គ្រូបង្រៀនភាសាអង់គ្លេស for Bright Community Cambodia Organization
For : | Cambodian Only |
Categories : | Educate/Train/Teaching |
Schedule : | Full time job |
Sex : | Male, Female |
Language : | English |
Location : |
Hiring : | 1 Position |
Closing Date : | 09th October 2025 |
Salary : |
Negotiable
|
Experience : | Yes |
Degree : | Bachelor |
អង្គការពន្លឺសហគមន៍កម្ពុជា (BCCO) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលមានគោលបំណងបណ្តុះបណ្តាលអ្នកជំនាន់ក្រោយតាមរយៈការអប់រំដែលមានគុណភាព។ យើងផ្តោតជាពិសេសលើកុមារពីសហគមន៍ងាយរងគ្រោះខ្វះឱកាសក្នុងសង្គម ដើម្បីជួយពួកគេទទួលបានចំណេះដឹង អភិវឌ្ឍន៍ទេពកោសល្យ និងក្លាយជាមនុស្សមានបុគ្គលិកលក្ខណៈល្អ ដើម្បីត្រៀមខ្លួនយ៉ាងរឹងមាំក្នុងការប្រឈមមុខនឹងបញ្ហានាពេលអនាគត។
កម្មវិធីអប់រំរបស់យើងមានចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ លើសពីនេះ អង្គការក៏មានកម្មវិធីឧបត្ថម្ភសិក្សាថ្នាក់សាកលវិទ្យាល័យ ដើម្បីគាំទ្រការសិក្សាបន្ដទៀត។
ក្រោមការគ្រប់គ្រងរបស់អង្គការ យើងមានមោទនភាពក្នុងការបង្តើត សាលា ពន្លឺប៉ៃលិន(Bright Pailin School) និង សាលា អេ ជី អេស បរហ៊ុយ (Bahuy AGS School) ដែលសាលាទាំងពីរនេះស្ថិតនៅក្នុងខេត្តប៉ៃលិន និងកំពុងដំណើរការយ៉ាងពេញលេញតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា។
- គ្រូបង្រៀនភាសាអង់គ្លេស
- រៀបចំ និងអនុវត្ត Lesson Plan ឲ្យស្របតាមកម្រិតកម្មវិធីសិក្សា និងអាចសម្របសម្រួលទៅតាមរបៀបរៀនផ្សេងៗរបស់សិស្ស។
- បង្រៀនសិស្សដោយអនុវត្តវិធីសាស្រ្តឲ្យសមរម្យទៅតាមតម្រូវការនៃសិស្សនិមួយៗ។
- ជំរុញសិស្សអភិវឌ្ឍជំនាញ ស្តាប់, និយាយ, អាន, និងសរសេរ ភាសាអង់គ្លេស។
- កំណត់ច្បាស់អំពីអាកប្បកិរិយារបស់សិស្ស និងគ្រប់គ្រងថ្នាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ។
- វាយតម្លៃការយល់ដឹងរបស់សិស្សចំពោះមុខវិជ្ជា និងកម្មវិធីសិក្សា ព្រមទាំងប្រមូល និងរាយការណ៍លទ្ធផលសិស្ស។
- គាំទ្រសិស្សក្នុងការសិក្សា និងផ្តល់មតិយោបល់ជាប្រចាំ ព្រមទាំងជួយសិស្សអភិវឌ្ឍគុណធម៌ និងសីលធម៌ក្នុងដំណើរជីវិត។
- លក្ខខណ្ឌ (Requirements)
- បញ្ចប់ការសិក្សា បរិញ្ញាបត្រ (Bachelor’s Degree) ជំនាញផ្នែកអប់រំ ឬមុខវិជ្ជាដែលពាក់ព័ន្ធ; វិញ្ញាបនបត្របង្រៀន គឺមានអាទិភាព
- មានចំណេះដឹងល្អអំពី វិធីសាស្រ្តគ្រប់គ្រងថ្នាក់រៀន និងវិធីសាស្រ្តអប់រំដ៏មានប្រសិទ្ធភាព
- មានបទពិសោធន៍ក្នុងការបង្រៀនបន្ថែម (Tutoring) ឬផ្តល់ការបង្រៀនតាមតម្រូវការរបស់សិស្សនិមួយៗ
- អាចទំនាក់ទំនងបានល្អជាមួយសិស្ស មាតាបិតា និងបុគ្គលិក
- មានប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសថែទាំ និងគាំពារសិស្សគ្រប់រូប
- ភាសា៖
- ភាសាខ្មែរ និងភាសាអង់គ្លេសមានជំនាញល្អ (Fluent English)
សម្រាប់បេក្ខជនទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមផ្ញើ ប្រវត្តិរូប (CV) និង លិខិតដាក់ពាក្យ (Cover Letter) ភ្ជាប់ជាមួយ លិខិតបញ្ជាក់ពីការសិក្សាបន្ទាប់ពីមធ្យមសិក្សា និង វិញ្ញាបនបត្រគ្រូបង្រៀនមធ្យមសិក្សាដែលមានសុពលភាព និងវិញ្ញាបនបត្របណ្តុះបណ្តាលគ្រូ (ប្រសិនបើមាន) តាមរយៈអ៊ីមែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Organization : | Bright Community Cambodia Organization |
Contact Name : | Mr. Tsang |
