អ្នកជំនាញផ្នែកលើកកម្ពស់ជីវភាពរស់នៅ សហគមាន៍ for Integral Cooperation Cambodia Organisation (I.C.C)
| For : | Cambodian Only |
| Categories : | Community Development, Social Work |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | Khmer, English |
| Location : | Rattanakiri |
| Hiring : | 1 Position |
| Closing Date : | 05th September 2026 |
| Salary : |
$490 - $540
|
| Experience : | Yes |
| Degree : | Bachelor |
គម្រោងយុវជនដើម្បីកម្ពុជា (YFC) នៃអង្គការសហការ ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅក្នុងស្រុកកោះញែកខេត្ដមណ្ឌលគិរី ដើម្បីលើកកម្ពស់ភាពអង់អាចដល់យុវជនក្នុងស្រុកកោះញែក តាមរយៈការពង្រឹងសមត្ថភាពរបស់ពួកគេដែលជាពលរដ្ឋសកម្មឱ្យបានចូលរួមការងារអភិវឌ្ឍ ចូលរួមលើកកម្ពស់ការអប់រំ ព្រមទាំងលើកកម្ពស់ការទទួលបានឱកាសការងារបង្កើនសេដ្ឋកិច្ចគ្រួសារ។
គម្រោងប្រកាសជ្រើសរើសបេក្ខជន ជនជាតិខ្មែរដែលមានសមត្ថភាពដើម្បីបំពេញមុខតំណែងដូចខាងក្រោម៖
- រៀបចំផែនការ និងអនុវត្ដសកម្មភាពឱ្យស្របតាមទិសដៅ និងផែនការគោលរបស់គម្រោង ជាពិសេសក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
- សហការរៀបចំវគ្គបណ្ដុះបណ្ដាល/សិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹងដល់ក្រុមយុវជន និងគ្រួសារងាយរងគ្រោះ ស្ដីអំពីបំណិនជីវិតផ្នែកកសិកម្ម ការចិញ្ចឹមសត្វ សហគ្រិនភាព ដើម្បីបង្កើនប្រាក់ចំណូលសំដៅដល់ការលើកកម្ពស់ជីវភាពរស់នៅ។
- ចូលរួមរៀបចំ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃការសិក្សាអប់រំ និងសកម្មភាពនានាដល់យុវជន និងភាគីពាក់ព័ន្ធ នៅតាមតំបន់គោលដៅ។
- ចូលរួមប្រជុំពិភាក្សា/សិក្ខាសាលាជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធសំខាន់ៗដើម្បីលើកកម្ពស់ការសហការ និងសម្រួលដល់ការអនុវត្តសកម្មភាពគម្រោង។
- តាមដានត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំអំពីលទ្ធផល ឬផលប៉ះពាល់នៃការងារគម្រោង ព្រមទាំងប្រមូលកត់ត្រាទុករាល់ភស្ដុតាងសំខាន់ៗ ដើម្បីយកមកធ្វើការឆ្លុះបញ្ចាំងរៀនសូត្រ និងកែប្រែសកម្មភាពគម្រោងឱ្យឆ្លើយតបទាន់ពេលវេលា។
- ចូលរួមប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីស្រាវជ្រាវកំណត់បញ្ហាស្នូលថ្មីៗ ពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់នៅ ហើយធ្វើការដោះស្រាយឱ្យស្របតាមសភាពការណ៍ជាក់ស្ដែង និងទាន់ពេលវេលា។
- ធ្វើរបាយការណ៍ កំណត់ហេតុផ្សេងៗជាប្រចាំ និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំគម្រោងទាន់ពេលវេលា។
Languages:
- Khmer - Good
- English is preferred
Qualifications:
- Bachelor's Degree in កសិកម្ម ឬបទពិសោធន៍ដែលទាក់ទងនឹងកសិកម្ម ការលើកកម្ពស់ជីវភាពរស់នៅ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ។
Skills & Knowledge:General & Technical Skills
- មានបទពិសោធន៍ការងារផ្នែករកប្រាក់ចំណូល និងការលើកកម្ពស់ជីវភាពរស់នៅ។
- មានចំណេះដឹង និងបទពិសោធន៍ក្នុងកិច្ចការទំនាក់ទំនងនៅកម្រិតសហគមន៍ ថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិ។
- មានចំណេះដឹង និងបទពិសោធន៍លើការតាមដានត្រួតពិនិត្យវឌ្ឍនភាព និងផលប៉ះពាល់គម្រោ ព្រមទាំងចេះកត់ត្រាទុករាល់ភស្ដុតាងបង្ហាញពីផលវិជ្ជមាន និងអវិជ្ជមាននៃគម្រោង ដើម្បីធ្វើការឆ្លុះបញ្ចាំង និងកែប្រែសកម្មភាពគម្រោងឱ្យកាន់តែមានប្រសិទ្ធភាពល្អ។
- មានចំណេះដឹង និងជំនាញសរសេរ អានភាសាខ្មែរ ក្នុងកម្រិតខ្ពស់ និងចេះសរសេរ អានភាសាអង់គ្លេសបានល្អ កាន់តែប្រសើរ។
- មានចំណេះដឹង និងជំនាញប្រើប្រាស់កុំព្យូទ័រ ដើម្បីបំពេញការងារ (Microsoft Word, Excel, PowerPoint, Email & Internet)។
- មានចំណេះដឹង និងជំនាញរៀបចំផែនការ ធ្វើរបាយការណ៍ និងកំណត់ហេតុផ្សេងៗ។
- ចេះបើកបរម៉ូតូ និងអាចចុះធ្វើការតាមភូមិគោលដៅរបស់គម្រោងដោយខ្លួនឯង។
Soft Skills
- មានចំណេះដឹងពាក់ព័ន្ធ និងជំនាញសម្របសម្រួល ការរៀបចំកម្មវិធីបណ្ដុះបណ្ដាល ការផ្សព្វផ្សាយ និងសិក្ខាសាលានានា។
- មានឆន្ទៈ និងស្រឡាញ់ពេញចិត្ដការងារអភិវឌ្ឍសហគមន៍នៅតាមតំបន់ដាច់ស្រយាល។
- មានភាពស្មោះត្រង់ និងអនុវត្ដការងារដោយគោរពតាមគោលនយោបាយ និងគោលការណ៍ផ្សេងៗ របស់អង្គការ។
- គោរព និងផ្ដល់គុណតម្លៃលើសិទ្ធិមនុស្ស ជាពិសេស សិទ្ធិជនជាតិដើមភាគតិច និងវប្បធម៌ប្រពៃណី ដោយគ្មានការរើសអើង។
- ត្រូវជាជនជាតិខ្មែរ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ។ល។
បេក្ខជនដែលចាប់អារម្មណ៍ និងមានលក្ខណៈសម្បត្តិដូចខាងលើ សូមដាក់ជូនឯកសារដូចខាងក្រោម៖
- ពាក្យស្នើសុំរបស់អង្គគារសហការ (ICC application)
- លិខិតដាក់ពាក្យសុំបម្រើការងារ (Cover Letter)
- ប្រវត្តិរូបសង្ខេប (CV)
ទម្រង់នៃពាក្យស្នើសុំអាចទាញយកពីតំណភ្ជាប់៖ គេហទំព័ររបស់អង្គការសហការ
បេក្ខជនគួរផ្ញើមកតាម ឯកសារទន់ (soft copy) ជា PDF ទៅកាន់អ៊ីម៉ែលរបស់ប្រធានគម្រោង ដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។
បញ្ជាក់៖ បេក្ខជនដែលបានសម្រិតសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទង ដើម្បីសម្ភាសន៍។ អង្គការសហការ មានការប្តេជ្ញាក្នុងការការពារកុមារ និងការពារជនពេញវ័យដែលងាយរងគ្រោះ ម្លោះហើយ ការផ្តល់ការងារគឺតម្រូវឱ្យមានការត្រួតពិនិត្យពីប្រវត្តិរូបរបស់បេក្ខជន និងកំណត់ត្រាផ្សេងៗរបស់បេក្ខជន ដែលធ្លាប់ស្នាក់នៅ ឬបម្រើការងារ។
Thanks, From Khmer Online Jobs Team
| Organization : | Integral Cooperation Cambodia Organisation (I.C.C) |
| Contact Name : | អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា |
| Email : | yfc.pm@icc.org.kh |
| Address : | ផ្លូវលំ ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ស្រុកកោះញែក, Mondul Kiri Province, Cambodia |
| Website : |
http://www.icc.org.kh |
