សិក្ខាកាម for Equitable Cambodia

For : Cambodian Only
Categories : Law
Schedule :
Sex : Male, Female
Location : Phnom Penh
Hiring : 1 Position
Closing Date : 31st December 2025
Salary :
$230
Experience : Yes
Degree : Bachelor
Job Description

អង្គការ​សមធម៌​កម្ពុជា​ (EC) គឺជា​អង្គការ​កម្ពុជា​ក្នុងស្រុក​ ដែល​ធ្វើការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ដែល​គោរព​ និង​ការពារ​សិទ្ធិមនុស្ស​ ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ តម្លា​ភាព​ និង​យុត្តិធម៌​សង្គម​តាម​បែប​ប្រជាធិបតេយ្យ​។ អង្គការ​សមធម៌​កម្ពុជា​ត្រូវ​បាន​ចុះបញ្ជី​ដោយ​ក្រសួងមហាផ្ទៃ​ជា​អង្គការ​មិនមែន​ រដ្ឋាភិបាល​ជាតិ​កម្ពុជា​ នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០១២។

កម្មវិធី​ចងក្រង​សហគមន៍​ដើម្បី​សិទ្ធិ​លំនៅឋាន​ (COHR) របស់​អង្គការ​សមធម៌​កម្ពុជា​ (EC) កំពុង​ស្វែង​សិក្ខាកាម​ ០១ នាក់​ ដើម្បី​ចូលរួម​សិក្សា​វគ្គ​ “ការ​ចងក្រង​សហគមន៍​” ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​សៀមរាប​ ហើយដែល​អាច​តម្រូវ​ឱ្យ​ធ្វើដំណើរ​ទៅតាម​គោលដៅ​នានា​របស់​គម្រោង​ ឬស្ថាប័ន​។

Job Responsibilities & Duties
  • សម្របសម្រួល និងធ្វើការជាមួយ សហគមន៍ក្រីក្រនៅក្នុងតំបន់គោលដៅគម្រោង និងសមាជិកសហគមន៍ជារៀងរាល់ថ្ងៃដើម្បីកៀគរឱ្យមានការចូលរួម និងពង្រឹងអំណាចសហគមន៍។
  • អនុវត្តសកម្មភាពរៀបចំសហគមន៍ ដូចដែលបានកំណត់ក្នុងផែនការ និងតាមការស្នើសុំរបស់​សហគមន៍។
  • តាមដានសកម្មភាពការងារកម្មវិធីចងក្រងនៅក្នុងសហគមន៍ និងផ្តល់មតិកែលម្អសម្រាប់ការ ងារនាពេលខាងមុខ។
  • ទំនាក់ទំនង កសាង និងរក្សាទំនាក់ទំនងជាមួយប្រជាជនសហគមន៍។
  • ចងក្រង និងសម្របសម្រួលកិច្ចប្រជុំសហគមន៍ និងការប្រមូលព័ត៌មានសហគមន៍។
  • ចងក្រង និងសម្របសម្រួលការឆ្លុះបញ្ចាំងប្រចាំសប្តាហ៍លើការងារ ឬបញ្ហារបស់សហគមន៍។
  • ជួយរៀបចំ និងសម្របសម្រួលការបណ្តុះបណ្តាលសហគមន៍។
  • ដាក់សំណើធ្វើសកម្មភាព ធ្វើកំណត់ហេតុកិច្ចប្រជុំ/របាយការណ៍សកម្មភាព និងរបាយការណ៍ប្រចាំខែទៅអ្នកគ្រប់គ្រងផ្ទាល់។
  • ធ្វើការងារផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានកម្មវិធីក្រងក្រង និងគណៈគ្រប់គ្រងនៃអង្គការសមធម៌កម្ពុជា។​
Job Requirements
Qualifications:
  • High School Diploma
  • Bachelor's Degree in ច្បាប់កាន់តែប្រសើរ
Skills & Knowledge:General & Technical Skills
  • មានកម្រិតវប្បធម៌ចាប់បញ្ចប់ថ្នាក់ទី១២ ឡើងទៅ ឬប្រសិនបើជានិស្សិតផ្នែកច្បាប់កាន់តែប្រសើរ។
  • មានចំណេះដឹង ឬបទពិសោធន៍ទាក់ទងនឹងការចងក្រងសហគមន៍ ជាពិសេសលើបញ្ហាសិទ្ធិដីធ្លី និងលំនៅឋាន។
Soft Skills
  • ជាយុវជនសកម្មដែលមកពីសហគមន៍អសុវត្ថភាពដីធ្លី។
  • មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការងារសហគមន៍។
  • មានភាពស្មោះត្រង់ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការជាមួយសហគមន៍ក្រីក្រក្នុងទីក្រុង។
  • មានឆន្ទៈក្នុងការប្រឈមនឹងសម្ពាធពីលក្ខខណ្ឌការងារ។
How to Apply?

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​ (CV) និង​ Cover Letter មកកាន់​ការិយាល័យ​ផ្នែក​ប្រតិបត្តិការ​ តាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ សូម​កុំ​ភ្ជាប់​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​នានា​។ ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ដាក់ពាក្យ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ទៅកាន់​ទូរស័ព្ទ​ ឬចូល​ទៅកាន់​ គេ​ហទំព័រ​របស់​អង្គការ​សមធម៌​កម្ពុជា​ ។ មានតែ​បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មក​សម្ភាសន៍​។ អង្គការ​សមធម៌​កម្ពុជា​ គឺ​ស្ថាប័ន​ដែល​ផ្តល់ឱកាស​ស្មើគ្នា​ និង​លើកទឹកចិត្ត​ឱ្យ​មាន​បុគ្គល​ដែល​មាន​សមត្ថភាព​ទាំងអស់​សម្រាប់​ឱកាស​ការងារ​នេះ​។ រាល់​ពាក្យ​ស្នើសុំ​កាងារនៅអង្គការ​សមធម៌​កម្ពុជា​នឹង​ត្រូវ​បាន​រក្សា​ការសម្ងាត់​យ៉ាង​តឹងរឹង​។

លក្ខខណ្ឌ​ផ្សេង​ៗ៖

អង្គការ​សមធម៌​កម្ពុជា​ (EC) នឹង​ធ្វើការ​ពិនិត្យ​ឈ្មោះ​ សិក្ខាកាម​ ទៅនឹង​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​ និង​ប្រឆាំង​ភេ​រវក​រផ្តល់ហិរញ្ញប្បទាន​ ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ម្ចាស់​ជំនួយ​។

សិក្ខាកាម​ មិន​ត្រូវ​ចូលរួម​ក្នុង​ការបៀតបៀន​ផ្លូវ​ភេទ​ ការ​កេងប្រវ័ញ្ច​ ឬការរំលោភ​បំពាន​ណាមួយ​ឡើយ​។អង្គការ​សមធម៌​កម្ពុជា​ លើក​កម្ពស់​ និង​ការពារ​សុវត្ថិភាព​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កុមារ​។

អង្គការ​សមធម៌​កម្ពុជា​ ទទួល​បាន​មូលនិធិ​ពី​ប្រភព​ម្ចាស់​ជំនួយ​ជាច្រើន​ និង​ធ្វើការ​ដើម្បី​ធានា​ថា​ថវិកា​ត្រូវ​បាន​ចំណាយ​យ៉ាង​ត្រឹមត្រូវ​ និង​តម្លា​ភាព​។ សិក្ខាកាម​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​បញ្ចៀស​អំពើពុករលួយ​ និង​ធានា​ថា​ថវិកា​ជំនួយ​ទាំងអស់​ត្រូវ​បាន​ចំណាយ​យ៉ាង​ត្រឹមត្រូវ​ចំពោះ​ម្ចាស់​ជំនួយ​ ដៃគូ​ និង​អ្នកទទួល​ផល​។ គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​គោល​នយោបាយ​ប្រឆាំង​អំពើពុករលួយ​របស់​ អង្គការ​សមធម៌​កម្ពុជា​៖ ជម្លោះ​ផលប្រយោជន៍​ ការរំលោភ​អំណាច​ និង​ការ​ជំរិត​ ការ​ក្លែង​បន្លំ​ និង​ ការ​កឹប​កេង​ សំណូក​ បក្សពួកនិយម​ អំណោយ​ផ្សេង​ៗ។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Equitable Cambodia
Contact Name : Equitable Cambodia (EC)
Email : job@equitablecambodia.org
Address : #5, Street 145, Sangkat Phsar Daeum Thkov, Khan Chamkar Mon, Phnom Penh, Cambodia
Sponsored
Similar jobs
Loading