មន្រ្តីឥណទាន (Credit Officer) for Hattha Kaksekar Limited
| For : | Cambodian Only |
| Categories : | Accounting, Business Administration, Sales / Marketing |
| Schedule : | Full time job |
| Sex : | Male, Female |
| Location : | Phnom Penh, Siem Reap, Sihanouk Ville, Battambang, Kampong Cham, Banteay Meanchey, Kampong Chhnang, Kampong Thom, Kampot, Kandal, Koh Kong, Kratie, Mondulkiri, Otdar Meanchey, Preah Vihear, Prey Veng, Pursat, Rattanakiri, Stung Treng, Svay Rieng, Takeo |
| Hiring : | 283 Positions |
| Closing Date : | 30th March 2018 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : | Bachelor |
ហត្ថាកសិករ លីមីតធីត “HKL” ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដូចជា ខ្ចីប្រាក់ សន្សំប្រាក់ ផ្ទេរប្រាក់ សេវាអេធីអឹម សេវាធនាគាចល័ត និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដែលមានការិយាល័យប្រតិបត្តិការនៅទូទាំង២៥ ខេត្តនិងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយ តបទៅនឹងភាពរីកចម្រើនរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពបំពេញការងារដូចខាងក្រោម។
- មន្រ្តីឥណទាន (Credit Officer) (ចំនូន ២៨៣ នាក់)
- ធ្វើការផ្សាព្វផ្សាយ ផលិតផល សេវាកម្ម របស់ហត្ថាកសិករ លីមីធីត(HKL) ដើម្បីពង្រីកទីផ្សារ និងទាក់ទាញអតិថិជនសក្តានុពល។
- រៀបចំឯកសារឥណទាន ដើម្បីផ្តល់ឥណទានជូនអតិថិជន។
- ត្រួតពិនិត្យ និងតាមដានការសងត្រឡប់របស់អតិថិជន។
- បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់គណៈគ្រប់គ្រង។
- បញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬជានិស្សិតឆ្នាំទី៤ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ធនាគារ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈ ក្នុងការធ្វើការងារ។
- មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office។
- ត្រូវមានម៉ូតូផ្ទាល់ខ្លួន។
អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ
ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។
របៀបដាក់ពាក្យៈ
ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថាន តាមរយៈ គេហទំព័ររបស់យើង។
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល និង នៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល ដែលមានផ្ត់ជូននៅក្នុងពត៍មានទំនាក់ទំនង។
បញ្ជាក់ៈ
បេក្ខជន_បេក្ខនារី ដែលមានអាសយដ្ឋានអចិន្រ្តៃយ៌នៅជិតទីតាំងបម្រើការងារ ត្រូវបានផ្តល់អាទិភាព។ រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
Thanks, From Khmer Online Jobs Team
| Company : | Hattha Kaksekar Limited |
| Email : | job@hkl.com.kh |
| Mobile : | 086 354 354 (Mobile) 093 405 000 (Mobile) |
| Address : | #606, Street. 271, Sangkat Boeng Tumpun 1, Khan Mean Chey, Phnom Penh |
| Website : |
http://www.hkl.com.kh |
Hattha Kaksekar Limite “HKL” is a leading microfinance institution, providing Credit, Savings, Local Money Transfer, ATM Service, Mobile Banking Service and other financial service, and operates with 25 provinces-cities in Kingdom of Cambodia.
