គ្រូបង្រៀនថ្នាក់បំប៉ន for KKEV Cambodia
| For : | Cambodian Only |
| Categories : | Any major |
| Schedule : | Full time job |
| Sex : | Male, Female |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 11th December 2026 |
| Salary : |
Negotiable
|
| Experience : | Minimum 2 years |
| Degree : | Bachelor |
អង្គការ ខេខេអុីវីកម្ពុជា បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០៦ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ កុមារដែលស្ថិតនៅក្នុងស្ថានភាពលំបាកលំបិនរួមមាន កុមារកំព្រា កុមារដែលគេបោះបង់ចោល កុមាររងគ្រោះដោយ អំពើហឹង្សាក្នុងគ្រួសារ និងកុមារដែលគ្រួសារមានជំងឺអេដស៍។ អង្គការ ខេខេអុីវីកម្ពុជា ផ្តល់ឲ្យពួកគេនូវការថែទាំ រយៈពេលយូរ រួមមានកន្លែងស្នាក់នៅ អាហារ ការមើលថែទាំទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងការបញ្ចូនពួកគេ ទៅសាលារដ្ឋ សាកលវិទ្យាល័យ និងផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ។
មុខតំណែងដែលអង្គការ ខេខេអុីវី កម្ពុជា កំពុងរើស
អង្គការ ខេខេអុីវី កម្ពុជា របស់យើង កំពុងត្រូវការជ្រើសរើសបុគ្គលិកគ្រូបង្រៀនម្នាក់ថ្នាក់បំប៉នម្នាក់សម្រាប់បំប៉ន សិស្សបឋមរបស់យើងក្នុងមណ្ឌលភូមិកុមារ ខេខេអុីវី កម្ពុជា។
- ទំនួលខុសត្រូវការងារសំខាន់ៗ:
- បង្រៀនថ្នាក់បំប៉នភាសាខ្មែរ និងគណិតវិទ្យាដល់កុមារក្នុងមណ្ឌល ដែលពួកគេកំពុងរៀននៅសាលារដ្ឋ កម្រិតបឋមសិក្សា
- រៀបចំកិច្ចតែងការបង្រៀន និងបង្រៀនតាមកិច្ចតែងការដែលបានរៀបចំ
- រៀបចំការប្រឡងប្រចាំខែ និងប្រចាំឆរមាសសម្រាប់សិស្ស
- ធ្វើរបាយការណ៍ពីការបង្រៀន និងស្រង់ពិន្ទុសិស្សដាក់ជូនប្រធានផ្នែកអប់រំ
- រៀបចំកិច្ចការសាលាដាក់អោយសិស្សធ្វើអោយបានត្រឹមត្រូវ និងអោយមានប្រសិទ្ធិភាព
- បណ្តុះ និងអប់រំកុមារអំពីសុជីវធម៌ និងសីលធម៌ក្នុងការរស់នៅក្នុងសង្គម
- អប់រំកុមារពីសារៈសំខាន់នៃការសិក្សា និងលើកទឹកចិត្តកុមារអោយខិតខំសិក្សា
- ទំនួលខុសត្រូវផ្សេងៗ:
- ជួយការពារកុមារពីការរំលោភបំពានផ្សេងៗ និងត្រូវរាយការណ៍ជាបន្ទាន់ប្រសិនបើឃើញមានការ រំលោភបំពានលើកុមារ
- ធ្វើជាគំរូល្អដល់កុមារគ្រប់ពេលវេលា
- ធ្វើកិច្ចការផ្សេងៗដែលស្នើរសុំពីថ្នាក់គ្រប់គ្រង
- ប្រកាន់ភ្ជាប់ពីការគោរពសិទ្ធិកុមារ និងរក្សាការសំងាត់របស់កុមារ និងស្ថាប័នគ្រប់ពេលវេលា ដើម្បី ធានាអោយបានពីសុវត្ថិភាពរបស់កុមារទាំងអស់
- Bachelor's Degree in អប់រំ ឬអក្សរសាស្ត្រខ្មែរ (និស្សិតឆ្នាំទី៣ ឬទី៤ ក៏អាចដាក់ពាក្យបាន)
- មានបទពិសោធន៍ក្នុងការបង្រៀន for 1 to 2 years is preferred
- មានបច្ចេកទេសក្នុងការបង្រៀន
- មានចំណេះដឹងពីការអភិវឌ្ឍ និងការការពារកុមារ
- មានឆន្ទៈក្នុងការអភិវឌ្ឍខ្លួន និងចេះរៀនសូត្របន្ថែមដោយខ្លួនឯង
- ស្មោះត្រង់ និងមានការអត់ធ្មត់ជាមួយកុមារ
បើអ្នកចាប់អារម្មណ៍សូមផ្ញើរប្រវត្តរូបរបស់អ្នកតាមរយៈអុីមែល ឬតាមរយៈតេឡេក្រាម ដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនងលម្អិត ដោយបញ្ចាក់ពីមុខតំណែងដែលអ្នកដាក់ អោយបានមុនថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៦។
ស្រ្តីភេទត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ
Thanks, From Khmer Online Jobs Team
| Company : | KKEV Cambodia |
| Email : | cd@kkev-cambodia.org |
| Address : | Samraong Teav, Sangkat Krang Thnong, Khan Sen Sok, Phnom Penh, Cambodia |
