គ្រូគណិតវិទ្យា for Cambodian Children's Fund

For : Cambodian Only
Categories : Any major
Schedule :
Sex : Male, Female
Location : Phnom Penh
Hiring : 1 Position
Closing Date : 10th April 2026
Salary :
Negotiable
Experience : Minimum 1 year
Degree : Bachelor
Job Description

អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ ស្កុត​ នី​សិន​ (Scott Neeson) ក្នុង​ឆ្នាំ​ ២០០៤ ដើម្បី​ ផ្តល់នូវ​ការអប់រំ​ដល់កុមារ​ទីទ័លក្រ​ និង​សហគមន៍​ក្រីក្រ​នៅ​តំបន់​ស្ទឹង​មានជ័យ​។ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ជា​អង្គការ​អន្តរជាតិ​ មួយ​ឈាន​មុខ​គេ​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​ផ្តល់នូវ​ ការអប់រំ​ សេវា​សុខភាព​ ការថែទាំ​ កិច្ចការពារ​កុមារ​ និង​ ទំនាក់ទំនង​សហគមន៍​ ដែល​មាន​ចក្ខុវិស័យ​ក្នុង​ការ​បំលាស់​ប្រែកុមារ​ដែល​ងាយ​រងគ្រោះ​ ឲ្យ​ក្លាយទៅជា​អ្នកដឹកនាំ​នា​ពេល​ អនាគត​។ បច្ចុប្បន្ននេះ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ កំពុង​ផ្តល់សេវា​ និង​យកចិត្តទុកដាក់​ដល់​សិស្ស​ចំនួនជា​ង ១៨០០នាក់​និង​ប្រជា​សហគមន៍​ជាង​១៤០០០គ្រួសារ​។ដើម្បី​គាំទ្រ​ដល់ការរីក​ចម្រើន​នេះ​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ត្រូវការ​ជ្រើសរើស​ បុគ្គលិក​ដើម្បី​បំពេញ​ការងារ​ ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • អង្គការមូលនិធិកុមារកម្ពុជា គឺជាអង្គការមួយផ្តោតលើគុណតម្លៃ ដែលត្រូវបានរំពឹងថានឹងផ្តល់នូវ ភាពជាអ្នកដឹកនាំ សេចក្ដីសុចរិត ការទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាព​និងជាកន្លែងដែលបុគ្គលិកទទួលខុសត្រូវសម្រាប់ការ បង្ហាញនូវតម្លៃទាំងនេះតាមរយៈអាកប្បកិរិយាក្នុងការបំពេញការងារ។
  • ត្រូវធានាថាថ្នាក់រៀន និងសិស្ស មាន​សណ្តាប់ធ្នាប់ល្អ បរិយាកាសល្អ និងអនាម័យស្អាត។
  • សម្ភារៈនៃការបង្រៀនគ្រប់គ្រាន់ដើម្បីធានាឲ្យការបង្រៀន និងរៀន ដំណើរការដោយរលូន និងមានប្រសិទ្ធិភាព។
  • អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលារៀន/ថ្នាក់រៀន​និងវិធានការរដ្ឋបាលរបស់សាលាផ្សេងៗទៀត អោយខ្ជាប់ខ្ជួន។
  • ការអនុវត្តវិធីសាស្ត្របង្រៀនបែបចំរុះ ដូចជាវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល ដើម្បីធ្វើឲ្យថ្នាក់រៀនមានការទាក់ទាញ និងមានការប្រកួតប្រជែងសម្រាប់សិស្សទាំងអស់។
  • រៀបចំកម្មវិធីសិក្សា កិច្ចតែងការបង្រៀន និងមេរៀន ដែលបញ្ជាក់ពីគោលបំណងមេរៀនឲ្យបានច្បាស់លាស់​និងការធ្វើតេស្តប្រចាំខែ ត្រីមាស ឆមាស ។ល។
  • តាមដានដំណើរការសិក្សារបស់សិស្ស និងធ្វើផែនការដើម្បីជួយសិស្សដែលមានការសិក្សាយឺត ឬខ្សោយដោយមាន កំណត់ត្រាច្បាស់លាស់។
  • ស្រង់វត្តមានសិស្ស ធ្វើកំណត់ត្រាការធ្វើតេស្តវាយតម្លៃប្រចាំខែ/ឆមាស និងលទ្ធផលវឌ្ឍនភាពរបស់សិស្ស។
  • លើកកម្ពស់ស្មារតីសិក្សារបស់សិស្ស អាកប្បកិរិយា និងចរិតលក្ខណៈល្អរបស់សិស្ស។
  • រាយការណ៍ទៅអ្នកគ្រប់គ្រងភ្លាមៗ ប្រសិនបើមានសិស្សណាម្នាក់មានអាកប្បកិរិយាមិនល្អ ឬបង្ករបញ្ហានៅក្នុងថ្នាក់។
  • អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយ នាយកសាលា/គណៈគ្រប់គ្រងផ្នែកអប់រំ។
Job Requirements
Qualifications:
  • Bachelor's Degree in ឯកទេស គណិតវិទ្យា
Work History:
  • មានបទពិសោធន៍យ៉ាងតិចជាគ្រូបង្រៀនគណិតវិទ្យា(កម្រិតបឋមសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាកាន់តែ ប្រសើរ) for 1 year
Skills & Knowledge:General & Technical Skills
  • មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេស គណិតវិទ្យា កាន់តែប្រសើរ
  • មានការយ​ល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន​និងមានការយល់ដឹងពីច្បាប់ផ្នែកអប់រំ
  • អាចទំនាក់ទំនងជាភាសាអង់គ្លេសបានខ្លះ កាន់តែប្រសើរ
  • មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)
Soft Skills
  • ទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិក និងមានការគោរពចំពោះគ្នាទៅវិញទៅមក
  • មានភាពឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ
  • មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន រហ័សរហួន និងមានការសហការបានល្អជាមួយក្រុមការងារ
  • មានគំនិតឆ្នៃប្រឌិត និងវិជ្ជាជីវៈដែលបង្ហាញពីគុណតម្លៃរបស់អង្គការមូលនិធិកុមារកម្ពុជាក្នុងការងារជារៀងរាល់ថ្ងៃ។
How to Apply?

បេក្ខជន​ ឬបេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​បំពេញ​ពាក្យ​ស្នើសុំ​ និង​ភ្ជាប់​មក​ជាមួយ​នូវ​ប្រវត្តិរូប​សង្ខេប​ និង​ឯកសារ​ ពាក់ព័ន្ធ​មក​ការិយាល័យ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ រៀងរាល់​ម៉ោង​ធ្វើការ​ ឬ តាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ សម្រាប់​ព័ត​មាន​ លំអិត​សូម​ធ្វើការ​ទំនាក់ទំនង​ តាមរយៈ​លេខ​ ទូរស័ព្ទ​ឬចូល​មើល​ តាម​រយះ​គេ​ហទំព័រ​ ។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Cambodian Children's Fund
Contact Name : Cambodian Children Fund (HR Department)
Email : jobs@cambodianchildrensfund.org
Address : # 222, St. 6BT, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia
Website : https://www.cambodianchildrensfund.org/jobs-at-ccf/
Other Opening Jobs from Cambodian Children's Fund
1 position
Negotiable
20th April 2026
Phnom Penh
Sponsored
Similar jobs
Loading