ភ្នាក់ងារដឹកជញ្ជូន និងសេវាកម្មក្រោយការលក់ប្រចាំការនៅតាមតំបន់គោលដៅ for iDE Cambodia
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | |
| Sex : | Male, Female |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 30th July 2026 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : |
iDE គឺជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់កម្រៃ ដែលមានបទពិសោធន៍ជាង ៤០ ឆ្នាំក្នុងការអនុវត្តកម្មវិធីផ្អែកលើទីផ្សារនៅក្នុងប្រទេសចំនួន ១១ ក្នុងគោលបំណងជួយជំរុញសហគ្រិន ដើម្បីបញ្ចប់ភាពក្រីក្រ។ iDE ជឿជាក់ថាទីផ្សារគឺជាកម្លាំងចលករដ៏មានឥទ្ធិពល មួយក្នុងការលើកកម្ពស់ ជីវភាពប្រជាជនឱ្យចាកផុតពីភាពក្រីក្រ។ យើងបង្កើតការផ្លាស់ប្តូរនៅក្នុងទីផ្សារដោយការលើកទឹកចិត្ត ប្រជាជនដែលមានប្រាក់ចំណូលទាបឱ្យបង្កើតដំណោះស្រាយដែលអាចពង្រីកវិសាលភាពបាន និងដឹកនាំ ដោយប្រជាជនក្នុងមូលដ្ឋានផ្ទាល់ដែលដំណោះស្រាយទាំងនោះត្រូវបានផ្ទេរពីជំនាន់មួយទៅ ជំនាន់មួយ និងផ្អែកលើភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
iDE បាននិងកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤មក ដោយផ្តោតលើវិស័យកសិកម្ម, និងភាពធន់អាកាសធាតុ, សន្តិសុខស្បៀង និងអាហារូបត្ថម្ភ, អនាម័យនិងទឹកស្អាត។ អង្គការ iDE កម្ពុជា គាំទ្រដល់សហគ្រិន និងសហគ្រាសសង្គម ព្រមទាំងជួយសម្របសម្រួលដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់នៃខ្សែច្រវាក់តម្លៃ និងគំរូអាជីវកម្មសម្រាប់ផលិតផល និងសេវាកម្មដែលមានតម្លៃសមរម្យនៅក្នុង វិស័យគោលដៅរបស់យើង។ យើងក៏បានដាក់បញ្ចូលនូវការស្រាវជ្រាវ និងការសាកល្បងដោយជោគជ័យ លើចង្ក្រានចម្អិនអាហារស្អាត និងការគ្រប់គ្រងសំណល់រឹង ដោយផ្តោតលើការកែច្នៃកាកសំណល់ប្លាស្ទិក និងសេដ្ឋកិច្ចវិលជុំផងដែរ។ តាមរយៈវិធីសាស្ត្រតម្រង់ទិសទីផ្សារ អង្គការ iDE កម្ពុជា បានឈានទៅដល់ប្រជាពលរដ្ឋប្រមាណ ១,២ លានគ្រួសារ ឬស្មើនឹងប្រហែល ៦ លាននាក់។
- ការដឹកជញ្ជូន ការដំឡើង និងការបំពេញតាមការបញ្ជាទិញ៖
- ទទួលខុសត្រូវលើការត្រួតពិនិត្យសកម្មភាពបំពេញការបញ្ជាទិញប្រចាំថ្ងៃ រួមទាំងការដំណើរការការបញ្ជាទិញ ការរើសទំនិញ ការវេចខ្ចប់ ការដឹកជញ្ជូន និងការដំឡើង។
- ធ្វើការជាមួយកម្មវិធីតាមដានផ្ទៃក្នុង ឬភស្តុភារតីថីយជន (ក្រុមហ៊ុនដឹកជញ្ជូនខាងក្រៅ) ប្រសិនបើចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការឃ្លាំង និងការបំពេញការបញ្ជាទិញ។
- រួមគ្នាស្វែងរក និងតាមដានកម្រិតស្តុកទំនិញ ដើម្បីការពារកុំឱ្យដាច់ស្តុក និង/ឬស្តុកគាំង ។
- គាំទ្រដល់ការអភិវឌ្ឍនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) សម្រាប់ការគ្រប់គ្រងស្តុក ការគ្រប់គ្រងភស្តុភារ និងការបំពេញការបញ្ជាទិញដើម្បីសម្រេចបាននូវគោលដៅប្រតិបត្តិការ។
- សម្របសម្រួលជាមួយក្រុមការងារហិរញ្ញវត្ថុលើការប្រមូលប្រាក់ថ្លៃទំនិញ បន្ទាប់ពីការបញ្ចប់ការ ដឹកជញ្ជូននៃការបញ្ជាទិញនីមួយៗ។
- រាយការណ៍ប្រចាំសប្តាហ៍អំពីការបំពេញការបញ្ជាទិញជាច្រើន ការគ្រប់គ្រងស្តុក និងសូចនាករវាស់វែង លទ្ធផលការងារ (KPIs)។
- ការផ្តល់សេវាកម្មក្រោយការលក់៖
- ដោះស្រាយបណ្តឹងតវ៉ារបស់អតិថិជនអំពីមុខងារផលិតផល ដោយធ្វើការផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ផលិតផល ដើម្បីផ្តល់ដំណោះស្រាយត្រឹមត្រូវ និងមានប្រសិទ្ធភាព។
- សម្របសម្រួលជាមួយក្រុមការងារផ្ទៃក្នុង ក្រុមលក់ និងអ្នកផ្គត់ផ្គង់ ដើម្បីបង្កើតនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) សម្រាប់ការផ្តល់សេវាកម្មក្រោយការលក់ ព្រមខាងធ្វើការជាមួយក្រុមការងារផ្ទៃក្នុងដើម្បីធ្វើបច្ចុប្បន្នភាព SOPs ក្រោយការលក់ជាបន្តបន្ទាប់។
- ចាត់ចែងការងារផ្សេងទៀតដែលប្រគល់ជូនដោយប្រធានផ្នែកលក់
- ការទទួលខុសត្រូវផ្សេងៗ៖
- បំពេញភារកិច្ចផ្សេងទៀតដែលទាក់ទងនឹងគម្រោង និងប្រតិបត្តិការទូទៅរបស់អង្គការ iDE តាមតម្រូវការ។
- មានប័ណ្ណបើកបរប្រភេទ ខ (Type B) និងអាចបើកបររថយន្តភីកអាប់ឬរថយន្តតូចបាន - (លក្ខខណ្ឌដាច់ខាត)
- មានបទពិសោធន៍ច្បាស់លាស់ជាភ្នាក់ងារដឹកជញ្ជូន ឬអ្នកជំនាញបំពេញការបញ្ជាទិញ ឬក្នុងតួនាទីស្រដៀងគ្នា។
- មានជំនាញរៀបចំខ្ពស់ និងការយកចិត្តទុកដាក់ល្អិតល្អន់លើព័ត៌មានលម្អិត។
- មានជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឃ្លាំង និងបច្ចេកវិទ្យាពាក់ព័ន្ធ។
- ប្រសិនបើមានចំណេះដឹងផ្នែក Microsoft Office និង/ឬភាសាអង់គ្លេស នឹងត្រូវទទួលបានអាទិភាព។
- មានសមត្ថភាពធ្វើការក្នុងបរិយាកាសដែលមានល្បឿនលឿន និងបំពេញការងារទាន់ពេលវេលាកំណត់ ដែលតឹងតែង។
- មានកម្លាំងកាយមាំមួន និងមានសមត្ថភាពលើក និងផ្លាស់ទីវត្ថុដែលមានទម្ងន់បង្គួរ (៥-១០ គីឡូក្រាម)។
- មានជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពក្នុងការសហការធ្វើការជាក្រុម។
- មានផ្នត់គំនិតផ្តោតលើអតិថិជនជាចំបង និងមានលក្ខណៈសម្បត្តិស្មោះត្រង់ និងសុចរិតភាព។
បរិយាកាសចម្រុះភាព
iDE មានមោទនភាពចំពោះកម្លាំងពលកម្មដែលមានទេពកោសល្យ និងចម្រុះរបស់យើង។ ជនជាតិភាគតិច ស្ត្រី និងជនមានពិការភាព ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យដាក់ពាក្យ។ ការជ្រើសរើសបុគ្គលិក ការតំឡើងតំណែង និងការផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិក ត្រូវបានធ្វើឡើងដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ សាសនា ភេទ អត្តសញ្ញាណយេនឌ័រ ឬការបញ្ចេញមតិ និន្នាការផ្លូវភេទ សញ្ជាតិ ពិការភាព ឬអាយុឡើយ។
បរិយាកាសការងារបែបគ្រួសារ
iDE គឺលើសពីកន្លែងធ្វើការទៅទៀត យើងគឺជាគ្រួសារតែមួយ។ យើងគោរព គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគ្នា ទៅវិញទៅមក។ យើងមានគោលបំណងធ្វើឱ្យមានតុល្យភាពរវាងបេសកកម្មរបស់យើង ជាមួយនឹងសុខភាព និងសុខុមាលភាពនៃក្រុមការងាររបស់យើង ហើយយើងខិតខំបង្កើតបរិយាកាសការងារដែលផ្តល់តម្លៃ និងគាំទ្រដល់ជីវិតផ្ទាល់ខ្លួន និងគ្រួសាររបស់អ្នក។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវបានលើកទឹកចិត្តឱ្យផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិតអម (Cover Letter) មកកាន់អ៊ីមែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង មុនថ្ងៃផុតកំណត់។
ពាក្យសុំចូលបំពេញការងារនឹងត្រូវវាយតម្លៃជាបន្តបន្ទាប់ ។ អង្គការ iDE អាចនឹងបិទការទទួលពាក្យមុនកាលកំណត់ ប្រសិនបើបេក្ខជនដែលសមស្របត្រូវបានរកឃើញ។ ការជ្រើសរើសចុងក្រោយនៃបេក្ខជន នឹងត្រូវផ្អែកលើលទ្ធផលនៃការពិនិត្យឯកសារយោងដែលគួរឱ្យពេញចិត្ត និងរបាយការណ៍ថ្កោលទោសព្រហ្មទណ្ឌ (លិខិតបញ្ជាក់ចរិតលក្ខណៈពីប៉ូលីស ឬអាជ្ញាធរ)។
*ការបន្តកិច្ចសន្យាថ្មី គឺអាស្រ័យលើការអនុម័តថវិកាពីម្ចាស់ជំនួយ។
Thanks, From Khmer Online Jobs Team
| Organization : | iDE Cambodia |
| Email : | cam-recruitment@ideglobal.org |
| Address : | PO Box 1577, House 97A, Street 19BT (Ta Phon), Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia |
| Website : |
http://www.ide-cambodia.org |
