ប្រធានបច្ចេកទេស គ្រប់គ្រងផ្នែកវារីវប្បកម្ម for Kaksekor Sen Chey Agricultural Cooperative
| For : | Cambodian Only |
| Categories : | Agriculture, Agriculture - Animal Science, Agriculture - Aquaculture |
| Schedule : | |
| Sex : | Male, Female |
| Location : | Phnom Penh |
| Hiring : | 3 Positions |
| Closing Date : | 23rd April 2026 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : |
សកកសជ គឺជាសហគមន៍កសិកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ទំនើបកម្មបច្ចេកទេសកសិកម្ម ដើម្បីធានាបាននូវជីវភាពរឹងមាំជូនដល់បងប្អូនកសិករនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យមានចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលទីផ្សារនាពេលបច្ចុប្បន្ន។ បច្ចុប្បន្ន សកកសជ ផ្ដោតសំខាន់លើទំនើបកម្មបច្ចេកទេសកសិកម្ម ដែលរួមមាន៖
- វារីវប្បកម្ម (Aquaculture)
- កសិកម្មចម្រុះ (Integrated Farming)
- ប្រព័ន្ធផលិតកម្មផ្អែកលើទីផ្សារ។
- គ្រប់គ្រងការចិញ្ចឹមត្រី និងកង្កែប (ស្រះ, ភ្ញាស់, និងផ្សាំ។ល។)
- ត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រតិបត្តិការប្រចាំថ្ងៃ
- តាមដាននូវអាត្រាមរណប្រមាណ(Mortality Rate),មេគុណចំណី (Feed Conversion Ratio-FCR), ជីវម៉ាស (Biomass) និងគុណភាពទឹក
- អនុវត្តប្រព័ន្ធឆ្លើយតបបន្ទាន់ (Response System) ដើម្បីដោះស្រាយបញ្ហាភ្លាមៗ
- ដឹកនាំក្រុមការងារបច្ចេកទេស និងបុគ្គលិកស្រះចិញ្ចឹម
- គ្រប់គ្រងការផ្ដល់ចំណី ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃផលិតកម្មសមាតុល្យនឹងការចំណាយ។
- បេក្ខជនត្រូវមានបទពិសោធន៍ចន្លោះពី ៨ ទៅ ១០ឆ្នាំ លើការងារដូចខាងក្រោម៖ ការចិញ្ចឹមត្រី និងកង្កែប, ការភ្ញាស់ (Hatchery) និងការថែទាំកូនត្រីនិងកង្កែបតូចៗ (Fingerlings), ការយល់ដឹងអំពីការគ្រប់គ្រងគុណភាពទឹក និងការគ្រប់គ្រងសុខភាពត្រីនិងកង្កែប, ការដឹកនាំ និងគ្រប់គ្រងធនធានមនុស្ស ព្រមទាំងគ្រប់គ្រងការងារប្រតិបត្តិការប្រចាំថ្ងៃ។
- ត្រូវមានជំនាញវិភាគ និងធ្វើការសម្រេចចិត្តផ្អែកលើទិន្នន័យ (Data-Driven Decision Making)
- ត្រូវមានសមត្ថភាពកំណត់គោលដៅ និងជំរុញការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់ ព្រមទាំង ផ្ដោតលើលទ្ធផលការងារ (Result-Oriented) ដែលផ្តល់តម្លៃខ្ពស់លើសមិទ្ធផលសម្រេចចុងក្រោយ ជាជាងការផ្ដោតសំខាន់លើការបំពេញភារកិច្ចឱ្យចប់ពីមួយថ្ងៃទៅមួយថ្ងៃ។
- ត្រូវមានភាពជាអ្នកដឹកនាំ ព្រមទាំងមានវិន័យនិងការទទួលខុសត្រូវខ្ពស់
- ត្រូវមានសមត្ថភាពដោះស្រាយបញ្ហាបានរហ័ស និងមានប្រសិទ្ធភាព
បេក្ខជនដែលមានបំណងដាក់ពាក្យ សូមផ្ញើប្រវត្តិរូបសង្ខេបរបស់ខ្លួន ដោយភ្ជាប់លិខិតចំណាប់អារម្មណ៍ មកកាន់អាសយដ្ឋានដូចបានផ្ដល់ជូន នៅក្នុងព័ត៌មានទំនាក់ទំនង។
Thanks, From Khmer Online Jobs Team
| Company : | Kaksekor Sen Chey Agricultural Cooperative |
| Contact Name : | សហគមន៍កសិកម្ម កសិករសែនជ័យ (KSCAC) |
| Email : | ratha0203@gmail.com |
| Address : | Damnak Ampil, Sdaeung Chey Commune, Cheung Prey District, Kampong Cham Province, Cambodia |
