អ្នកបកប្រែផ្ទាល់មាត់ភាសាបារាំង for BANDOS KOMAR
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | |
| Sex : | Male, Female |
| Language : | Khmer, French |
| Location : | Phnom Penh |
| Hiring : | 2 Positions |
| Closing Date : | 13th February 2026 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : |
សមាគម បណ្តុះកុមារ (Bandos Komar) គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលបានធ្វើតូបនីយកម្មពីអង្គការ Partage Cambodia របស់ប្រទេសបារាំង ចាប់តាំងពីខែកក្កដា ឆ្នាំ១៩៩៩។ សមាគមមានកម្មវិធីសំខាន់ៗចំនួនបី គឺ ១.កម្មវិធី ពហុវិស័យ គាំពារ និងអភិវឌ្ឍន៍កុមារតូច ២.កម្មវិធីពហុវិស័យពង្រឹងគុណភាពអប់រំនៅកម្រិតមូលដ្ឋាន (បឋមសិក្សា និងអនុវិទ្យា ល័យ) និង ៣.កម្មវិធីជំនាញដើម្បីមុខរបរ។
បណ្ដុះកុមារបានទទួលគម្រោងអប់រំពលរដ្ឋសកល (GCE) រយៈពេលបីឆ្នាំ ដែលដំណើរការចាប់ពីខែកញ្ញា ឆ្នាំ ២០២៥ ដល់ខែសីហា ឆ្នាំ ២០២៨ ដែលទទួលបានមូលនិធិពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងតាមរយៈ Partage France។ គម្រោងនេះត្រូវបានអនុវត្តនៅក្នុងសាលាបឋមសិក្សាចំនួនបួន និងសាលាមធ្យមសិក្សាចំនួនពីរនៅក្នុងខេត្តសៀមរាប និងខេត្តពោធិ៍សាត់។
- បកប្រែផ្ទាល់មាត់ពីភាសាបារាំងទៅភាសាខ្មែរ និងពីភាសាខ្មែរទៅភាសាបារាំង
- បកប្រែនៅក្នុងជំនួបសន្និសីទវីដេអូ (Online Video Conference)
- ជួយសម្របសម្រួលការប្រាស្រ័យទាក់ទងឱ្យមានភាពច្បាស់លាស់ និងយល់គ្នាល្អរវាងកុមារ
- គោរពកាលវិភាគ និងសហការជាមួយក្រុមការងារគម្រោង
- រយៈពេលបកប្រែអតិបរមាប្រហែល ២ ម៉ោង ក្នុងមួយលើក
- មធ្យោបាយធ្វើដំណើរជាបន្ទុករបស់អ្នកបកប្រែ
- Khmer - Fluent
- French - Fluent
- មានបទពិសោធន៍ក្នុងការបកប្រែផ្ទាល់មាត់ (អនឡាញ ឬផ្ទាល់) នឹងទទួលបានអាទិភាព
- អាចធ្វើការជាមួយកុមារ និងយុវជនបានល្អ
- អាចប្រើប្រាស់ Zoom, Google Meet ឬកម្មវិធីវីដេអូអនឡាញផ្សេងៗបាន
- អាចនិយាយ ស្តាប់ អាន និងសរសេរភាសាបារាំងបានល្អ
- មានជំនាញទំនាក់ទំនងល្អ និងយល់ដឹងអំពីវប្បធម៌ខ្មែរ និងវប្បធម៌បរទេស
- មានទំនួលខុសត្រូវ គោរពពេលវេលា និងរួសរាយរាក់ទាក់
បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេបខ្លី(CV) ភ្ជាប់ជាមួយប្រាក់ឈ្នួលដែលរំពឹងទុក ទៅការិយាល័យសមាគមបណ្តុះកុមារដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
សមាគមបណ្តុះកុមារ លើកទឹកចិត្តបេក្ខជនទាំងពីរភេទនិងគោរពគោលការណ៍មិនរើសអើង
Thanks, From Khmer Online Jobs Team
| Organization : | BANDOS KOMAR |
| Contact Name : | Bandos Komar |
| Email : | rathida_sean@bandoskomar.org |
| Address : | #J23, J24, J25, St.4,P.O. Box 839, Sangkat Dangkao, Khan Dangkao, Phnom Penh, CambodiaRoad1, Kruos, Svay Dankum Sangkat, Siem Reap Municipality, Siemreap Province, CambodiaChamkar Chek Khang Cheung, Phteah Prey Sangkat, Pursat Municipality, Pursat Province, Cambodia |
| Website : |
http://www.bandoskomar.org |
