អ្នកបច្ចេកទេសត្រួតពិនិត្យ និងថែទាំ for Bright Community Cambodia Organization
For : | Cambodian Only |
Categories : | Engineering, Maintenance |
Schedule : | Full time job |
Sex : | Male, Female |
Language : | Khmer, English |
Location : |
Hiring : | 1 Position |
Closing Date : | 09th October 2025 |
Salary : |
Negotiable
|
Experience : | Yes |
Degree : | Bachelor |
អង្គការពន្លឺសហគមន៍កម្ពុជា (BCCO) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលមានគោលបំណងបណ្តុះបណ្តាលអ្នកជំនាន់ក្រោយតាមរយៈការអប់រំដែលមានគុណភាព។ យើងផ្តោតជាពិសេសលើកុមារពីសហគមន៍ងាយរងគ្រោះខ្វះឱកាសក្នុងសង្គម ដើម្បីជួយពួកគេទទួលបានចំណេះដឹង អភិវឌ្ឍន៍ទេពកោសល្យ និងក្លាយជាមនុស្សមានបុគ្គលិកលក្ខណៈល្អ ដើម្បីត្រៀមខ្លួនយ៉ាងរឹងមាំក្នុងការប្រឈមមុខនឹងបញ្ហានាពេលអនាគត។
កម្មវិធីអប់រំរបស់យើងមានចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ លើសពីនេះ អង្គការក៏មានកម្មវិធីឧបត្ថម្ភសិក្សាថ្នាក់សាកលវិទ្យាល័យ ដើម្បីគាំទ្រការសិក្សាបន្ដទៀត។
ក្រោមការគ្រប់គ្រងរបស់អង្គការ យើងមានមោទនភាពក្នុងការបង្តើត សាលា ពន្លឺប៉ៃលិន(Bright Pailin School) និង សាលា អេ ជី អេស បរហ៊ុយ (Bahuy AGS School) ដែលសាលាទាំងពីរនេះស្ថិតនៅក្នុងខេត្តប៉ៃលិន និងកំពុងដំណើរការយ៉ាងពេញលេញតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា។
- អ្នកបច្ចេកទេសត្រួតពិនិត្យ និងថែទាំ
- ការអនុវត្តដែលត្រូវថែទាំជាប្រចាំ៖
- បំពេញភារកិច្ចដូចជា ការសម្អាត ត្រួតពិនិត្យ និងលាបប្រេងឧបករណ៍ ដោយធ្វើតាមកាលវិភាគថែទាំដែលបានកំណត់។
- ថែទាំប្រចាំជុំវិញបរិវេណអគាររួមមាន ជួសជុលរចនាសម្ព័ន្ធអគារដែរខូចខាត ដូចជា ជួសជុលបង្អួច ទ្វារ ឬជញ្ជាំង។
- ដោះស្រាយបញ្ហា និងជួសជុល៖
- កំណត់ និងដោះស្រាយនូវបញ្ហា ដូចជា ប្រព័ន្ធអគារ ឧបករណ៍ប្រើប្រាស់ ម៉ាស៊ីន និងផ្សេងៗទៀត រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធមេកានិច។
- ធ្វើការលាបពណ៌អាគារនៅពេលដែលថ្នាំលាបចាស់បានរសាត់ ឬប្រេះ។
- ការអនុវត្តន៍ការការពារ:
- រៀបចំ និងអនុវត្តន៍ផែនការថែទាំ ដើម្បីកាត់បន្ថយការខូចខាត និងធានាឲ្យឧបករណ៍ប្រើប្រាស់ប្រើបានយូរ។
- ជួសជុលបញ្ហាដែលអាចបង្កគ្រោះថ្នាក់ ដើម្បីបញ្ជាសគ្រោះថ្នាក់កើតឡើងដោយយថាហេតុ ដែលអាចបង្កទៅជារបួសណាមួយ។
- រក្សាកំណត់ត្រា៖
- រក្សាកំណត់ត្រាឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ នៃសកម្មភាពថែទាំ ការជួសជុល និងសារពើភណ្ឌ។
- ឆ្លើយតបសំណើរសុំថែទាំ៖
- ឆ្លើយតប និងដោះស្រាយបញ្ហាថែទាំបានទាន់ពេល និងមានប្រសិទ្ធភាព ធានាថាបញ្ហាត្រូវបានដោះស្រាយទាន់ពេលវេលា។
- អនុវត្តន៍ការជួសជុលមូលដ្ឋាន៖
- ជួសជុលបញ្ហាសាមញ្ញ ដូចជា កូនសោខូច ទុយោលេចធ្លាយ ឬបង្អួចខូច។
- ជួសជុលបញ្ហាប្រព័ន្ធទឹកដើម្បីជៀសវាងការខូចខាតនិងស្តារការប្រើប្រាស់ឡើងវិញ។
- ជួសជុលខ្សែភ្លើងដែលខូច នៅពេលមានការដាច់ភ្លើងឬមានបញ្ហាខ្សែភ្លើងកើតឡើង។
- ថែទាំបរិវេណក្រៅអាគារ:
- ធ្វើការថែទាំបរិវេណសាលាដូចជា សម្អាតស្មៅ កាត់គុម្ពោត និងប្ដូរអំពូលភ្លើងក្រៅ។
- ធានាសុវត្ថិភាព៖
- ពិនិត្យ និងថែទាំឧបករណ៍សុវត្ថិភាពដូចជាឧបករណ៍ប្រកាសអាសន្នពេលមានភ្លើងឆេះ និងឧបករណ៍ពន្លត់អគ្គិភ័យ។
- ថែទាំ យានយន្ត និងឧបករណ៍ប្រើប្រាស់៖
- ថែរក្សាយានយន្ត និងឧបករណ៍គ្រប់ប្រភេទ ឲ្យមានស្ថានភាពល្អ មានការរៀបចំទុកដាក់ត្រឹមត្រូវ និងអាចប្រើបានយូរ។
- ជំនាញ និងលក្ខណៈសម្បត្តិដែលត្រូវមាន៖
- ជំនាញបច្ចេកទេស: មានចំណេះដឹងអំពីប្រព័ន្ធអគារផ្សេងៗ ដូចជា ប្រព័ន្ធទឹក អគ្គិសនី ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធមេកានិច
- ជំនាញដោះស្រាយបញ្ហា: មានសមត្ថភាពកំណត់បញ្ហា និងដោះស្រាយបច្ចេកទេស
- ជំនាញការងារដៃ: សមត្ថភាពក្នុងការធ្វើការងារដោយដៃ និងជួសជុល
- កម្លាំងរាងកាយ: អាចលើកវត្ថុធ្ងន់ៗបាន
- ជំនាញទំនាក់ទំនង: សហការជាមួយមិត្តរួមការងារនិងមានទំនាក់ទំនងល្អ
- ជំនាញរៀបចំការងារ: អាចគ្រប់គ្រងពេលវេលា និងកំណត់អាទិភាពការងារ
- ចំណេះដឹងទូទៅអំពីប្រព័ន្ធអគ្គិសនី-ទឹក និងប្រព័ន្ធផ្សេងៗ
- មានចំណេះដឹងអំពីការប្រើប្រាស់ឧបករណ៍ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងឧបករណ៍អេឡិចត្រូនិក ទូទៅ
- ភាសា៖
- ត្រូវមានជំនាញ ភាសាខ្មែរ និងចេះ ភាសាអង់គ្លេស (ខ្លះៗកាន់តែប្រសើរ)
សម្រាប់បេក្ខជនទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមផ្ញើ ប្រវត្តិរូប (CV) និង លិខិតដាក់ពាក្យ (Cover Letter) ភ្ជាប់ជាមួយ លិខិតបញ្ជាក់ពីការសិក្សាបន្ទាប់ពីមធ្យមសិក្សា និង វិញ្ញាបនបត្រគ្រូបង្រៀនមធ្យមសិក្សាដែលមានសុពលភាព និងវិញ្ញាបនបត្របណ្តុះបណ្តាលគ្រូ (ប្រសិនបើមាន) តាមរយៈអ៊ីមែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Organization : | Bright Community Cambodia Organization |
Contact Name : | Mr. Tsang |
