អ្នកសម្របសម្រួលគម្រោង for Integral Cooperation Cambodia Organisation (I.C.C)

For : Cambodian Only
Categories : Community Development, Law, Social Work
Schedule :
Sex : Male, Female
Language : English
Location : Rattanakiri
Hiring : 1 Position
Closing Date : 15th December 2025
Salary :
$400 - $490
Experience : Yes
Degree : Bachelor
Job Description

អង្គការ​សហការ​គ្រប់ជ្រុងជ្រោយ​ដើម្បី​កម្ពុជា​ (អង្គការ​សហការ​) គឺជា​អង្គការ​គ្រីស្ទបរិស័ទ​ក្នុងស្រុក​ ដែល​ផ្តោត​លើការអភិវឌ្ឍ​ និង​ពង្រឹង​ស្មារតី​សហគមន៍​ នៅ​ប្រទេសកម្ពុជា​។

គម្រោង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ ការ​ការពារ​ និង​ការ​លើក​កម្ពស់​ជីវភាព​ប្រកបដោយ​និរន្តរភាព​ នៃ​អង្គការ​សហការ​គ្រប់ជ្រុងជ្រោយ​ដើម្បី​កម្ពុជា​ត្រូវ​បាន​រៀបចំឡើង​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជួញ​ដូរ​មនុស្ស​ ដោយ​នឹង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​សង្គម​ស៊ីវិល​ អាជ្ញាធរ​មានសមត្ថកិច្ច​ និង​អ្នកភូមិ​ ក្នុង​មូលដ្ឋាន​ ស្រុក​ព្រះ​ស្តេច ដើម្បី​ប្រមូល​ផ្តុំ ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ក្នុង​ការ​ការពារ​ក្មេង​ៗ យុវជន​ និង​ប្រជាជន​វ័យក្មេង​ពី​ការ​ជួញ​ដូរ​មនុស្ស​ ទាសភាព​សម័យ​បច្ចុប្បន្ន​ និង​ការ​ចំណាកស្រុក​ដោយ​មិនមាន​សុវត្ថិភាព​។

Job Responsibilities & Duties
  • កសិករគោលដៅ៖ បណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការគ្រប់គ្រង ក៏ដូចជាផ្តល់ជំនាញ ទាក់ទាញ អតិថិជន និងរបរបង្កើតប្រាក់ចំណូល។
  • ផ្តល់សម្ភារៈកសិកម្ម និងធនធានផ្សេងៗដើម្បីបង្កើនផលិតភាពបង្កើតប្រាក់ចំណូល។
  • រៀបចំទស្សនៈកិច្ចសិក្សាជាមួយកសិករជោគជ័យ និងគាំទ្រកសិករក្រីក្រផ្សព្វផ្សាយពីផលិតផលរបស់ពួកគេ។
  • សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនដើម្បីកសាងសមត្ថភាព ទទួលបាននូវការគាំទ្រ និងផ្លាស់ប្តូរការរៀនសូត្រ។
  • វិភាគទីផ្សារ ដើម្បីវាយតម្លៃពីឱកាស តម្រូវការ ផលិតផលដែលអាចលក់ដូរបានក្នុងទីផ្សារសហគមន៍។
  • ទូទៅ៖ រៀបចំផែនការមេរៀនសម្រាប់ធ្វើការបណ្តុះបណ្តាល។
  • មានការទទួលខុសត្រូវខ្ពស់ មានការផ្តួចផ្តើមក្នុងការពិភាក្សា និងឆ្លុះបញ្ចាំងជាមួយក្រុមគោលដៅ និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវយុទ្ធសាស្ត្រនៃការអនុវត្តសកម្មភាពការងារ។
  • ត្រូវធានាថារាល់ទិន្នន័យដែលពាក់ព័ន្ធ និងចាំបាច់ត្រូវបានប្រមូល ឬធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែ។
  • ចូលរួមជួយបង្កើតប្រព័ន្ធត្រួតពិនិត្យ និងតាមដានដើម្បីវាយតម្លៃពីលទ្ធផលការងារ។
  • បង្កើត និងរក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូនានា ដើម្បីបង្កើតនូវបរិយាកាសល្អ សម្រាប់​អង្គការ ការសហការល្អ ជាប្រយោជន៍ដល់ការអនុវត្តគម្រោង។
  • ចូលរួមកិច្ចប្រជុំគម្រោង និងព្រឹត្តិការណ៍នានាដែលចាត់តាំងដោយគម្រោង។
  • អនុវត្តការងារផ្សេងៗទៀត តាមការស្នើសុំរបស់ប្រធានគម្រោង។
Job Requirements
Languages:
  • English
Qualifications:
  • Bachelor's Degree in ក្សេត្រសាស្ត្រ ឬបសុសត្វ ឬការអភិវឌ្ឍជនបទ ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗដែលមានតម្លែស្មើ។
Work History:
  • មានបទពិសោធន៍យ៉ាងតិចទាក់ទងនឹងសកម្មភាពលើកកម្ពស់ជីវភាព ជាពិសេសជំនាញផលិតកម្មកសិកម្ម for 3 years
Skills & Knowledge:General & Technical Skills
  • មានបទពិសោធន៍ធ្វើមេរៀនបណ្តុះបណ្តាល និងសម្របសម្រួលដោយប្រើវិធីសាស្រ្តចូលរួម។
  • មានភាពខ្លាំងផ្នែកសង្គម និងជំនាញវិភាគ ទៅលើវិស័យការប្រឆាំងការជួញដូរមនុស្ស។
  • មានជំនាញខាងផ្នែកកុំព្យូរទ័(Microsoft Word, Excel, power point and internet)។
Soft Skills
  • មានទំនាក់ទំនងល្អ សម្របសម្រួលល្អ ចេះគ្រប់គ្រងការងារខ្លួនឯង និងចេះពិចារណាស៊ីជម្រៅ។
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អទាំងការសរសេរ និងការនិយាយ ព្រមទាំងស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ។
  • មានការប្តេជ្ញា និងឆន្ទៈល្អ ក្នុងការធ្វើការជាមួយសហគមន៍ជនបទ។
  • ចេះធ្វើការងារជាក្រុម និងអាចធ្វើការក្រោមសំពាធ និងឆ្លើយតបដោយភាពវៃឆ្លាត។
  • មានសមត្ថភាពធ្វើការនៅតំបន់ដាច់ស្រយាល និងអាចប្រើប្រាស់ម៉ូតូបានយ៉ាងស្ទាត់ជំនាញ។
  • គោរព និងអនុវត្តនូវគុណតម្លៃ និងគោលនយោបាយរបស់អង្គការសហការ។
  • ត្រូវជាជនជាតិខ្មែរ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ល។
How to Apply?

បេក្ខជន​ដែល​ចាប់អារម្មណ៍​ និង​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងលើ​ សូម​បំពេញ​ពាក្យ​ស្នើសុំ​ (ICC application) រួម​ទាំង​ប្រវត្តិរូប​សង្ខេប​ (cover letter and CV) ហើយ​ឯកសារ​ពាក់ព័ន្ធ​ (មិន​ចាំបាច់​ផ្ញើ​មក​ទេ​នៅ​ពេល​ដាក់ពាក្យ​) រួច​ផ្ញើ​មក​ មិន​ឱ្យ​យឺត​ជាង​ថ្ងៃ​ផុត​កំណត់​។

បេក្ខជន​ដែល​មាន​ទីលំនៅ​ស្ថិត​ក្នុងស្រុក​ព្រះ​ស្តេចត្រូ​វបាន​លើកទឹកចិត្ត​ ក្នុង​ការ​ដាក់ពាក្យ​។

ទម្រង់​នៃ​ពាក្យ​ស្នើសុំ​អាច​ទាញ​យក​ពី​គេ​ហទំព័រ​របស់​អង្គការ​សហការ​ website ហើយ​បេក្ខជន​គួរ​ផ្ញើ​មក​តាម​ ឯកសារ​ទន់​ (soft copy) ជា​ PDF ទៅកាន់​អ៊ី​ម៉ែ​លរបស់​ប្រធាន​គម្រោង​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

បេក្ខជន​ដែល​បាន​សម្រិតសម្រាំង​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​ ដើម្បី​សម្ភាសន៍​។ អង្គការ​សហការ​ មានការ​ប្តេជ្ញា​ក្នុង​ការ​ការពារ​កុមារ​ និង​ការពារ​មនុស្ស​ពេញវ័យ​ដែល​ងាយ​រងគ្រោះ​។ ម្លោះ​ហើយ​ ការ​ផ្តល់ការងារ​គឺ​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ពី​ប្រវត្តិរូប​របស់​បេក្ខជន​ និង​កំណត់​ត្រា​ផ្សេង​ៗរបស់​បេក្ខជន​ ដែល​ធ្លាប់​ស្នាក់​នៅ​ ឬបម្រើ​ការងារ​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Integral Cooperation Cambodia Organisation (I.C.C)
Email : aht.pm@icc.org.kh
Address : Krasang Tong, Angkor Reach Commune, Preah Sdach District, Prey Veng Province, Cambodia#21, St. A, Borey Phnom Penh Thmey - Regent Park (BR) alongside Trung Morn street, Damnak Thum Bei, Sangkat Stueng Mean chey 3, Khan Mean Chey, Phnom Penh, Cambodia
Sponsored
Similar jobs
Loading