បុគ្គលិកផ្នែកបច្ចេកទេសកសិកម្ម for Hy Pengrorth
| For : | Cambodian Only |
| Categories : | Engineering |
| Schedule : | Full time job |
| Sex : | Male, Female |
| Location : | Battambang, Banteay Meanchey, Prey Veng |
| Hiring : | 5 Positions |
| Closing Date : | 24th September 2026 |
| Salary : |
Negotiable
|
| Experience : | Minimum 1 year |
| Degree : | Bachelor |
ក្រុមហ៊ុន ហ៊ី ប៉េងរ័ត្ន កសិកម្ម ជាក្រុមហ៊ុនផ្គត់ផ្គង់ជីកសិកម្មដែលបាន និងកំពុងដំណើរការអាជីវកម្មលើទីផ្សារតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១២។ក្រុមហ៊ុន ហ៊ី ប៉េងរ័ត្ន កសិកម្ម ត្រូវការជ្រើសរើសបេក្ខជននិងបេក្ខនារីជាច្រើនរូបសម្រាប់មុខតំណែងមួយចំនួនដូចខាងក្រោម៖
- រៀបចំ អនុវត្ត និងតាមដានផែនការសកម្មភាពការងារបច្ចេកទេសនិងថវិកា ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ខេត្តគោលដៅចំនួន ០៥ រួមមាន ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប។
- ចូលរួមចងក្រងឯកសារបច្ចេកទេស ស្តង់ដារ គោលការណ៍ និងឯកសារដែលពាក់ព័ន្ធ។
- សម្របសម្រួល និងអនុវត្តការងារនិងកម្មវិធីបណ្តុះបណ្តាល ការប្រជុំផ្សព្វផ្សាយបច្ចេកទេស និងការចែករំលែកបច្ចេកទេសកសិកម្មដល់ក្រុមការងារ និងអតិថិជន។
- គាំទ្រ និងដោះស្រាយបញ្ហាបច្ចេកទេសកសិកម្ម ដល់ស្រែ ឬចំការ ឬកសិដ្ឋានរបស់អតិថិជន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់ក្រុមហ៊ុន ។
- ប្រមូលព័ត៌មាន និងរៀបចំរបាយការណ៍សកម្មភាពការងារបច្ចេកទេសក្នុងខេត្តគោលដៅ ព្រមទាំងកំណត់តំបន់គោលដៅថ្មីដែលមានសក្តានុពលសម្រាប់ផ្សព្វផ្សាយបច្ចេកទេសបន្ថែម។
- បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ក្រុមហ៊ុន។
- Bachelor's Degree in ក្សេត្រសាស្ត្រ សាកវប្បកម្ម កសិឧស្សាហកម្ម ឬមានជំនាញប្រហាក់ប្រហែល។
- បទពិសោធន៍ធ្វើការជាមួយកសិករ ម្ចាស់ស្រែ ឬចំការ ឬម្ចាស់កសិដ្ឋាន for 1 year as a minimum
- ចំណេះដឹងបច្ចេកទេសអំពីការប្រើប្រាស់ជីលើដំណាំ ស្រូវ បន្លែ ឈើហូបផ្លែ និងដំណាំចំការ។
- ចំណេះដឹងអំពីសត្វល្អិត ជំងឺ ផ្សិតចង្រៃ បរិយាកាស ដែលបង្កឲ្យប៉ះពាល់ដល់ដំណាំកសិកម្ម។
- ជំនាញទំនាក់ទំនង សម្របសម្រួល បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម។
- ចំណេះដឹងកុំព្យូទ័រ និងបណ្តាញទំនាក់ទំនងសង្គម (MS OFFICE អ៊ីនធើណេតអ៊ីម៉ែល)។
- ឆន្ទៈខ្ពស់ចំពោះការងារបច្ចេកទេសកសិកម្មក្នុងការធ្វើស្រែ ចំការ ព្រមទាំងសមត្ថភាពធ្វើការងារដោយឯករាជ្យ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ មានគុណធម៌ សុជីវធម៌ សីលធម៌ មានវិន័យ គោរពពេលវេលា និងអត់ធ្មត់ខ្ពស់ក្នុងការងារ ។
សូមបេក្ខជននិងបេក្ខនារីផ្ញើ Cover Letter និងប្រវត្តិរូប (CV) មកកាន់ក្រុមហ៊ុន ហ៊ី ប៉េងរ័ត្ន កសិកម្ម តាមរយៈអ៊ីម៉ែលឬតេលេក្រាមលេខដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង ដោយបញ្ជាក់ឱ្យបានច្បាស់នូវមុខតំណែង និងទីតាំងខេត្តគោលដៅ ដែលខ្លួនចាប់អារម្មណ៍ ឱ្យបានមុនថ្ងៃផុតកំណត់(ម៉ោង ៥:00 ល្ងាច)។
ក្រុមហ៊ុននឹងទាក់ទងបេក្ខជនដែលជាប់ Short-list មកសម្ភាសន៍តាមកាលបរិច្ឆេទកំណត់តាមក្រោយ។
Thanks, From Khmer Online Jobs Team
| Company : | Hy Pengrorth |
| Email : | hr.hypengrorth@gmail.com |
| Address : | E1-E2 Ground Floor, Building C, Arakawa Housing, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia |
