សិក្ខាកាម​វិស្វកម្មអគ្គិសនី for GIZ Office Phnom Penh

For : Cambodian Only
Categories : Educate/Train/Teaching
Schedule :
Sex : Male, Female
Location : Kandal
Hiring : 15 Positions
Closing Date : 05th January 2026
Salary :
Negotiable
Experience : Yes
Degree :
Job Description

គម្រោង​គំនិត​ផ្តួច​ផ្តើ​ម អ-ប-វ អាស៊ាន-ស្វីស​ (ASTI) គឺជា​គម្រោង​ថ្នាក់​តំបន់​ដែល​បាន​នឹង​កំពុង​អនុវត្ត​ដោយ​អង្គការ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អា​ឡឺម៉ង់​ GIZ (GIZ International Service) ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​ស្វីស​ Helvetas ក្រោម​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ស្វីស​ (SDC)។ គម្រោង​នេះ​មាន​គោលបំណង​ជួយ​យុវជន​វ័យក្មេង​ ជាពិសេស​យុវជន​ជាស្រ្តី និង​បុរស​ ដែល​កំពុង​ជួយ​ឧបសគ្គ​ក្នុង​កាសិក្សា​ ឬការងារ​ ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ជំនាញ​ ដែល​សមស្រប​នឹង​ទី​ផ្សា​ការងារ​ តាមរយៈ​ការ​អនុវត្ត​កម្មវិធីសិក្សា​ផ្អែកលើ​ការងារ​ (WBL)។ គម្រោង​ ASTI កំពុង​អនុវត្ត​នៅ​ថ្នាក់​តំបន់​ ជាពិសេស​នៅ​ក្នុង​ប្រទេសកម្ពុជា​ ឡាវ​ និង​មី​យ៉ា​នម៉ា​។

កិច្ច​សហការ​រវាង​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​ (IBC) និង​គម្រោង​ ASTI មានបំណង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ទៅ​ក្រុម​គោលដៅ​ទទួល​ផល​ទី​១ (TBG1) ដែលជា​យុវតី​ និង​យុវជន​ មាន​អាយុ​ចន្លោះ​ពី​ ១៧ ដល់​ ២៤ ឆ្នាំ​ ដែល​បាន​បោះបង់​ការសិក្សា​ មាន​កម្រិត​វប្បធម៌​ក្រោម​ថ្នាក់​អនុវិទ្យាល័យ​ គ្មាន​ការងារ​ធ្វើ​ឱ្យ​ទទួល​បានឱកាស​បណ្ដុះបណ្ដាល​។

តាងនាម​ឱ្យ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​ (IBC) គម្រោង​ ASTI កំពុង​ជ្រើសរើស​នូវ​សិក្ខាកាម​សម្រាប់​កម្មវិធី​បណ្ដុះបណ្ដាល​វឹក​វឺ​នកូនជាង​ ផ្អែកលើ​ការងារ​ ទៅតាម​មុខជំនាញ​ទាំង​ ៣ ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • ចូលរួមកម្មវិធីបណ្ដុះបណ្ដាលតាមប្រព័ន្ធឆ្លាស់​(Dual VET) ក្នុងក្រុមហ៊ុន​ដែលទទួលបន្ទុក​បណ្ដុះបណ្ដាល​(ចន្លោះពី ៣ - ៤ ខែ) និង​ទទួល​ការបណ្ដុះបណ្ដាល​ពី​​ស្ថាប័នអប់រំ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ (សាលា TVET រយៈពេល ២​ខែ)
  • ចូលរួម​វគ្គវាយតម្លៃសមត្ថភាព​ពី​ការបណ្ដុះបណ្ដាល​ស្របតាម​គុណវឌ្ឍិ នៃការបណ្ដុះបណ្ដាលថ្នាក់ជាតិ​ទៅតាម​មុខជំនាញ​ដែលបាន​ជ្រើសរើស​
  • គោរពតាម​វិធានទាំងឡាយ ដែលតម្រូវដោយ​ក្រុមហ៊ុន​ទទួលបន្ទុកបណ្ដុះបណ្ដាល (ទាំង​វិធានរដ្ឋបាល និងបទបញ្ជាផ្ទៃក្នុង​)​ក្នុងអំឡុងពេលបណ្ដុះបណ្ដាល
  • បំពេញការងារបច្ចេកទេសនានា ដែលចាត់ចែងដោយអ្នកគ្រប់គ្រងទៅតាម​មុខជំនាញ​នីមួយៗ។
Job Requirements
Skills & Knowledge:Soft Skills
  • យុវជន ដែលមិនទាន់មានការងារធ្វើ និងមិនទាន់មានជំនាញស្របតម្រូវការទីផ្សាការងារ ដែលបានរៀបរាប់ខាងលើ
  • មានអាកប្បកិរិយាល្អ និងអាចធ្វើការជាក្រុមបាន
  • មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបញ្ចប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
  • ផ្តល់អាទិភាពដល់យុវជន ដែលមកពីគ្រួសារងាយរងគ្រោះ
  • អ្នកដែលមានកម្រិតវប្បធម៌ក្រោមថ្នាក់អនុវិទ្យាល័យ ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។
How to Apply?

បេក្ខជន​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ទាក់ទង​មកកាន់​លេខទូរស័ព្ទ​ឬ អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។កម្មវិធី​ ចាប់ផ្ដើម​ទទួល​សម្ភាសន៍​ និង​ជ្រើសរើស​សិក្ខាកាម​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​រហូតដល់​ថ្ងៃ​បិទ​ទទួលពាក្យ​។

(ស្ត្រី​ និង​ជន​មាន​ពិការភាព​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​)


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : GIZ Office Phnom Penh
Contact Name : សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​ (IBC)
Email : projectsupport@ibccambodia.com
Address : IBC Office Cambodiana Hotel - Office 16 - 313 Preah Sisowath Quay, Phnom Penh, Cambodia
Other Opening Jobs from GIZ Office Phnom Penh
Sponsored
Similar jobs
Loading