Search

User Menu

គ្រូបង្រៀនគីមីវិទ្យា for Bright Community Cambodia Organization

For : Cambodian Only
Categories : Educate/Train/Teaching
Schedule : Full time job
Sex : Male, Female
Language : Khmer, English
Location :
Hiring : 1 Position
Closing Date : 09th October 2025
Salary :
Negotiable
Experience : Yes
Degree : Bachelor
Job Description

អង្គការ​ពន្លឺ​សហគមន៍​កម្ពុជា​ (BCCO) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ ដែល​មាន​គោលបំណង​បណ្តុះ​បណ្តាល​អ្នក​ជំនាន់​ក្រោយ​តាមរយៈ​ការអប់រំ​ដែល​មានគុណ​ភាព​។ យើង​ផ្តោត​ជាពិសេស​លើកុមារ​ពី​សហគមន៍​ងាយ​រងគ្រោះ​ខ្វះ​ឱកាស​ក្នុង​សង្គម​ ដើម្បី​ជួយ​ពួកគេ​ទទួល​បាន​ចំណេះ​ដឹង​ អភិវឌ្ឍន៍​ទេពកោសល្យ​ និង​ក្លាយ​ជាម​នុ​ស្សមាន​បុគ្គលិកលក្ខណៈ​ល្អ​ ដើម្បី​ត្រៀម​ខ្លួន​យ៉ាង​រឹង​មាំ​ក្នុង​ការ​ប្រឈមមុខនឹង​បញ្ហា​នា​ពេល​អនាគត​។

កម្មវិធី​អប់រំ​របស់យើង​មាន​ចាប់ពី​ថ្នាក់​មត្តេយ្យ រហូតដល់​ថ្នាក់​វិទ្យាល័យ​ លើស​ពី​នេះ​ អង្គការ​ក៏មាន​កម្មវិធី​ឧបត្ថម្ភ​សិក្សា​ថ្នាក់​សាកលវិទ្យាល័យ​ ដើម្បី​គាំទ្រ​ការសិក្សា​បន្ដទៀត​។

ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​ យើង​មាន​មោទនភាព​ក្នុង​ការ​បង្តើ​ត សាលា​ ពន្លឺ​ប៉ៃលិន​(Bright Pailin School) និង​ សាលា​ អេ ជី​ អេស បរ​ហ៊ុយ​ (Bahuy AGS School) ដែល​សាលា​ទាំងពីរ​នេះ​ស្ថិតនៅ​ក្នុង​ខេត្ត​ប៉ៃលិន​ និង​កំពុង​ដំណើរការ​យ៉ាង​ពេញលេញ​តាម​ស្តង់​ដារ​របស់ក្រ​សួង​អប់រំ​ យុវជន​ និង​កីឡា​។

  • គ្រូបង្រៀនគីមីវិទ្យា
Job Responsibilities & Duties
  • រៀបចំ និងអនុវត្ត ផែនការបង្រៀន (Lesson Plan) ឲ្យស្របតាមកម្មវិធីសិក្សា និងអាចសម្របសម្រួលទៅតាមរបៀបរៀនផ្សេងៗរបស់សិស្ស។
  • បង្រៀនសិស្សតាមមុខវិជ្ជាដែលទទួលខុសត្រូវ ដោយធានាឲ្យសិស្សយល់ច្បាស់ពីមាតិកាតាមរយៈវិធីសាស្រ្តបង្រៀនផ្សេងៗ។
  • ផ្តល់ជំនួយបង្រៀនបន្ថែម (Tutoring Support) ដល់សិស្សដែលត្រូវការជំនួយ ជាមួយបរិយាកាសវិជ្ជមាន និងលើកទឹកចិត្ត។
  • គ្រប់គ្រងថ្នាក់ឲ្យមានសណ្តាប់ធ្នាប់ ដើម្បីរក្សាបរិយាកាសសិក្សាដែលសមស្របសម្រាប់សិស្ស។
  • សហការជាមួយគ្រូ និងបុគ្គលិកផ្សេងៗ ដើម្បីឆ្លើយតបតាមតម្រូវការរបស់សិស្សដែលត្រូវការជំនួយបន្ថែម។
  • ប្រសិនបើមាន ថ្នាក់បច្ចេកទេស (Laboratory Session) ត្រូវអនុវត្តតាមវិធានសុវត្ថិភាព និងផ្តោតលើការរៀនដោយអនុវត្តជាក់ស្តែង។
  • វាយតម្លៃលទ្ធផលសិក្សារបស់សិស្សជាប្រចាំ ហើយផ្តល់មតិយោបល់ស្ថាបនាដើម្បីជំរុញឲ្យមានការកែលម្អ។
  • ទំនាក់ទំនងជាមួយមាតាបិតាសិស្សជាប្រចាំ អំពីលទ្ធផលសិក្សា អាកប្បកិរិយា និងបញ្ហាដែលអាចកើតមាន។
  • គាំទ្រសិស្សក្នុងការសិក្សា និងផ្តល់មតិយោបល់ជាប្រចាំ ព្រមទាំងជួយសិស្សអភិវឌ្ឍគុណធម៌ និងសីលធម៌ក្នុងដំណើរជីវិត។
Job Requirements
  • លក្ខខណ្ឌ
  • បញ្ចប់ថ្នាក់ បរិញ្ញាបត្រ (Bachelor’s Degree) ជាជំនាញផ្នែកអប់រំ ឬមុខវិជ្ជាដែលពាក់ព័ន្ធ; មាន វិញ្ញាបនបត្របង្រៀន (Teaching Certification) គឺមានអាទិភាព
  • មានចំណេះដឹងល្អអំពី វិធីសាស្រ្តគ្រប់គ្រងថ្នាក់រៀននិងវិធីសាស្រ្តអប់រំដ៏មានប្រសិទ្ធភាព
  • មានបទពិសោធន៍ក្នុងការបង្រៀនបន្ថែម (Tutoring) ឬផ្តល់ការបង្រៀនតាមតម្រូវការរបស់សិស្សនិមួយៗ
  • អាចទំនាក់ទំនងបានយ៉ាងមានប្រសិទ្ធភាពជាមួយសិស្ស មាតាបិតា និងបុគ្គលិក
  • ប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាស ថែទាំនិងគាំពារដល់សិស្សគ្រប់រូប
  • ភាសា
  • ត្រូវមានជំនាញ ភាសាខ្មែរ និងចេះ ភាសាអង់គ្លេស (ខ្លះៗកាន់តែប្រសើរ)
  • អាជ្ញាប័ណ្ណគ្រូបង្រៀន / វិញ្ញាបនបត្រ
  • មាន វិញ្ញាបនបត្រគ្រូបង្រៀន (ចាំបាច់សម្រាប់ថ្នាក់មធ្យមសិក្សាកម្រិតខ្ពស់ – Upper Secondary)
How to Apply?

សម្រាប់​បេក្ខជន​ទាំងអស់​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ ប្រវត្តិរូប​ (CV) និង​ លិខិត​ដាក់ពាក្យ​ (Cover Letter) ភ្ជាប់​ជាមួយ​ លិខិត​បញ្ជាក់​ពី​ការសិក្សា​បន្ទាប់ពី​មធ្យមសិក្សា​ និង​ វិញ្ញាបនបត្រ​គ្រូបង្រៀន​មធ្យមសិក្សា​ដែល​មាន​សុពលភាព​ និង​វិញ្ញាបនបត្រ​បណ្តុះ​បណ្តាល​គ្រូ​ (ប្រសិនបើ​មាន​) តាមរយៈ​អ៊ី​មែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Bright Community Cambodia Organization
Contact Name : Mr. Tsang

Other Opening Jobs from Bright Community Cambodia Organization

Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Sponsored
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading