បុគ្គលិកឯកទេសគ្រប់គ្រងចីរភាព និងភាពជាដៃគូ for CAMMA Microfinance Limited
Share
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | Khmer, English |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 30th September 2026 |
| Salary : |
Negotiable
|
| Experience : | Minimum 2 years |
| Degree : | Bachelor |
Job Description
We are now looking for qualified candidate to fulfill the position below:
Job Responsibilities & Duties
- ធ្វើការស្រាវជ្រាវ លើបទពិសោធន៍ល្អៗក្នុងវិស័យ ស្ដីពីបទដ្ឋានបរិស្ថាន សង្គម និងអភិបាលកិច្ច ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ បរិយាបន្នហិរញ្ញវត្ថុ និងនិរន្តរភាព។
- គាំទ្រការអនុវត្ត និងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវក្របខណ្ឌគ្រប់គ្រងសមិទ្ធផលការងារសង្គម និងបរិស្ថាន (SEPM) របស់គ្រឹះស្ថាន។
- តាមដានអនុលោមភាព តាមស្តង់ដារសមិទ្ធផលការងារសង្គម គោលនយោបាយគ្រប់គ្រងហានិភ័យបរិស្ថាន និងគោលការណ៍ការពារអតិថិជន។
- សម្របសម្រួល ការវាយតម្លៃ SEPM, SPI-5, CPS ការពិនិត្យឡើងវិញផ្ទៃក្នុង និងផែនការសកម្មភាពនានា។
- ធ្វើការតាមដានជាប្រចាំ នូវហានិភ័យសង្គម និងបរិស្ថាន នៅក្នុងប្រតិបត្តិការផ្តល់ឥណទាន។
- សម្របសម្រួលកម្មវិធី លើកកម្ពស់ការយល់ដឹង និងវគ្គបណ្តុះបណ្តាលបុគ្គលិក ពាក់ព័ន្ធនឹង SEPM និងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។
- គំនិតផ្តួចផ្តើម សម្របសម្រួល ផ្សព្វផ្សាយ និងតាមដាន ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព។
- រៀបចំផែនការសកម្មភាព ពេលវេលា ថវិកា និងកាលវិភាគនៃការអនុវត្តការវាយតម្លៃ ឬសវនកម្ម សមិទ្ធផលសង្គម។
- ធ្វើការជាមួយក្រុមហ៊ុនវាយតម្លៃឯករាជ្យ ដើម្បីកំណត់ក្របខណ្ឌការងារវាយតម្លៃ ឬសវនកម្ម។
- ទទួលខុសត្រូវ និងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុវត្តដំណើរការវាយតម្លៃ ឬសវនកម្ម ទៅតាមជំហាននីមួយៗ។
- រៀបចំនិងប្រមូលឯកសារពាក់ព័ន្ធទៅតាមតម្រូវការរបស់ក្រុមហ៊ុនវាយតម្លៃឯករាជ្យ តាមដាន បច្ចុប្បន្នភាព ផ្ទៀងផ្ទាត់របាយការណ៍ និងផ្តល់មតិត្រឡប់ទៅអ្នកវាយតម្លៃ។
- សម្របសម្រួលការងារអន្តរនាយកដ្ឋាន ជាមួយក្រុមហ៊ុនវាយតម្លៃឯករាជ្យ ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតដល់បញ្ចប់។
- រៀបចំសម្នើគម្រោង សកម្មភាព ពេលវេលា ថវិកា សមិទ្ធផលរំពឹងទុក ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូនានា។
- បកប្រែខ្លឹមសារទិន្នន័យដុលទៅជា ចំណុចគន្លឹះ និងក្រាហ្វិកព័ត៌មាន ទៅជាព័ត៌មានសាមញ្ញ និងងាយយល់ សម្រាប់ប្រើប្រាស់ក្នុងសំណើគម្រោង និងការអនុវត្តគម្រោង។
- ដឹកនាំ សម្របសម្រួលការអនុវត្តគម្រោង ដែលផ្តល់មូលនិធិដោយម្ចាស់ជំនួយ ឬដៃគូអភិវឌ្ឍន៍។
- រៀបចំរបាយការណ៍ផ្សេងៗដែលតម្រូវដោយម្ចាស់គម្រោង ឬដើម្បីតាមដានពីបច្ចុប្បន្នភាពនៃការអនុវត្តគម្រោង។
- ចូលរួមរៀបចំផែនការ និងកសាងដៃគូយុទ្ធសាស្ត្រ និងដៃគូអភិវឌ្ឍន៍ ស្របទៅតាមផែនការយុទ្ធសាស្ត្រដែលគ្រឹះស្ថានបានកំណត់។
- រៀបចំ និងសម្របសម្រួល ការវាយតម្លៃសមិទ្ធផលការងារសង្គម ការទទួលបានវិញ្ញាបនបត្រ និងការវាយតម្លៃពីសំណាក់ម្ចាស់ជំនួយ ឬវិនិយោគិន។
- ប្រមូលផ្តុំ វិភាគ និងរាយការណ៍ អំពីសូចនាករ SEPM និងរង្វាស់លទ្ធផលការងារ។
- អភិវឌ្ឍ គោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំនានា ពាក់ព័ន្ធនឹងសមិទ្ធផលការងារសង្គម និង បរិស្ថាន និងបទដ្ឋានការពារអតិថិជន។
- តាមដានការអនុវត្ត ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ដល់អតិថិជន និងសហគមន៍។
- ចូលរួមសហការអនុវត្តការងារជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីរៀបចំសម្នើគម្រោង ស្វែងរកគម្រោងពាក់ព័ន្ធដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្ម និងដឹកនាំសម្របសម្រួលអនុវត្តគម្រោង។
- ចូលរួមការប្រជុំ ឬវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាផ្សេងៗដែលចាត់ចែងដោយថ្នាក់ដឹកនាំ។
- រៀបចំរបាយការណ៍គ្រប់គ្រងចីរភាពប្រចាំឆ្នាំ និងរបាយការណ៍គ្រប់គ្រងសមិទ្ធផលសង្គម និងបរិស្ថានប្រចាំខែ។
- បំពេញការងារផ្សេងៗទៀតដែលចាត់តាំងដោយថ្នាក់ដឹកនាំ។
Job Requirements
Languages:
- Khmer - Good
- English - Good
- Bachelor's Degree in សង្គមវិទ្យា ឬធនាគារនិងហិរញ្ញវត្ថុ ឬសេដ្ឋកិច្ចអភិវឌ្ឍន៍ ឬទំនាក់ទំនងអន្តរជាតិ ឬសញ្ញាបត្រមានតម្លៃស្មើ
- មានបទពិសោធយ ក្នុងការគ្រប់គ្រងគម្រោង ឬសកម្មភាពសង្គម ឬសមិទ្ធផលបរិស្ថាននិងសង្គម ឬអភិវឌ្ឍអាជីវកម្ម ឬបម្រើការក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ for 2 years as a minimum
- បេក្ខជន/បេក្ខនារី ដែលមានបទពិសោធធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ឬពាក់ព័ន្ធនឹងបទដ្ឋានអន្តរជាតិ ត្រូវបានផ្ដល់អាទិភាព។
- មានសមត្ថភាពក្នុងការសរសេរភាសាខ្មែរ និងអង់គ្លេសបានល្អប្រសើរ។
- ជំនាញកុំព្យូទ័រ Microsoft Office
- មានការយល់ដឹងល្អអំពីការគ្រប់គ្រងសកម្មភាពសង្គមនិងបរិស្ថាន ឬគោលការណ៍ការពារអតិថិជន
- ជំនាញវិភាគទិន្នន័យ វាយតម្លៃ ស្រាវជ្រាវ និងច្នៃប្រឌិតពាក់ព័ន្ធលើការងារអនុវត្តគម្រោងភាពវៃឆ្លាតក្នុងការពន្លឿនដំណើរការការងារដោយរក្សាបាននូវអនុលោមតាមគោលការណ៍ និងនីតិវិធី
- គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។
- ជំនាញទំនាក់ទំនង សម្របសម្រួល ចរចា និងអាចធ្វើការជាក្រុមបានល្អ
How to Apply?
Upload your Cover Letter and CV via this link below:
- Digital Business Specialist
- Creative Content Producer
- Relationship Officer, Digital Lending
- សវនករផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន
- បុគ្គលិកគ្រប់គ្រងឥណទានឌីជីថល
Or submit your Cover Letter and CV to the email address or address or telegram provided in the contact details
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Company Information (Opening jobs)
| Company : | CAMMA Microfinance Limited |
| Email : | recruitment@camma.com.kh |
| Address : | Nº 101A, St. 289, Sangkat Boeng Kak Ti Muoy, Khan Tuol Kouk, Phnom Penh, Cambodia |
| Website : |
http://www.camma.com.kh https://t.me/sophanHR |
Other Opening Jobs from CAMMA Microfinance Limited
1 position
Negotiable
30th September 2026
Phnom Penh
1 position
Negotiable
30th September 2026
Phnom Penh
1 position
Negotiable
30th September 2026
Phnom Penh
1 position
Negotiable
30th September 2026
Phnom Penh
1 position
Negotiable
30th September 2026
Phnom Penh
Sponsored
