គ្រូបង្រៀនផ្នែកកាហ្វេ និងភេសជ្ជៈ for Discover Your Possibilities Organization

For : Cambodian Only
Categories : Any major
Schedule :
Sex : Male, Female
Language : Thai
Location : Phnom Penh
Hiring : 1 Position
Closing Date : 28th February 2026
Salary :
Negotiable
Experience : Minimum 1 year
Degree :
Job Description

អង្គការ​ស្វែងយល់​លទ្ធភាព​អ្នក​ (ស.ល.អ) ) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ បង្កើត​ឡើងក្នុ​ងឆ្នាំ​២០២១ និង​បាន​ចុះបញ្ជី​ និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​ នៃ​ព្រះរាជាណាចក្រកម្ពុជា​ តាមរយៈ​ប្រកាស​លេខៈ១១៤ ប្រ​.ក. ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា​ ឆ្នាំ​២០២១។ គោលបំណង​របស់​ ស.ល.អ. គឺ​ផ្តល់ការ​គាំទ្រ​ការអប់រំ​ និង​ឱកាស​ទទួល​ បានការ​បណ្តុះ​បណ្តាល​ជំនាញ​ និង​វិជ្ជាជីវៈ​សម្រាប់​កុមារ​ និង​មនុស្ស​ពេញវ័យ​ដែល​មាន​ពិការភាព​ភ្នែក​ និង​ខ្សោយ​ គំហើញ​សម្តៅ​លើក​កម្ពស់​ជីវភាពរស់នៅ​របស់​ពួកគេ​។

Job Responsibilities & Duties
  • ការរៀបចំផែនការមេរៀន និងបង្រៀន
  • រៀបចំមេរៀនតាមកម្មវិធីសិក្សាដែលបានផ្តល់ និងកែសម្រួលឱ្យសមស្របតាមតម្រូវការផ្ទាល់ខ្លួនរបស់សិស្ស
  • បង្កើត និងអនុវត្តន៍ផែនការមេរៀនដែលផ្តោតលើការឆុងកាហ្វេ ការរៀបចំ/ផលិតភេសជ្ជៈ និងបច្ចេកទេសសេវាកម្ម
  • ធានាថាមានសម្ភារៈសិក្សាចាំបាច់គ្រប់គ្រាន់
  • បង្ហាញមេរៀនឱ្យបានច្បាស់ និងងាយយល់ ដើម្បីជួយឱ្យសិស្សសិក្សាបានមានប្រសិទ្ធភាព
  • ការបង្រៀន និងរៀន
  • បង្រៀនសិស្សដែលមានពិការភាពភ្នែក​និងខ្សោយគំហើញអំពីពាក្យបច្ចេកទេសទាក់ទងនឹងប្រភេទកាហ្វេ និងដំណើរការរៀបចំភេសជ្ជៈ (ដូចជា Espresso, Americano, Latte, Cappuccino, Mocha ជាដើម)
  • បង្រៀនការរៀបចំ/ផលិតភេសជ្ជៈផ្សេងៗ ដូចជា ice soda (Passion, Kiwi, Blueberry, Strawberry, Lemonade) និងតែ (Green Tea, Thai Milk Tea, Lemon Tea, Jasmine Milk Tea, Chocolate Milk ជាដើម)
  • ផ្តល់ការណែនាំជាបន្តបន្ទាប់ ជាជំហានៗ ក្នុងការធ្វើកាហ្វេ និងសកម្មភាពពាក់ព័ន្ធ
  • ការវាយតម្លៃ និងផ្តល់មតិយោបល់
  • វាយតម្លៃសមត្ថភាពសិស្សតាមរយៈការប្រឡងអនុវត្ត និងទ្រឹស្តី ព្រមទាំងការសង្កេតជាប្រចាំ
  • វាយតម្លៃ និងកត់ត្រាវឌ្ឍនភាពសិស្ស និងផ្តល់មតិយោបល់ដែលជួយលើកទឹកចិត្ត
  • ធានាថាសិស្សអាចអនុវត្តន៍ជំនាញដែលបានរៀនក្រៅថ្នាក់ និងផ្តល់ការណែនាំបន្ត
  • ផ្តល់ការអប់រំអំពីសីលធម៌ គុណធម៌ អនាម័យ សុខភាព និងអាហារូបត្ថម្ភ
  • ទំនាក់ទំនងជាមួយសិស្សដោយការគោរព និងគាំទ្រជានិច្ច
  • បង្កើតសកម្មភាព និងគម្រោងដែលលើកកម្ពស់ឯករាជ្យភាព និងទំនុកចិត្តលើខ្លួនឯងរបស់សិស្ស
Job Requirements
Work History:
  • មានបទពិសោធន៍យ៉ាងហោចណាស់ក្នុងវិស័យកាហ្វេ ឬភេសជ្ជៈ(អាទិភាពសម្រាប់អ្នកមានបទពិសោធន៍បង្រៀន ឬបណ្តុះបណ្តាល) for 1 year
Skills & Knowledge:General & Technical Skills
  • មានកម្រិតវប្បធម៌មធ្យមសិក្សាទុតិយភូមិ (Bac II ឡើងទៅ) និងមានចំណេះដឹង ឬបទពិសោធន៍ក្នុងផ្នែកកាហ្វេ និងភេសជ្ជៈ សណ្ឋាគារ ឬវិស័យពាក់ព័ន្ធ។
  • មានចំណេះដឹងអំពីប្រភេទកាហ្វេ និងភេសជ្ជៈ ព្រមទាំងវប្បធម៌ និងនិន្នាការនានាក្នុងវិស័យនេះ
  • មានជំនាញនិយាយ និងសរសេរល្អ
Soft Skills
  • មានសមត្ថភាពក្នុងការរៀបចំការងារ និងសហការការងារជាមួយអ្នកដទៃបានល្អ
  • មានសមត្ថភាពក្នុងការធ្វើការដោយឯករាជ្យ និងជាក្រុម
  • មានជំនាញក្នុងការដោះស្រាយបញ្ហា វិភាគ និងផ្តោតលើគុណភាពនៃការងារ
  • មានឆន្ទៈក្នុងការចូលរួមវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសម្ថភាពបន្ថែម
  • ផ្តល់ការគាំទ្រ ណែនាំ និងផ្តល់យោបល់ដល់សិស្សទាំងក្នុងការសិក្សា និងបញ្ហាជីវិតប្រចាំថ្ងៃ
  • ជាបុគ្គលស្មោះត្រង់ ទុកចិត្តបាន មានការទទួលខុសត្រូវ ប្រុងប្រយ័ត្ន និងអនុវត្តភារកិច្ចដោយការយកចិត្តទុកដាក់។
  • គោរព និងអនុវត្តតាមគោលនយោបាយការពារកុមារ/សិស្ស ក្រមសីលធម៌ និងគោលនយោបាយផ្សេងៗរបស់អង្គការស.ល.អ ។
How to Apply?

បេក្ខជន​ដែល​ចាប់អារម្មណ៍​ ផ្ញើ​ប្រវត្តិរូប​(CV) ជាមួយ​លិខិត​ណែនាំ​ខ្លួន​ និង​លិខិត​បញ្ជាក់​បទពិសោធន៍​ប័ណ្ណ​សម្គាល់​ និង​ភ្ជាប់​ជាមួយ​រូបថត​។ បេក្ខជន​ដែលជា​ប់ក្នុង​ការ​ជ្រើសរើស​នឹង​ទទួលការ​ទាក់ទង​សម្រាប់​សម្ភាសន៍​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Discover Your Possibilities Organization
Contact Name : លោកស្រី សួន ព្រលឹងសិរីយ៍
Email : info@dypcambodia.org
Address : Thlok Angdoung, Sla Kram Sangkat, Siem Reap Municipality, Siemreap Province, Cambodia
Other Opening Jobs from Discover Your Possibilities Organization
Sponsored
Similar jobs
Loading