មន្ត្រីបច្ចេកទេសវិស្វកម្មមេកានិច for Kaksekor Sen Chey Agricultural Cooperative
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | Full time job |
| Sex : | Male, Female |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 11th December 2026 |
| Salary : |
Negotiable
|
| Experience : | Minimum 3 years |
| Degree : | Bachelor |
KSCAC (Kaksekor Sen Chey Agricultural Cooperative) is seeking qualified and committed candidates to fulfill the positions as below:
- ការត្រួតពិនិត្យ និងថែទាំឧបករណ៍
- ត្រួតពិនិត្យ និងថែទាំគ្រឿងចក្រកសិកម្ម ម៉ាស៊ីនបូមទឹក ម៉ូទ័រ ប្រព័ន្ធខ្យល់ចេញចូល និងឧបករណ៍មេកានិចផ្សេងៗ។
- រៀបចំ និងអនុវត្តកាលវិភាគថែទាំបង្ការជាមុន (Preventive Maintenance Schedule)។
- ត្រួតពិនិត្យស្ថានភាពប្រើប្រាស់ និងប្រសិទ្ធភាពដំណើរការរបស់ឧបករណ៍ជាប្រចាំ។
- កំណត់ និងវាយតម្លៃហានិភ័យនៃការខូចខាតឧបករណ៍ មុនពេលប៉ះពាល់ដល់ផលិតកម្ម។
- ការជួសជុល និងដោះស្រាយបញ្ហាបច្ចេកទេស (Repair and Troubleshooting)
- ស្វែងរកមូលហេតុនៃការខូចខាត និងដោះស្រាយបញ្ហាបច្ចេកទេសមេកានិច។
- អនុវត្តការជួសជុល ការផ្លាស់ប្តូរគ្រឿងបន្លាស់ និងការកែសម្រួលឧបករណ៍។
- ត្រួតពិនិត្យគុណភាពការជួសជុល និងធានាថាឧបករណ៍អាចដំណើរការឡើងវិញដោយសុវត្ថិភាព។
- សម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់ ឬជាងជំនាញខាងក្រៅក្នុងករណីដែលត្រូវការជួសជុលកម្រិតស្មុគស្មាញ។
- ការគ្រប់គ្រងប្រព័ន្ធបច្ចេកទេសកសិដ្ឋាន (Farm Technical Systems Management)
- ត្រួតពិនិត្យ និងថែទាំប្រព័ន្ធបូមទឹក និងប្រព័ន្ធចែកចាយទឹកក្នុងកសិដ្ឋាន។
- ត្រួតពិនិត្យប្រព័ន្ធស្រោចស្រព និងបញ្ចូលជីតាមប្រព័ន្ធទឹក (Irrigation and Fertigation Systems)។
- ត្រួតពិនិត្យប្រព័ន្ធខ្យល់ចេញចូល ប្រព័ន្ធម៉ាស៊ីន និងឧបករណ៍បច្ចេកទេសនៅក្នុងរោងចិញ្ចឹមសត្វ និងកន្លែងផលិតកម្ម។
- ត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនផលិតចំណីសត្វ រួមមាន ម៉ាស៊ីនកិន វាយលាយ និងច្របាច់គ្រាប់ចំណី។
- សហការត្រួតពិនិត្យប្រព័ន្ធបូមទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធម៉ូទ័រផ្សេងៗ។
- ការដំឡើង និងធ្វើតេស្តឧបករណ៍ (Installation and Commissioning)
- ចូលរួមរៀបចំផែនការ និងត្រួតពិនិត្យការដំឡើងគ្រឿងចក្រ និងឧបករណ៍ថ្មីៗ។
- ធ្វើតេស្ត និងវាយតម្លៃប្រសិទ្ធភាពឧបករណ៍មុនដាក់ឱ្យប្រើប្រាស់។
- ធានាថាការដំឡើង និងប្រើប្រាស់ឧបករណ៍ស្របតាមលក្ខណៈបច្ចេកទេស និងស្តង់ដារសុវត្ថិភាព។
- ការគ្រប់គ្រងគ្រឿងបន្លាស់ និងឯកសារបច្ចេកទេស (Spare Parts and Technical Documentation)
- រៀបចំបញ្ជីឧបករណ៍ គ្រឿងបន្លាស់ និងសម្ភារៈសម្រាប់ការថែទាំ និងជួសជុល។
- តាមដានស្តុកគ្រឿងបន្លាស់ និងស្នើសុំទិញបំពេញតាមតម្រូវការ។
- រក្សាកំណត់ត្រាប្រវត្តិនៃការជួសជុល និងថែទាំឧបករណ៍នីមួយៗ។
- គ្រប់គ្រងការប្រើប្រាស់ឧបករណ៍ជួសជុល និងសម្ភារៈបច្ចេកទេសឱ្យបានត្រឹមត្រូវ។
- សុវត្ថិភាព និងការអនុលោមតាមបទដ្ឋាន (Safety and Compliance)
- ធានាការអនុវត្តតាមនីតិវិធីសុវត្ថិភាពក្នុងការប្រើប្រាស់ និងថែទាំគ្រឿងចក្រ។
- អនុវត្តវិធានការសុវត្ថិភាពការងារ និងការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE)។
- រៀបចំ និងអនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) សម្រាប់ការថែទាំ និងជួសជុល។
- រាយការណ៍ភ្លាមៗចំពោះបញ្ហាដែលអាចបង្កហានិភ័យដល់បុគ្គលិក និងប្រតិបត្តិការកសិដ្ឋាន។
- ការសម្របសម្រួល និងរាយការណ៍ (Coordination and Reporting)
- សម្របសម្រួលការងារជាមួយប្រធានគ្រប់គ្រងកសិដ្ឋាន ក្រុមបច្ចេកទេសស្រោចស្រព និងបញ្ចូលជី និងក្រុមផលិតកម្ម។
- រៀបចំផែនការថែទាំ និងថវិកាតម្រូវការបច្ចេកទេសប្រចាំខែ និងប្រចាំឆ្នាំ។
- រៀបចំរបាយការណ៍ស្តីពីស្ថានភាពឧបករណ៍ ការជួសជុល ការថែទាំ និងការចំណាយ។
- កំណត់បញ្ហាដែលកើតឡើងដដែលៗ និងផ្តល់អនុសាសន៍សម្រាប់ការកែលម្អបច្ចេកទេសជូនប្រធានគ្រប់គ្រងកសិដ្ឋាន។
- Bachelor's Degree
- Undergraduate Degree in វិស្វកម្មមេកានិច (Mechanical Engineering) ឬជំនាញពាក់ព័ន្ធ។
- មានបទពិសោធន៍ក្នុងការថែទាំ ជួសជុល និងគ្រប់គ្រងគ្រឿងចក្រ ឬឧបករណ៍បច្ចេកទេស for 2 to 3 years as a minimum
- មានចំណេះដឹងលើអគ្គីសនី ប្រព័ន្ធម៉ូទ័រ ម៉ាស៊ីនបូមទឹក ប្រព័ន្ធបញ្ជាម៉ាស៊ីន និងប្រព័ន្ធមេកានិច។
- មានចំណេះដឹងលើប្រព័ន្ធស្រោចស្រព និងប្រព័ន្ធផលិតកម្មកសិកម្ម ជាគុណសម្បត្តិបន្ថែម។
- មានសមត្ថភាពអានប្លង់បច្ចេកទេស និងសៀវភៅណែនាំប្រើប្រាស់ឧបករណ៍។
- មានសមត្ថភាពប្រើប្រាស់ឧបករណ៍វាស់វែង និងឧបករណ៍ជួសជុលបច្ចេកទេស។
- មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ និងកម្មវិធី Microsoft Office សម្រាប់រៀបចំរបាយការណ៍។
- មានជំនាញក្នុងការវិភាគបញ្ហា និងដោះស្រាយបញ្ហាបានឆាប់រហ័ស។
- មានភាពស្មោះត្រង់ ទទួលខុសត្រូវ មានវិន័យ និងអាចធ្វើការជាក្រុមបានល្អ។
- មានឆន្ទៈបំពេញការងារនៅទីតាំងកសិដ្ឋាន និងអាចឆ្លើយតបនឹងករណីបន្ទាន់ផ្នែកបច្ចេកទេសបាន។
Application Submission Requirements
- CV/Resume
- Recent photograph
- Contact information
- Relevant work experience and qualifications
Interested qualified candidates are invited to send your CV, and Cover letter to email address provided in the contact details.
Thanks, From Khmer Online Jobs Team
| Company : | Kaksekor Sen Chey Agricultural Cooperative |
| Contact Name : | Mr. Ly Huy |
| Email : | yeanyean2@hotmail.com |
| Address : | Damnak Ampil, Sdaeung Chey Commune, Cheung Prey District, Kampong Cham Province, Cambodia |
