Search

User Menu

អនុប្រធានផលិតកម្ម for Kirirom Food Production (K.F.P) Co., Ltd.

For : Cambodian Only
Categories : Agriculture, Agriculture - Agronomy, Food Science, Manufacturing Production
Schedule : Full time job
Sex : Male, Female
Language : Khmer, English
Location : Kampong Speu
Hiring : 1 Position
Closing Date : 03rd September 2025
Salary :
Negotiable
Experience : Yes
Degree : Bachelor
Job Description

ក្រុមហ៊ុន​ គិរីរម្យ​ ហ៊្វូ​ដ ប្រដាក់​សិន​ (ខេ​.អេហ្វ.ភី​) (Kirirom Food Production (K.F.P) Co., Ltd) គឺជា​ក្រុមហ៊ុន​ផលិត​ដំណាប់ផ្លែឈើ​ស្ងួត​ បង្កើត​ឡើង​ដោយ​ស្ថាបនិក​ជនជាតិ​ខ្មែរ​មួយ​រូប​ដែល​មានបំណង​ចូលរួម​ចំណែក​កែច្នៃ​ផល​កសិកម្ម​ទៅជា​ផលិតផល​សម្រេច​ដែល​អាច​នាំចេញ​ទៅកាន់​ទី​ផ្សារ​ និង​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​តំបន់​ និង​ធនធានធម្មជាតិ​។

អាស្រ័យ​ដោយមាន​ការ​គាំទ្រ​ និង​ទំនុក​ចិត្ត​ខ្ពស់​ពី​អតិថិជន​ចំពោះ​ផលិតផល​ស្តង់​ដារ​ប្រកបដោយ​គុណភាព​ និង​អនាម័យ​ខ្ពស់​ទើប​ក្រុមហ៊ុន​មានឱកាស​នាំចេញ​ផលិតផល​ទៅកាន់​ទី​ផ្សារ​ជាតិ​ និង​អន្តរជាតិ​កាន់តែ​ច្រើន​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ និង​មាន​ភាព​រីក​ចម្រើន​ជាបន្តបន្ទាប់​។

ចក្ខុវិស័យ​៖ ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​លើស​កល​លោក​ក្នុង​ការ​ផ្គត់ផ្គង់​ផលិតផល​ដែល​ធ្វើពី​រុក្ខជាតិ​ប្រកបដោយ​និរន្តរភាព​ និង​គុណភាព​ខ្ពស់​ បេសកកម្ម​៖ ដើម្បី​បង្កីនគុណ​តម្លៃ​ជីវិត​ សម្រាប់​មនុស្ស​ និង​ភពផែន​ដី​របស់យើង​គុណ​តម្លៃ​៖ និរន្តរភាព​ សុចរិត​ភាព​ ភាព​ច្នៃប្រឌិត​ និង​រីកចំរើន​ជាមួយគ្នា​

បច្ចុប្បន្ន​ ក្រុមហ៊ុន​យើងខ្ញុំ​កំពុង​ជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់​ក្នុង​ពេល​ខ្លី​ខាង​មុននេះ​។

  • អនុប្រធានផលិតកម្ម
Job Responsibilities & Duties
  • ជាសេនាធិការរបស់ Production Manager ក្នុងការរៀបចំ លើកទិសដៅ និងតាមដានការអនុវត្តផែនការសកម្មភាពការងារប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំក្នុងផ្នែកផលិតកម្ម។
  • ដឹកនាំ គ្រប់គ្រង និងចាត់ចែងដំណើរការប្រព្រឹត្តិទៅនៃ Teams ចំនួន ៧ រួមមាន៖ (1) Ripening Team, (2) Peeling Team , (3) Blanching & Soaking Team, (4) Drying & Dusting Team, (5) Checking & Sorting Team, (6) Packing Team, (7) Extra Processing Team ព្រមទាំងគ្រប់គ្រងលើកិច្ចដំណើរការទាំងអស់ដែលនៅក្រោម Production Club ទាំង ៧ នេះ។
  • ត្រួតពិនិត្យផែនការបណ្តុះបណ្តាល ដឹកនាំអនុវត្តប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ដល់បុគ្គលិក ក្រោមឱវាទ ដោយសហការជាមួយផ្នែកពាក់ព័ន្ធរួមទាំងការ វាយតម្លៃបុគ្គលិក លើកទឹកចិត្ត និងដាក់ពិន័យ។
  • រៀបចំផែនការផលិតកម្ម ធ្វើបច្ចុបន្នភាព ជ្រើសរើសធនធានមនុស្សក្នុង Production Club។
  • ដឹកនាំ រៀបចំ តាមដានការអនុវត្ត KPI របស់ផ្នែកផលិតកម្មឲ្យមានប្រសិទ្ធភាព និងចូលរួមជ្រើសរើសបុគ្គលិកដែលបំពេញការងារក្នុងផលិតកម្ម។
  • ធានាដំណើរការផលិតរបស់ផលិតផល មានគុណភាព ស្ថេរភាព សុវត្ថិភាព និងបន្តអភិវឌ្ឍន៍ផលិតផលឲ្យមានភាពប្រសើរឡើង និងផ្តល់របាយការណ៍ដល់ផ្នែកពាក់ព័ន្ធ។
  • រៀបចំរបាយការណ៍សមិទ្ធកម្មរបស់ខ្លួនប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆមាសនិងរាយការណ៍ជូន អនុប្រធានក្រុមហ៊ុន។
  • ត្រួតពិនិត្យលើការធ្វើបច្ចុប្បន្នភាពទម្រង់បែបបទឯកសារ ត្រួតពិនិត្យតាមដានការបញ្ចូលទិន្នន័យក្នុង Production Software ដែលពាក់ព័ន្ធក្នុងផ្នែកផលិតកម្ម ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ឲ្យមានប្រសិទ្ធិភាព ត្រឹមត្រូវនិងទាន់ពេលវេលា។
  • ជាសមាជិករបស់ FST មានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការបំពេញមុខងារក្នុងការតែងតាំងក្រុមសុវត្ថិភាពម្ហូបអាហារ។
  • ត្រួតពិនិត្យ តាមដាន និងអនុវត្តគោលការណ៍ ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ SMETA អនុវត្តវិធីសាស្ត្រ ស៥ គោលការណ៍ផ្សេងៗដែលក្រុមមហ៊ុនបានកំណត់ ក្របកដោយ ក្រមសីលធម៌ សុជីវធម៌ សុចរិតភាពនិងមានប្រសិទ្ធិភាព ។
  • ត្រួតពិនិត្យបញ្ជីវត្តមាន បុគ្គលិក និងគ្រប់គ្រងការឈប់សម្រាកប្រចាំឆ្នាំរបស់បុគ្គលិកG1 &G4A ដែលបំពេញការងារ ក្នុងផ្នែកផលិតកម្ម។
  • ត្រួតពិនិត្យ តាមដានការប្រើប្រាស់ ទឹក អគ្គិសនី សម្ពាធ ឧបករណ៍ សម្ភារ និងសំណង់អគារ ប្រកបដោយទំនួលខុសត្រូវ ថែទាំ និងសន្សំសំចៃ។
  • ទទួលបំពេញការងារផ្សេងទៀតតាមការចាត់តាំងពីថ្នាក់ដឹកនាំ។
How to Apply?

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ តាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ និង​តាម​តេឡេក្រាម​ (KFP-Roth Hr & KFP-Sathya)

សំគាល់​៖ មានតែ​បេក្ខជន​ជាប់​តំណាក់កាល​សម្រាំង​ប៉ុណ្ណោះ​ ដែល​នឹង​ហៅ​មក​ធ្វើការ​សម្ភាស​


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : Kirirom Food Production (K.F.P) Co., Ltd.
Contact Name : Kirirom Food Production Co., Ltdលោក ច្រាយ រ័ត្ន លោក ទូច ពិសិដ្ឋសត្យា
Website : http://www.kfp.com.kh

Other Opening Jobs from Kirirom Food Production (K.F.P) Co., Ltd.

1 position
Negotiable
03rd September 2025
Kampong Speu
1 position
Negotiable
03rd September 2025
Kampong Speu
1 position
Negotiable
03rd September 2025
Kampong Speu
1 position
Negotiable
03rd September 2025
Kampong Speu
1 position
Negotiable
03rd September 2025
Kampong Speu
1 position
Negotiable
03rd September 2025
Kampong Speu
1 position
Negotiable
03rd September 2025
Kampong Speu
1 position
Negotiable
03rd September 2025
Kampong Speu
1 position
Negotiable
03rd September 2025
Kampong Speu
1 position
Negotiable
03rd September 2025
Kampong Speu
Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Sponsored
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading