ប្រធានឃ្លាំង for Heng Piv Plastic
For : | Cambodian Only |
Categories : | Exec. / Management, Stock / Inventory |
Schedule : | Full time job |
Sex : | Male, Female |
Language : | Khmer |
Location : | Phnom Penh |
Hiring : | 1 Position |
Closing Date : | 17th July 2025 |
Salary : |
$350 - $450
|
Experience : | Yes |
Degree : | High School |
ឥលូវនេះក្រុមហ៊ុនយើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងដូចខាងក្រោម៖
- ប្រធានឃ្លាំង
- ការគ្រប់គ្រងទំនិញ
- រាប់ស្តុកប្រចាំខែឱ្យបានទៀងទាត់ដើម្បីបង្ការទំនិញលើស ឬខ្វះ
- ត្រួតពិនិត្យទំនិញ ដែលមានក្នុងស្តុកជាក់ស្តែង ជាមួយ system ដើម្បីធានាការបញ្ចូលទិន្នន័យត្រឹមត្រូវ
- ការគ្រប់គ្រងទំនិញចេញឱ្យមានប្រសិទ្ធភាព
- ការរៀបចំស្តុកទំនិញ
- បែងចែកទំនិញតាមប្រភេទ ក្រុម និងថ្នាក់ ឱ្យបានត្រឹមត្រូវដើម្បីជាភាពងាយស្រួលក្នុងការស្វែងរកទំនិញ
- រៀបទំនិញជាទៀងទាត់ទៅតាមតំបន់ ដើម្បីធានាបានស្តង់ដាអនាម័យ និងសុវត្ថិភាពដើម្បីធានា បាននូវការទុកដាក់ទំនិញដោយគ្មានការខូចខាត
- ការត្រួតពិនិត្យទំនិញចេញ/ចូល
- ត្រួតពិនិត្យទំនិញចូលពីរោងចក្រ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទំនិញឱ្យបានត្រឹមត្រូវ
- ផ្ទៀងផ្ទាត់ទំនិញចេញឱ្យបានត្រឹមត្រូវតាមវិក្កយបត្រ
- ចាត់ចែងក្រុមការងារបញ្ចេញទំនិញ និងដឹកជញ្ជូនក្រោយទទួលបានវិក្កយបត្រ និងប៉ុង
- ធ្វើការសហការជាមួយក្រុម purchase order ក្រោយទទួលបានវិក្កយបត្រ ដើម្បីធានានូវការដឹកទំនិញទៅកាន់អតិថិជនឱ្យទាន់ពេលវេលា
- រក្សារបាយការណ៍ចេញ/ចូលទំនិញ ឱ្យបានត្រឹមត្រូវ
- ការត្រួតពិនិត្យគុណភាពទំនិញ
- ត្រួតពិនិត្យគុណភាពទំនិញដែលទទួលបានពីរោងចក្រឱ្យបានម៉ត់ចត់
- រាយការណ៍រាល់ទំនិញខូច ឬបាក់បែកទៅកាន់ប្រធានគ្រប់គ្រង Supply Chain
- ត្រួតពិនិត្យទាំងគុណភាព និងចំនួនទំនិញមុនពេលដឹកជូនអតិថិជន
- ត្រួតពិនិត្យការដឹកជញ្ជូនទំនិញជូនអតិថិជនឱ្យទាន់ពេលវេលា
- ការរក្សាអនាម័យឃ្លាំងជាប្រចាំ
- ត្រួតពិនិត្យអនាម័យទំនិញក្នុងឃ្លាំងតាមធ្នើរ និងជួរនិមួយៗជាប្រចាំ
- ត្រួតពិនិត្យអនាម័យឃ្លាំង និងចាត់ចែងការសម្អាតឃ្លាំង និងទំនិញឱ្យបានស្អាតជាប្រចាំ
- ត្រួតពិនិត្យទំនិញខូច រួចទុកដាក់ទំនិញនោះនៅកន្លែងទំនិញខូចឱ្យបានត្រឹមត្រូវ
- ធ្វើការជាមួយផ្នែកពាក់ព័ន្ធ ជាពិសេសជាមួយ Senior Stock ដើម្បីដោះស្រាយបញ្ហាទំនិញខូច
- រៀបចំរបាយការណ៍
- រៀបចំរបាយការណ៍ទំនិញខូច និងរាប់ស្តុកប្រចាំខែ
- រៀបចំរបាយការណ៍ទំនិញចេញ/ចូលប្រចាំខែ ជូនទៅប្រធាន Supply Chain ឱ្យបានទៀងទាត់
- ធ្វើរបាយការណ៍ឆៀកឡានប្រចាំឆ្នាំ ដើម្បីឱ្យប្រធានក្រុមឃ្លាំងចាត់ចែងអ្នកបើកបរទៅធ្វើ
- បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
- តម្រូវការកម្រិតវប្បធម៌
- ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របរិញ្ញាជំនាញគ្រប់គ្រង ឬជំនាញផ្សេងៗ (អ្នកមានសញ្ញាបត្របរិញ្ញាត្រូវបានផ្តល់អាទិភាព)
- តម្រូវការចំបាច់ផ្សេងៗ
- ចេះអាន និងសរសេរភាសាខ្មែរ និងអង់គ្គេស
- មានបទពិសោធន៍យ៉ាងតិចមួយឆ្នាំលើការគ្រប់គ្រងស្តុកទំនិញក្នុងឃ្លាំង ឬបទពិសោធន៍ផ្សេងៗ ដែលទាក់ទងនឹងតួនាទី
- ចេះប្រើប្រាស់កុំព្យូទ័រ (word, excel, and powerpoint)
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយបញ្ហា និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
បេក្ខជនដែលមានចំណាប់អារម្មណ៏ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចាប់អារម្មណ៍ដោយបញ្ជាក់ពីតួនាទីដែលដាក់ មកកាន់អុីម៉ែលរបស់ក្រុមហ៊ុន ដែលផ្តល់ជូនក្នុងព័ត៌មានទំនាក់ទំនង។
Attachment
- ប្រធានឃ្លាំង
- អ្នកទទួលស្តុកទំនិញ
- អ្នកទទួលភ្ញៀវ
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Company : | Heng Piv Plastic |
