គ្រូបង្រៀនគណិតវិទ្យា for Bright Community Cambodia Organization
For : | Cambodian Only |
Categories : | Educate/Train/Teaching |
Schedule : | Full time job |
Sex : | Male, Female |
Language : | Khmer, English |
Location : |
Hiring : | 1 Position |
Closing Date : | 09th October 2025 |
Salary : |
Negotiable
|
Experience : | Yes |
Degree : | Bachelor |
អង្គការពន្លឺសហគមន៍កម្ពុជា (BCCO) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលមានគោលបំណងបណ្តុះបណ្តាលអ្នកជំនាន់ក្រោយតាមរយៈការអប់រំដែលមានគុណភាព។ យើងផ្តោតជាពិសេសលើកុមារពីសហគមន៍ងាយរងគ្រោះខ្វះឱកាសក្នុងសង្គម ដើម្បីជួយពួកគេទទួលបានចំណេះដឹង អភិវឌ្ឍន៍ទេពកោសល្យ និងក្លាយជាមនុស្សមានបុគ្គលិកលក្ខណៈល្អ ដើម្បីត្រៀមខ្លួនយ៉ាងរឹងមាំក្នុងការប្រឈមមុខនឹងបញ្ហានាពេលអនាគត។
កម្មវិធីអប់រំរបស់យើងមានចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ លើសពីនេះ អង្គការក៏មានកម្មវិធីឧបត្ថម្ភសិក្សាថ្នាក់សាកលវិទ្យាល័យ ដើម្បីគាំទ្រការសិក្សាបន្ដទៀត។
ក្រោមការគ្រប់គ្រងរបស់អង្គការ យើងមានមោទនភាពក្នុងការបង្តើត សាលា ពន្លឺប៉ៃលិន(Bright Pailin School) និង សាលា អេ ជី អេស បរហ៊ុយ (Bahuy AGS School) ដែលសាលាទាំងពីរនេះស្ថិតនៅក្នុងខេត្តប៉ៃលិន និងកំពុងដំណើរការយ៉ាងពេញលេញតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា។
- គ្រូបង្រៀនគណិតវិទ្យា
- រៀបចំ និងអនុវត្ត ផែនការបង្រៀន (Lesson Plan) ឲ្យស្របតាមកម្មវិធីសិក្សា និងអាចសម្របសម្រួលទៅតាមរបៀបរៀនផ្សេងៗរបស់សិស្ស។
- បង្រៀនសិស្សតាមមុខវិជ្ជាដែលទទួលខុសត្រូវ ដោយធានាឲ្យសិស្សយល់ច្បាស់ពីមាតិកាតាមរយៈវិធីសាស្រ្តបង្រៀនផ្សេងៗ។
- ផ្តល់ជំនួយបង្រៀនបន្ថែម (Tutoring Support) ដល់សិស្សដែលត្រូវការជំនួយ ជាមួយបរិយាកាសវិជ្ជមាន និងលើកទឹកចិត្ត។
- គ្រប់គ្រងថ្នាក់ឲ្យមានសណ្តាប់ធ្នាប់ ដើម្បីរក្សាបរិយាកាសសិក្សាដែលសមស្របសម្រាប់សិស្ស។
- សហការជាមួយគ្រូ និងបុគ្គលិកផ្សេងៗ ដើម្បីឆ្លើយតបតាមតម្រូវការរបស់សិស្សដែលត្រូវការជំនួយបន្ថែម។
- ប្រសិនបើមាន ថ្នាក់បច្ចេកទេស (Laboratory Session) ត្រូវអនុវត្តតាមវិធានសុវត្ថិភាព និងផ្តោតលើការរៀនដោយអនុវត្តជាក់ស្តែង។
- វាយតម្លៃលទ្ធផលសិក្សារបស់សិស្សជាប្រចាំ ហើយផ្តល់មតិយោបល់ស្ថាបនាដើម្បីជំរុញឲ្យមានការកែលម្អ។
- ទំនាក់ទំនងជាមួយមាតាបិតាសិស្សជាប្រចាំ អំពីលទ្ធផលសិក្សា អាកប្បកិរិយា និងបញ្ហាដែលអាចកើតមាន។
- គាំទ្រសិស្សក្នុងការសិក្សា និងផ្តល់មតិយោបល់ជាប្រចាំ ព្រមទាំងជួយសិស្សអភិវឌ្ឍគុណធម៌ និងសីលធម៌ក្នុងដំណើរជីវិត។
- លក្ខខណ្ឌ
- បញ្ចប់ថ្នាក់ បរិញ្ញាបត្រ (Bachelor’s Degree) ជាជំនាញផ្នែកអប់រំ ឬមុខវិជ្ជាដែលពាក់ព័ន្ធ; មាន វិញ្ញាបនបត្របង្រៀន (Teaching Certification) គឺមានអាទិភាព
- មានចំណេះដឹងល្អអំពី វិធីសាស្រ្តគ្រប់គ្រងថ្នាក់រៀននិងវិធីសាស្រ្តអប់រំដ៏មានប្រសិទ្ធភាព
- មានបទពិសោធន៍ក្នុងការបង្រៀនបន្ថែម (Tutoring) ឬផ្តល់ការបង្រៀនតាមតម្រូវការរបស់សិស្សនិមួយៗ
- អាចទំនាក់ទំនងបានយ៉ាងមានប្រសិទ្ធភាពជាមួយសិស្ស មាតាបិតា និងបុគ្គលិក
- ប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាស ថែទាំនិងគាំពារដល់សិស្សគ្រប់រូប
- ភាសា
- ត្រូវមានជំនាញ ភាសាខ្មែរ និងចេះ ភាសាអង់គ្លេស (ខ្លះៗកាន់តែប្រសើរ)
- អាជ្ញាប័ណ្ណគ្រូបង្រៀន / វិញ្ញាបនបត្រ
- មាន វិញ្ញាបនបត្រគ្រូបង្រៀន (ចាំបាច់សម្រាប់ថ្នាក់មធ្យមសិក្សាកម្រិតខ្ពស់ – Upper Secondary)
សម្រាប់បេក្ខជនទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមផ្ញើ ប្រវត្តិរូប (CV) និង លិខិតដាក់ពាក្យ (Cover Letter) ភ្ជាប់ជាមួយ លិខិតបញ្ជាក់ពីការសិក្សាបន្ទាប់ពីមធ្យមសិក្សា និង វិញ្ញាបនបត្រគ្រូបង្រៀនមធ្យមសិក្សាដែលមានសុពលភាព និងវិញ្ញាបនបត្របណ្តុះបណ្តាលគ្រូ (ប្រសិនបើមាន) តាមរយៈអ៊ីមែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Organization : | Bright Community Cambodia Organization |
Contact Name : | Mr. Tsang |
