អ្នកសម្អាត for Animal Rescue Cambodia

For : Cambodian Only
Categories : Any major
Schedule :
Sex : Male, Female
Language : Khmer
Location : Phnom Penh
Hiring : 1 Position
Closing Date : 26th May 2026
Salary :
$220
Experience : Yes
Degree :
Job Description

យើង​បាន​បង្កើត​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា​ (ហៅ​កាត់​ ARC) ក្នុង​ឆ្នាំ​ ២០១៦ ហើយ​យើង​កំពុង​ដំណើរការ​ជា​ WVS កម្ពុជា​ តាំងពី​ឆ្នាំ​ ២០២៤ មក​។

អង្គការ​យើង​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​មួយ​គឺ​ សេវា​ពេទ្យសត្វ​ពិភពលោក​ (WVS) ដែល​យើង​មានបំណង​កែ​លម្អ​សុខភាព​ និង​សុខុមាលភាព​សត្វ​នៅ​ទូទាំង​ប្រទេសកម្ពុជា​ ដោយ​ដំណើរការ​គ្លី​និកពេទ្យសត្វ​សហគមន៍​ននិង​ជម្រក​ កម្មវិធី​លុបបំបាត់​ជំងឺ​ឆ្កែឆ្កួត​ និង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​គ្រៀវអន្តរជាតិ​សម្រាប់​ពេទ្យសត្វ​។

មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​អន្តរជាតិ​ (ហៅ​កាត់​ ITC) គឺជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ការ​គ្រៀវសត្វ​ឆ្កែ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​នេះ​មាន​គោលបំណង​បណ្តុះ​បណ្តាល​និស្សិត​ពេទ្យសត្វ​ក្នុងស្រុក​ និង​អន្តរជាតិ​អំពី​ការ​គ្រៀវសត្វ​ឆ្កែ​ដែល​មានគុណ​ភាព​ខ្ពស់​ និង​បរិមាណ​ច្រើន​។

Job Responsibilities & Duties
  • សម្អាត បាញ់សម្លាប់មេរោគ និងរៀបចំតំបន់ដែលបានកំណត់ រួមទាំងទ្រុងឆ្កែ បន្ទប់វះកាត់ ការិយាល័យ។ល។
  • អនុវត្តតាមការណែនាំអំពីការសម្អាត ឬការសម្លាប់មេរោគដោយប្រុងប្រយ័ត្ន និងហ្មត់ចត់
  • គ្រប់គ្រងស្តុកសម្ភារៈសម្អាត
  • ធានាការប្រើប្រាស់សម្ភារៈប្រកបដោយការទទួលខុសត្រូវ សន្សំសំចៃ និងការថែទាំឧបករណ៍បានល្អ
  • ជូនដំណឹងដល់អ្នកគ្រប់គ្រងអំពីបញ្ហាដែលកើតមាននៅកន្លែងថែទាំសត្វ ឬឧបករណ៍ណាមួយ
  • ជួយកិច្ចការថែទាំសត្វ (ប្រសិនបើមានតម្រូវ)
  • រៀបចំរក្សាស្តុកឲ្យមានរបៀបរៀបរយ និងរក្សាបរិយាកាសការងារដែលស្អាត និងរៀបចំបានល្អ
  • គាំទ្រ និងធ្វើការជាមួយក្រុមនៃទីតាំងទាំងពីរ (គ្លីនិក និង ITC) អាស្រ័យលើតម្រូវការរបស់អង្គការ (នេះមានន័យថា អ្នកអាចធ្វើការនៅគ្លីនិករបស់យើងនៅបឹងទំពុនម្តងម្កាល)
  • អ្នកអាចនឹងត្រូវបានជ្រើសរើសឲ្យធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់សម្រាកបុណ្យជាតិនានា
  • ការងារផ្សេងទៀតតាមតម្រូវការជាក់ស្ដែង
Job Requirements
Languages:
  • Khmer - Medium
Skills & Knowledge:General & Technical Skills
  • អាចសរសេរ និងអានភាសាខ្មែរបាន។
  • អ្នកស្រឡាញ់សត្វ ហើយអ្នកចូលចិត្តធ្វើការនៅជិតពួកគេ។
  • អ្នកចូលចិត្តការរៀបចំ និងរក្សារបស់របរឲ្យមានសណ្តាប់ធ្នាប់ល្អ។
  • អ្នកមានផាសុកភាពក្នុងការធ្វើការនៅក្នុងមន្ទីរពេទ្យសត្វ។
  • អ្នកមានចំណាប់អារម្មណ៍លើការរៀនសម្លាប់មេរោគ និងសម្អាតជំងឺឆ្លង ដើម្បីធានាបាននូវហានិភ័យនៃការចម្លងជំងឺតិចតួចបំផុតដល់សត្វ និងមនុស្ស។
  • អ្នកយកចិត្តទុកដាក់ខ្លាំងលើព័ត៌មានលម្អិត។
  • អ្នកអាចប៉ានស្មានពីអ្វីដែលក្រុមរបស់អ្នកត្រូវការ ហើយបំពេញវាមុនពេលដែលអ្នកផ្សេងកត់សម្គាល់។
Soft Skills
  • អ្នកមានឆន្ទៈក្នុងការរៀនអំពីបច្ចេកទេសមើលថែទាំសត្វ ដើម្បីកាត់បន្ថយភាពតានតឹងដល់សត្វដែលស្ថិតនៅក្រោមការថែទាំរបស់យើង។
  • អ្នកទទួលបានការលើកទឹកចិត្តដោយការធ្វើការឱ្យអង្គការដែលមានគោលបំណងកែលម្អសុខុមាលភាពសត្វនៅក្នុងប្រទេសកម្ពុជា។
  • អ្នកប្តេជ្ញាចិត្តចំពោះការងាររយៈពេលវែង។
How to Apply?

សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ (មិន​លើស​ពី​ ២ ទំព័រ​) របស់​អ្នក​មកកាន់​យើង​តាមរយៈ​តេលេក្រោម​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ខាងយើង​ខ្ញុំ​នឹង​ពិចារណា​ជ្រើសរើស​តែ​បេក្ខជន​ណា​ដែល​អនុវត្ត​តាម​ការណែនាំ​នេះ​តែប៉ុណ្ណោះ​


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Animal Rescue Cambodia
Address : #269, St. 41BT, Sansam Kosal Pir, Sangkat Boeng Tumpun 1, Khan Mean Chey, Phnom Penh, Cambodia
Sponsored
Similar jobs
Loading