គិលានុបដ្ឋា្កក-យិកា for Cambodian Children's Fund

(This job application was closed on 20th July 2025)
For : Cambodian Only
Categories : Health/Medical
Schedule : Full time job
Sex : Male, Female
Language : Khmer, English
Location : Phnom Penh
Hiring : 1 Position
Closing Date : 20th July 2025
Salary :
Negotiable
Experience : Yes
Degree : Bachelor
Job Description

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ ស្កុត​ នី​សិន​ (Scott Neeson) ក្នុង​ឆ្នាំ​ ២០០៤ ដើម្បី​ ផ្តល់នូវ​ការអប់រំ​ដល់កុមារ​ទីទ័លក្រ​ និង​សហគមន៍​ក្រីក្រ​នៅ​តំបន់​ស្ទឹង​មានជ័យ​។ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ជា​អង្គការ​អន្តរជាតិ​ មួយ​ឈាន​មុខ​គេ​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​ផ្តល់នូវ​ ការអប់រំ​ សេវា​សុខភាព​ ការថែទាំ​ កិច្ចការពារ​កុមារ​ និង​ ទំនាក់ទំនង​សហគមន៍​ ដែល​មាន​ចក្ខុវិស័យ​ក្នុង​ការ​បំលាស់​ប្រែកុមារ​ដែល​ងាយ​រងគ្រោះ​ ឲ្យ​ក្លាយទៅជា​អ្នកដឹកនាំ​នា​ពេល​ អនាគត​។ បច្ចុប្បន្ននេះ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ កំពុង​ផ្តល់សេវា​ និង​យកចិត្តទុកដាក់​ដល់​សិស្ស​ចំនួនជា​ង ១៨០០នាក់​និង​ប្រជា​សហគមន៍​ជាង​១៤០០០គ្រួសារ​។ដើម្បី​គាំទ្រ​ដល់ការរីក​ចម្រើន​នេះ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវការ​ជ្រើសរើស​ បុគ្គលិក​ ដើម្បី​បំពេញ​ការងារ​ ដូច​ខាងក្រោម​៖

  • គិលានុបដ្ឋា្កក-យិកា
Job Responsibilities & Duties
  • អង្គការមូលនិធិកុមារកម្ពុជា គឺជាអង្គការមួយផ្តោតលើគុណតម្លៃ ដែលត្រូវបានរំពឹងថានឹងផ្តល់នូវ ភាពជាអ្នកដឹកនាំ សេចក្ដីសុចរិត ការទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាព​និងជាកន្លែងដែលបុគ្គលិកទទួលខុសត្រូវសម្រាប់ការ បង្ហាញនូវតម្លៃទាំងនេះតាមរយៈអាកប្បកិរិយាក្នុងការបំពេញការងារ។
  • ស្វាគមន៍អ្នកជំងឺ ដែលមកទទួលសេវាព្យាបាលនៅគ្លីនិករបស់អង្គការមូលនិធិកុមារកម្ពុជា។
  • រៀបចំអ្នកជំងឺសម្រាប់ការពិនិត្យដោយមានយកសញ្ញាជីវិត មុននឹងអ្នកជំងឺទៅជួបនឹងវេជ្ជបណ្ឌិតដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាល។
  • តល់ថ្នាំ និងការចាក់ថ្នាំដល់អ្នកជំងឺតាមការណែនាំរបស់វេជ្ជបណ្ឌិត។
  • បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យខាងក្រៅ ឬគ្លីនិកឯកជននៅពេលចាំបាច់។
  • ត្រូវប្រាកដថាព័ត៌មាន/ប្រវត្តិរូប/កំណត់ត្រារបស់អ្នកជំងឺទាំងអស់ត្រូវបានរក្សាទុកជាសម្ងាត់ និងមិនត្រូវបានបង្ហាញដល់ បុគ្គលដែលមិនពាក់ព័ន្ធ។
  • រៀបចំកំណត់ត្រាត្រឹមត្រូវ និងរបាយការណ៍ប្រចាំខែ ហើយផ្ញើទៅប្រធានផ្នែកថែទាំសុខភាព និងមន្ត្រីថែទាំសុខភាព។
  • បំពេញកិច្ចការងារផ្សេងៗតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។
Job Requirements
  • គណៈកម្មាការជ្រើសរើសបុគ្គលិកនឹងត្រូវប្រាកដថាបេក្ខជនដែលត្រូវបានជ្រើសរើស យល់ពីតម្លៃស្នូលរបស់អង្គការមូលនិធិ កុមារកម្ពុជា និងបង្ហាញពីអាកប្បកិរិយាក្នុងការធ្វើការបានយ៉ាងល្អប្រសើ និងត្រូវមានជំនាញដែលចាំបាច់ដូចខាងក្រោម៖
  • បញ្ចប់ថ្នាក់បរិញ្ញាបត្រឬបរិញ្ញាបត្ររងផ្នែកជំនាញពាក់ព័ន្ធ
  • មានបទពិសោធន៍ជាគិលានុបដ្ឋាក-យិកា កាន់តែប្រសើរ
  • អាចទំនាក់ទំនងជាភាសាអង់គ្លេសបានកាន់តែប្រសើរ
  • មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របានខ្លះកាន់តែប្រសើរ
  • មានភាពឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ
  • មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន
  • មានគំនិតឆ្នៃប្រឌិត និងវិជ្ជាជីវៈដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជាក្នុងការងារជារៀងរាល់ថ្ងៃ។
  • វេនធ្វើការ៖ ៣​​ -​​៤ថ្ងៃ ក្នុងមួយសប្តាហ៍ (ឆ្លាស់វេន)
How to Apply?

បេក្ខជន​ ឬបេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​បំពេញ​ពាក្យ​ស្នើសុំ​ និង​ភ្ជាប់​មក​ជាមួយ​នូវ​ប្រវត្តិរូប​សង្ខេប​ និង​ឯកសារ​ ពាក់ព័ន្ធ​មក​ការិយាល័យ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ រៀងរាល់​ម៉ោង​ធ្វើការ​ ឬ តាមរយៈ​អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Cambodian Children's Fund
Contact Name : Cambodian Children Fund (HR Department)
Website : http://www.cambodianchildrensfund.org
Sponsored
Similar jobs
Loading