ជំនួយការផ្នែកវេចខ្ចប់ for Kirirom Food Production (K.F.P) Co., Ltd.
For : | Cambodian Only |
Categories : | Assistant, Manufacturing - Quality Control, Manufacturing Production, Shipping / Import / Export |
Schedule : | Full time job |
Sex : | Male, Female |
Language : | Khmer, English |
Location : | Kampong Speu |
Hiring : | 1 Position |
Closing Date : | 03rd September 2025 |
Salary : |
Negotiable
|
Experience : | Yes |
Degree : | Bachelor |
ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) (Kirirom Food Production (K.F.P) Co., Ltd) គឺជាក្រុមហ៊ុនផលិតដំណាប់ផ្លែឈើស្ងួត បង្កើតឡើងដោយស្ថាបនិកជនជាតិខ្មែរមួយរូបដែលមានបំណងចូលរួមចំណែកកែច្នៃផលកសិកម្មទៅជាផលិតផលសម្រេចដែលអាចនាំចេញទៅកាន់ទីផ្សារ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចប្រជាជនក្នុងតំបន់ និងធនធានធម្មជាតិ។
អាស្រ័យដោយមានការគាំទ្រ និងទំនុកចិត្តខ្ពស់ពីអតិថិជនចំពោះផលិតផលស្តង់ដារប្រកបដោយគុណភាព និងអនាម័យខ្ពស់ទើបក្រុមហ៊ុនមានឱកាសនាំចេញផលិតផលទៅកាន់ទីផ្សារជាតិ និងអន្តរជាតិកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងមានភាពរីកចម្រើនជាបន្តបន្ទាប់។
ចក្ខុវិស័យ៖ ជាក្រុមហ៊ុនឈានមុខគេមួយលើសកលលោកក្នុងការផ្គត់ផ្គង់ផលិតផលដែលធ្វើពីរុក្ខជាតិប្រកបដោយនិរន្តរភាព និងគុណភាពខ្ពស់ បេសកកម្ម៖ ដើម្បីបង្កីនគុណតម្លៃជីវិត សម្រាប់មនុស្ស និងភពផែនដីរបស់យើងគុណតម្លៃ៖ និរន្តរភាព សុចរិតភាព ភាពច្នៃប្រឌិត និងរីកចំរើនជាមួយគ្នា
បច្ចុប្បន្ន ក្រុមហ៊ុនយើងខ្ញុំកំពុងជ្រើសរើសបុគ្គលិកជាច្រើននាក់ក្នុងពេលខ្លីខាងមុននេះ។
- ជំនួយការផ្នែកវេចខ្ចប់
- ជាសេនាធិការរបស់ Packing Deputy Manager ក្នុងការរៀបចំផែនការសកម្មភាពនៅក្នុងផ្នែក
- គ្រប់គ្រង ចាត់ចែង ដឹកនាំ ប្រើប្រាស់ធនធានដែលមាននៅក្នុងផ្នែករបស់ខ្លួន រួមមាន ធនធានមនុស្ស ធនធានឧបករណ៍-សម្ភារនិងធនធានដទៃទៀត ប្រកបដោយតម្លាភាព សុចរិតភាព គុណភាព និងប្រសិទ្ធភាព។
- បណ្តុះបណ្តាល ដឹកនាំអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ដល់បុគ្គលិក កម្មករ ក្រោមឱវាទតាមផែនការដែលបានរៀបចំក្នុងផែនការសកម្មភាព ដោយសហការជាមួយផ្នែកពាក់ព័ន្ធរួមទាំងការ វាយតម្លៃបុគ្គលិក លើកទឹកចិត្ត និងដាក់ពិន័យ។
- ត្រួតពិនិត្យដំណើរការ កែច្នៃ និង ជ្រលក់ ស្របតាមវិធីសាស្ត្របានកំណត់ តម្រូវការអតិថិជន តម្រូវការក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវ និងទាន់ពេលវេលា។
- ធានា ការប្រើប្រាស់ឧបករណ៍សម្ភារ ការ កែច្នៃ និង ជ្រលក់ ត្រឹមត្រូវតាមបច្ចេកទេស និងថែទាំតាមវិធីសាស្ត្រកំណត់។
- គ្រប់គ្រងកាកសំណល់ដោយបែងចែក ផ្លាស្ទិក រលួយ ដាច់ដោយឡែកពីគ្នា និងចូលរួមទប់ស្កាត់ការងារគ្រប់គ្រងសត្វចង្រៃជាមួយផ្នែកគ្រប់គ្រប់សត្វចង្រៃ ។
- តាមដាន កត់ត្រា បូកសរុប បញ្ជីវត្តមាន បុគ្គលិកគិតប្រាក់ខែ គីឡូ សរុបចំនួនធ្វើបានត្រូវគិតប្រាក់ និងផ្ទៀងផ្ទាត់ការគិតប្រាក់របស់បុគ្គលិកគិតគីឡូដែលបំពេញការងារក្នុងក្រុមអ៊ុតមាត់ថង់ និងបង្ហើយការ ។
- រៀបចំធ្វើរបាយការណ៍សមិទ្ធកម្មរបស់ខ្លួនប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងរាយការជូនអនុប្រធានវេចខ្ចប់ /ប្រធានផលិតផលសម្រេច ។
- ជាសមាជិកក្រុមការងារអនុវត្តវិធីសាស្ត្រ ស៥ ទទួលបន្ទុកលើ ទីតាំងការងារ បន្ទប់អ៊ុតមាត់ថង់ និងបង្ហើយការ ។
- ត្រួតពិនិត្យ តាមដាន និងអនុវត្តគោលការណ៍ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ SMETA អនុវត្តវិធីសាស្ត្រ ស៥ គោលការណ៍ផ្សេងៗដែលក្រុមមហ៊ុនបានកំណត់ ក្របកដោយ ក្រមសីលធម៌ សុជីវធម៌ សុចរិតភាពនិងមានប្រសិទ្ធិភាព ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប តាមរយៈអ៊ីម៉ែល ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង និងតាមតេឡេក្រាម (KFP-Roth Hr & KFP-Sathya)
សំគាល់៖ មានតែបេក្ខជនជាប់តំណាក់កាលសម្រាំងប៉ុណ្ណោះ ដែលនឹងហៅមកធ្វើការសម្ភាស
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Company : | Kirirom Food Production (K.F.P) Co., Ltd. |
Contact Name : | Kirirom Food Production Co., Ltdលោក ច្រាយ រ័ត្ន លោក ទូច ពិសិដ្ឋសត្យា |
Website : |
http://www.kfp.com.kh |
