ប្រធានក្រុមបច្ចេកទេសគណិតវិទ្យា for Cambodian Children's Fund

(This job application was closed on 10th December 2025)
For : Cambodian Only
Categories : Educate/Train/Teaching, Social Work
Schedule : Full time job
Sex : Male, Female
Location : Phnom Penh
Hiring : 1 Position
Closing Date : 10th December 2025
Salary :
Negotiable
Experience : Yes
Degree :
Job Description

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ ស្កុត​ នី​សិន​ (Scott Neeson) ក្នុង​ឆ្នាំ​ ២០០៤ ដើម្បី​ ផ្តល់នូវ​ការអប់រំ​ដល់កុមារ​ទីទ័លក្រ​ និង​សហគមន៍​ក្រីក្រ​នៅ​តំបន់​ស្ទឹង​មានជ័យ​។ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ជា​អង្គការ​អន្តរជាតិ​ មួយ​ឈាន​មុខ​គេ​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​ផ្តល់នូវ​ ការអប់រំ​ សេវា​សុខភាព​ ការថែទាំ​ កិច្ចការពារ​កុមារ​ និង​ ទំនាក់ទំនង​សហគមន៍​ ដែល​មាន​ចក្ខុវិស័យ​ក្នុង​ការ​បំលាស់​ប្រែកុមារ​ដែល​ងាយ​រងគ្រោះ​ ឲ្យ​ក្លាយទៅជា​អ្នកដឹកនាំ​នា​ពេល​ អនាគត​។ បច្ចុប្បន្ននេះ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ កំពុង​ផ្តល់សេវា​ និង​យកចិត្តទុកដាក់​ដល់​សិស្ស​ចំនួនជា​ង ១៨០០នាក់​និង​ប្រជា​សហគមន៍​ជាង​១៤០០០គ្រួសារ​។ដើម្បី​គាំទ្រ​ដល់ការរីក​ចម្រើន​នេះ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវការ​ជ្រើសរើស​ បុគ្គលិក​ ប្រធាន​ក្រុម​បច្ចេកទេស​គណិតវិទ្យា​ ដើម្បី​បំពេញ​ការងារ​ ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • ណែនាំអំពីកម្មវិធីសិក្សាគណិតវិទ្យាដល់ក្រុមគ្រូបង្រៀនគណិតវិទ្យា ដើម្បីឱ្យពួកគេអាចរៀបចំផែនការបង្រៀន​រយៈពេលវែង និង​មធ្យម(LTP/MTP) និងអាចអនុវត្ត​ការបង្រៀន​ប្រកបដោយ​ប្រសិទ្ធភាព។
  • ចូលរួមជាសមាជិកនៃក្រុមអ្នកដឹកនាំកម្មវិធីសិក្សាដើម្បីកំណត់ និងធានាថាមុខវិជ្ជាគណិតវិទ្យាស្របតាមកម្មវិធីសិក្សារបស់ ក្រសួង អប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់គុណភាពទៅតាមមុខវិជ្ជានីមួយៗ។
  • រៀបចំវគ្គបណ្តុះបណ្តាល និងតម្រង់ទិសធ្វើយ៉ាងណាឱ្យក្រុមគ្រូបង្រៀនគណិតវិទ្យាមានភាពរីកចម្រើនផ្នែក មុខវិជ្ជាឯកទេស វិធីសាស្ត្រ​បង្រៀន​និង​រង្វាយតម្លៃលទ្ធផលសិក្សាសិស្ស​។
  • កំណត់វត្ថុបំណងរបស់មេរៀន និងការអភិវឌ្ឍនូវវិធីសាស្រ្តបង្រៀនផ្សេងៗដោយមានការសហការ និងចូលរួមជាមួយក្រុមបង្រៀន មុខវិជ្ជាផ្សេងទៀត​ដើម្បីជួយជំរុញ និងគាំទ្រការបង្រៀនឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
  • រាយការណ៍ទៅអ្នកសម្របសម្រួលកម្មវិធីសិក្សា និងអ្នកប្រតិបត្តិការសាលាដើម្បីកំណត់បញ្ហាប្រឈម និងឱកាសផ្សេងៗក្នុងការ បង្រៀន និងការបង្កើនចំណេះដឹងដល់ក្រុមគ្រូបង្រៀន។
  • ដឹកនាំក្រុមគ្រូបង្រៀន ក្នុងការលើកកម្ពស់នូវមតិយោបល់ផ្សេងៗ ជុំវិញចំណុចខ្វះខាតលើការអនុវត្តន៍ជាក់ស្តែងក្នុងការបង្រៀន ក៏ដូចជាវិធីសាស្រ្តផ្សេងៗដើម្បីស្ថាបនារួមគ្នាឲ្យបានកាន់តែប្រសើរឡើង។​
  • ដឹកនាំការធ្វើការរួមគ្នា ដើម្បីធានាបាននូវការអនុវត្តយ៉ាងម៉ត់ចត់នូវកម្មវិធីសិក្សាជីគណិតវិទ្យា និងការវាយតម្លៃទៅតាមគោលការណ៍ គរុកោសល្យ។
  • .លើកទឹកចិត្ត ជំរុញ និងជួយសម្របសម្រួលឲ្យមានការបញ្ចូល និងប្រើប្រាស់កម្មវិធីទំនាក់ទំនងព័ត៌មានបច្ចេកវិទ្យា(ICT) ទៅក្នុងការបង្រៀនឲ្យបានជាក់លាក់ទៅតាមមុខវិជ្ជាគណិតវិទ្យា។
  • ពិនិត្យទៅលើគុណភាពនៃការសិក្សារបស់សិស្ស និងធ្វើការវាយតម្លៃលើគុណភាពនៃការបង្រៀនរបស់គ្រូគណិតវិទ្យាដើម្បី បង្កើន លទ្ធផលសិក្សារបស់សិស្ស។
  • ទទួលខុសត្រូវលើលទ្ធផលសិក្សាសិស្ស (បុរេតេស្ត ប្រចាំខែ ឆមាស និង លទ្ធផលផ្សេងៗទៀត) និង​បញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រង ទាន់ពេល។
  • បង្រៀនគណិតវិទ្យាដល់សិស្សានុសិស្ស ដែលបានរៀបចំឡើងដោយអ្នកសម្របសម្រួលកម្មវិធីសិក្សាចំណេះទូទៅខ្មែរ។
  • វិភាគលទ្ធផលសិក្សាសិស្ស និង​ធ្វើរបាយការណ៍អំពីលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ជាប្រចាំ ដើម្បីកែលម្អការរៀន​និង​បង្រៀនឱ្យប្រសើរឡើង។
  • អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយគណៈគ្រប់គ្រងអប់រំ។
How to Apply?

បេក្ខជន​ ឬបេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​បំពេញ​ពាក្យ​ស្នើសុំ​ និង​ភ្ជាប់​មក​ជាមួយ​នូវ​ប្រវត្តិរូប​សង្ខេប​ និង​ឯកសារ​ ពាក់ព័ន្ធ​មក​ការិយាល័យ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ដែល​មាន​អាសយដ្ឋាន​រៀងរាល់​ម៉ោង​ធ្វើការ​ ឬ តាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នងព័ត​មាន​ទំនាក់ទំនង​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Cambodian Children's Fund
Contact Name : Cambodian Children Fund (HR Department)
Email : jobs@cambodianchildrensfund.org
Address : # 222, St. 6BT, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia
Website : https://www.cambodianchildrensfund.org/jobs-at-ccf/
Sponsored
Similar jobs
Loading