គ្រូបង្រៀនមូលដ្ឋានគ្រឹះភាសាខ្មែរ និង អក្សរប្រែយ៏ for Discover Your Possibilities Organization
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | |
| Sex : | Male, Female |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 28th February 2026 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : | Bachelor |
អង្គការស្វែងយល់លទ្ធភាពអ្នក (ស.ល.អ) ) គឺជាអង្គការមិនមែនរដ្ឋាភិបាល បង្កើតឡើងក្នុងឆ្នាំ២០២១ និងបានចុះបញ្ជី និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រកាសលេខៈ១១៤ ប្រ.ក. ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ គោលបំណងរបស់ ស.ល.អ. គឺផ្តល់ការគាំទ្រការអប់រំ និងឱកាសទទួល បានការបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈសម្រាប់កុមារ និងមនុស្សពេញវ័យដែលមានពិការភាពភ្នែក និងខ្សោយ គំហើញសម្តៅលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។
- ការវាយតម្លៃ និងតាមដានសិស្ស
- ធ្វើការវាយតម្លៃសមត្ថភាពសិស្ស ដើម្បីវាស់វែងជំនាញ និងវឌ្ឍនភាពសិក្សាទូទៅ។
- ធ្វើការវាយតម្លៃ និងកត់ត្រាការរីកចម្រើនរបស់សិស្ស ព្រមជាមួយផ្ដល់មតិកែលម្អដោយមានលក្ខណៈស្ថាបនា។
- ការបង្រៀន និងរៀន
- រៀបចំកិច្ចតែងការ មេរៀន និងបង្រៀនសិស្សស្របទៅតាមលក្ខណៈពិសេសរបស់សិស្សម្នាក់។
- រៀបចំកិច្ចផ្ទះ លំហាត់នានា កែកិច្ចការផ្ទះ និងលំហាត់នានាឱ្យទៀងទាន់ និងប្រកបដោយប្រសិទ្ធភាព។
- រៀបចំវិញ្ញាសាប្រឡង ធ្វើការប្រឡង កែវិញ្ញាប្រលង និងស្រង់ពិន្ទុដាក់ក្នុងបញ្ជីពិន្ទុប្រចាំខែ ឆមាស និងប្រចាំឆ្នាំ។
- រាយការណ៍អំពីផែនការបង្រៀន លទ្ធផលតេស្ត និងបញ្ហាប្រឈមជូនគ្រូបង្គោល។
- ត្រូវផ្ដល់ការណែនាំជាលក្ខណៈបុគ្គលទៅកាន់សិស្សគ្រប់គ្នាតាមតម្រូវការដែលពួកគេត្រូវការក្នុងអំឡុងពេលរៀន។
- ការគ្រប់គ្រងថ្នាក់រៀន និងបរិយាកាសសិក្សា
- ត្រូវប្រាកដថាថ្នាក់រៀនមានការរៀបចំ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
- លើកកម្ពស់ ពង្រឹងសីលធម៌ និងសុជីវធម៌ដល់សិស្សតាមភាពជាក់ស្តែង។
- បង្កើតបរិយាកាសសិក្សាបែបវិជ្ជាមាន ដែលធ្វើឱ្យសិស្សទទួលបានការសិក្សារៀនសូត្រពិតប្រាកដ។
- ការសហការ និងអនុវត្តវិជ្ជាជីវៈ
- ចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើផែនការកំណត់មុខវិជ្ជាគោលដែលសិស្សជ្រើសរើសជាលក្ខណៈបុគ្គល(PCP) ដើម្បីកំណត់វឌ្ឍភាពសិក្សារបស់សិស្ស។
- អនុវត្តការរៀន និងបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
- ចូលរួមសហការជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធដើម្បីធានាប្រសិទ្ធភាពការងារ។
- ផែនការ និងការរាយការណ៍៖
- គ្រូបង្រៀនមូលដ្ឋានគ្រឹះភាសាខ្មែរ និងអក្សរប្រែយ៏ ត្រូវចូលរួមរាយការណ៍រាល់បញ្ហានានាជាប្រចាំ(បើមាន) ទៅកាន់គ្រូបង្គោល ឬប្រធានកម្មវិធីអប់រំ។
- គ្រូបង្រៀនមូលដ្ឋានគ្រឹះភាសាខ្មែរ និងអក្សរប្រែយ៏ ត្រូវរៀបចំផែនការថវិការសម្រាប់អនុវត្តសកម្មភាពសម្រាប់ខែនីមួយៗ និងធ្វើរបាយការណ៍ប្រចាំថ្នាក់របស់ខ្លួន ហើយផ្ញើរជូនគ្រូបង្គោលឱ្យបានមុនថ្ងៃដាច់ខែនីមួយៗ។
- Bachelor's Degree in អប់រំ ឬទទួលបានការបណ្ដុះបណ្ដាលជាគ្រូបង្រៀន
- មានចំណេះដឹងក្នុងការប្រើប្រាស់អក្សរប្រែយ៏ ជាអាទិភាព
- មានការប្តេជ្ញាចិត្ត ការយល់ចិត្ត និងការអត់ធ្មត់ ដើម្បីគាំទ្រការអភិវឌ្ឍន៍របស់អ្នកដែលមានពិការភាពភ្នែក និងខ្សោយគំហើញ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានសមល្មម (កាន់តែប្រសើរ)
- មានជំនាញក្នុងការដោះស្រាយបញ្ហា វិភាគ និងផ្តោតលើគុណភាពនៃការងារ
- មានឆន្ទៈក្នុងការចូលរួមវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសម្ថភាពបន្ថែម
- មានបទពិសោធន៍ក្នុងការរៀបចំ និងគ្រប់គ្រងកិច្ចការ ឬវិញ្ញាផ្សេងៗសម្រាប់សិស្ស
- មានបទពិសោធន៍ពាក់ព័ន្ធក្នុងការគ្រប់គ្រងថ្នាក់រៀន។
- មានជំនាញទំនាក់ទំនង រៀបចំ និងអន្តរបុគ្គលបានល្អ
- មានសមត្ថភាពក្នុងការធ្វើការដោយឯករាជ្យ និងជាក្រុម
- មានសុច្ចរិតភាព ភាពស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ
- អាចសម្របខ្លួនទៅតាមកាលៈទេសៈជាក់ និងតម្រូវការជាក់ស្តែងរបស់អង្គភាព
បេក្ខជនដែលចាប់អារម្មណ៍ ផ្ញើប្រវត្តិរូប(CV) ជាមួយលិខិតណែនាំខ្លួន និងលិខិតបញ្ជាក់បទពិសោធន៍ប័ណ្ណសម្គាល់ និងភ្ជាប់ជាមួយរូបថត។ បេក្ខជនដែលជាប់ក្នុងការជ្រើសរើសនឹងទទួលការទាក់ទងសម្រាប់សម្ភាសន៍។
Thanks, From Khmer Online Jobs Team
| Organization : | Discover Your Possibilities Organization |
| Contact Name : | លោកស្រី សួន ព្រលឹងសិរីយ៍ |
| Email : | info@dypcambodia.org |
| Address : | Thlok Angdoung, Sla Kram Sangkat, Siem Reap Municipality, Siemreap Province, Cambodia |
