Search

User Menu

អ្នកបើកបរ for Indochina Starfish Foundation

For : Cambodian Only
Categories : Driving/Transport
Schedule : Full time job
Sex : Male, Female
Location : Phnom Penh
Hiring : Many
Closing Date : 15th October 2025
Salary :
Negotiable
Experience : Yes
Degree :
Job Description

អង្គការ​ផ្កាយ​សមុទ្រ​ (ISF) គឺជា​អង្គការ​សប្បុរស​ធម៌​ដែល​មាន​បទពិសោធន៍​១៨ឆ្នាំ​ ដោយ​ប្រើប្រាស់​ កម្មវិធី​ការអប់រំ​ កម្មវិធី​សហគមន៍​ និង​កម្មវិធី​កីឡា​ជាយ​ន្តការ​ដើម្បី​ផ្លាស់​ប្តូរជីវិត​កុមារ​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ឲ្យ​រួចផុត​ពី​ភាព​ក្រីក្រ​។គោលបំណង​របស់យើង​គឺ​ធ្វើការ​ផ្លាស់​ប្តូរជាមូលដ្ឋាន​ និង​យូរអង្វែង​នៅ​ក្នុង​ជីវិត​របស់​កុមារ​ក្រីក្រ​ និង​ជួប​ ការលំបាក​បំផុត​ និង​គ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេសកម្ពុជា​។

កម្មវិធី​អប់រំ​របស់យើង​ផ្តោត​លើកុមារ​នៅ​តំបន់​អនាធិបតេយ្យ​នៃ​រាជធានី​ភ្នំពេញ​នៃ​ប្រទេសកម្ពុជា​ដែល​មាន​ភាព​ក្រីក្រ​ខ្លាំង​មានន័យថា​ពួកគេ​មិនដែល​បាន​ទៅ​សាលារៀន​ឬត្រូវ​បោះបង់​ការសិក្សា​។ យើង​ផ្តល់ឱ្យ​ពួកគេ​នូវ​ការ​ អប់រំ​ប្រកបដោយ​គុណភាព​និង​ការថែទាំ​សុខភាព​ខណៈ​ពេល​ដែល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​របស់​ពួកគេ​ដើម្បី​លើក​គ្រួសារ​ទាំងមូល​ចេញពី​ភាព​ក្រីក្រ​។ តាមរយៈ​កម្មវិធី​បាល់ទាត់​មូលដ្ឋាន​របស់យើង​យើង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​យុវជន​៤,០០០ នាក់​ ដោយ​លើក​កម្ពស់​សមភាព​និង​ផ្តល់ឱកាស​ដល់​អ្នក​ដែល​ខ្វះខាត​ដោយ​ភាព​ក្រីក្រ​ពិការភាព​ មេរោគ​អេដស៍ និង​យេ​នឌ័រ។

អង្គការ​ផ្កាយ​សមុទ្រ​ កំពុង​ធ្វើការ​ជ្រើសរើស​បុគ្គលិក​បើកបរ​ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • ដឹកជញ្ជូនកុមារនៅក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ។
  • ដឹកជញ្ជូនកុមា(ទៅ-មក) ពីមណ្ឌល សាលារៀន មន្ទីរពេទ្យ ទីលាន បាល់ទាត់ និង កម្មវិធីផ្សេងៗតាមការស្នើសុំរបស់សាលា។
  • ត្រូវគោរពតាមគោលនយោបាយរបស់ស្ថាប័ន និងច្បាប់ចរាចរណ៍ជាពិសេសអនុវត្តតាមគោល​
  • នយោបាយការពារកុមារនៅអង្គការផ្កាយសមុទ្រ។
  • ត្រូវធានាថាមានប្រអប់សង្គ្រោះបឋមនៅក្នុងរថយន្តជានិច្ច។
  • មិនត្រូវដឹកកុមារ ដោយគ្មានបុគ្គលិកដែលមានភាកិច្ចមើលថែកុមារជាដាច់ខាត។
  • ត្រូវសុំអនុញ្ញាតពីអ្នកគ្រប់គ្រង មុនពេលធ្វើដំណើរទៅកន្លែងណាមួយក្នុងម៉ោងការងារ។
  • ត្រូវធានាថាមានការឆ្លើយតបជានិច្ចនៅពេលមានការទាក់ទងពីអ្នកគ្រប់គ្រង ក្នុងម៉ោងការងារ។
  • ពិនិត្យរថយន្តជារៀងរាល់ថ្ងៃ ធានាថារថយន្តស្អាត និងស្ថានភាពល្អ តាមលក្ខណះបច្ចេកទេស។
  • ថែរក្សាសម្ភារៈ និងទ្រព្យសម្បត្តិផ្សេងៗរបស់រថយន្ត ដោយធានាថាបានចាក់សោរត្រឹមត្រូវ និងស្ថិតក្នុងកន្លែងមានសុវត្ថិភាពគ្រប់ពេលវេលា។
  • ត្រូវរាយការណ៍អោយបានទាន់ពេលវេលាទៅកាន់អ្នកគ្រប់គ្រងផ្ទាល់​អំពីកាលបរិច្ឆេទផុតកំណត់នៃប័ណ្ណបង់ពន្ធ រឺឆៀក។
  • នាំយក និងប្រមូល ឯកសារដើម្បីថតចំលង សម្ភារៈទិញពីទីផ្សារ និងសម្ភារៈពីអង្គការដៃគូ។
  • នាំយក (ទៅ-មក) ឯកសារពីមន្ទីរ ក្រសួង និង ស្ថាប័នពាក់ព័ន្ធ។
  • តម្រូវអោយមានការចូលរួម(បើមានការស្នើសុំ) ដូចជា ការប្រជុំជាមួយក្រុមការងារ វគ្គបណ្តុះបណ្តាល​​​ត្រួតពិនិត្យការអនុវត្តការងារប្រចាំឆ្នាំឡើងវិញ និងព្រឹត្តិការណ៍ពិសេសៗរបស់ អង្គការផ្កាយសមុទ្រ។
  • ត្រូវជួយការងារនៅពេលមានកម្មវិធីបាល់ទាត់ (បើមានការស្នើសុំ)។
  • កត់ត្រាកំណត់ហេតុចេញចូលរៀងរាល់ពេលមានបេសកកម្មនៅក្រៅការិយាល័យ។
  • បំពេញភារកិច្ចផ្សេងៗបន្ថែម តាមការស្នើសុំពីប្រធានគ្រប់គ្រងគម្រោង ឬមន្ត្រីរដ្ឋបាល។
  • មានអត្តចរិក និងអាប្បកិរិយាល្អដែលជាគំរូដល់សិស្សានុសិស្សអង្គការផ្កាយសមុទ្រ។
Job Requirements
  • ត្រូវមានបណ្ណបើកបរដែលមានសុពលភាពស្របតាមប្រភេទយានយន្ត
  • មានបទពិសោធន៍បើកបរចាប់ពី ៣ឆ្នាំឡើងទៅ
  • បំពេញការងារដោយក្តីសប្បាយរីករាយដើម្បីកុមារ
  • ភាពស្មោះត្រង់ មានអត្តចរិក និងអាកប្បកិរិយាល្អ និងភាពគួរអោយទុកចិត្តបាន
  • សមត្ថភាព និងឆន្ទៈ អាចបំរើការងារជាក្រុម និងផ្នែកមួយនៃក្រុមការងារពហុវប្បធម៏
  • សមត្ថភាពជួយក្នុងការអនុវត្តនៃការផ្លាស់ប្ដូរ និងចេះបត់បែនតាមកាលៈទេសៈ
  • បំពេញការងារដោយសេចក្តីអាណិត និង ស្រឡាញ់កុមារ
How to Apply?

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ធ្វើការ​ដាក់ពាក្យ​តាមរយៈ​តំណ​ភ្ជាប់​នេះ​

មានតែ​បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​ប៉ុណ្ណោះ​ នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ជំហាន​បន្ទាប់​នៅ​ក្នុង​ដំណើរការ​ជ្រើសរើស​នេះ​។

បេក្ខជន​ដែល​ទទួល​ បាន​ជោគជ័យ​នឹង​ត្រូវ​តម្រូវ​ឱ្យ​ផ្តល់ឯកសារ​លិខិត​ថ្កោលទោស​ និង​វិញ្ញាបនបត្រ​ពាក់ព័ន្ធ​។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​អង្គការ​ផ្កាយ​សមុទ្រ​ សូម​ចូល​ទៅកាន់​គេ​ហទំព័រ​របស់យើង​

អង្គការ​ផ្កាយ​សមុទ្រ​អនុវត្ត​តាម​គោលការណ៍​ការពារ​កុមារ​ដ៏​តឹងរឹង​បំផុត​។បេក្ខជន​ទាំងអស់​នឹង​ត្រូវ​បាន​ ពិនិត្យ​យ៉ាង​ម៉ត់ចត់​ហើយនឹង​ត្រូវ​បាន​រំពឹង​ថានឹងចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​ការពារ​កុមារ​ ប្រសិនបើ​ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​ចូលរួម​បម្រើ​ការងារ​។


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Indochina Starfish Foundation
Address : #1310, St. 89BT, Chamreunphal Village, Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia
Website : http://www.isfcambodia.org
Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Sponsored
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading