើប្រាស់កុំព្យូទ័រ។
Soft Skills
  • មានភាពស្មោះត្រង់ និងអាចទុកចិត្តបាន។
  • មានសមត្ថភាពធ្វើការក្រោមសម្ពាធ ដោយសារចំនួនអ្នកជំងឺច្រើន។
  • មានឆន្ទៈក្នុងការធ្វើដំណើរទៅកាន់ទីតាំងចុះមូលដ្ឋានជាមួយបុគ្គលិករបស់យើងម្ដងម្កាល។
  • មានចិត្តចង់រៀនសូត្រ និងចែករំលែកចំណេះដឹង និងបទពិសោធន៍។
  • . មានឆន្ទៈក្នុងការរៀនសូត្រ និងកែលម្អចំណេះដឹង។
  • មានភាពបត់បែនក្នុងម៉ោងធ្វើការ និងអាចធ្វើការវេនថ្ងៃ ឬវេនប្រចាំការបាន។
  • មានសមត្ថភាពកសាងទំនាក់ទំនងរវាងបុគ្គលបានល្អ។
  • អាចធ្វើការក្នុងបរិយាកាសក្រុមដែលមានការចូលរួមពីផ្នែកផ្សេងៗ និងអាចធ្វើការក្នុងផ្នែកណាមួយនៃមន្ទីរពេទ្យបាន។
  • មានភាពស្វាហាប់ និងឧស្សាហ៍ព្យាយាម។
  • មានភាពស្មោះត្រង់ និងសុចរិត។
How to Apply?

ប្រសិនបើ​បេក្ខជន​បេ​ក្ខនារី​មាន​ចំណាប់អារម្មណ៍​លើ​មុខ​ដំណែង​ខាងលើ​សូម​ទាក់ទង​មក​ការិយាល័យ​ធនធានមនុស្ស​មន្ទីរពេទ្យ​កុមារ​ដើម្បី​យកពាក្យ​ស្នើសុំ​របស់​មន្ទីរពេទ្យ​ឬទាញ​យក​ទម្រង់​ពាក្យ​ រួម​ភ្ជាប់​ជាមួយនឹង​ប្រវត្តិរូប​សង្ខេប​ លិខិត​បញ្ជាក់​ការសិក្សា​ឬ សញ្ញាបត្រ​ដាក់​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ឬ តាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

បញ្ជាក់​:មានតែ​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ការ​សម្ភាស​។សម្រាប់​ពាក្យ​ដែល​ត្រូវ​បាន​ដាក់​ហើយនឹង​មិន​ត្រូវ​បាន​ប្រគល់​ជូន​វិញ​ទេ​។ បេក្ខជន​ដែល​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​ដាក់ពាក្យ​ធ្វើការ​របស់​មន្ទីរពេទ្យ​ មន្ទីរពេទ្យ​មិន​ទទួលយក​ឡើយ​។

មន្ទីរពេទ្យ​កុមារ​អង្គរ​មិន​លើកលែង​ចំពោះ​រាល់​គ្រប់​សកម្មភាព​រំលោភបំពាន​ ការ​កេងប្រវ័ញ្ច​ និង​ការបៀតបៀន​ផ្លូវ​ភេទ​លើកុមារ​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Angkor Hospital for Children
Email : job@angkorhospital.org
Address : PO Box 50, Siem Reap, Tep Vong Road & Umchhay Street, Svay Dankum Sangkat, Siem Reap Municipality, Siemreap Province, Cambodia
Website : http://www.angkorhospital.org
Sponsored
Similar jobs
Loading