អ្នកបើកបរ (Driver) for Kredit Microfinance Institution Plc.
| For : | Cambodian Only |
| Categories : | Driving/Transport |
| Schedule : | Full time job |
| Sex : | Male, Female |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 13th April 2017 |
| Salary : |
Negotiable
|
| Experience : | Yes |
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ជាគ្រឹះស្ថានគ្រីស្ទានបាន ចាប់បដិសន្ធិក្នុងឆ្នាំ1993 ក្នុងគោលបំណងរួមចំណែក ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសហគមន៍ តាមរយៈការផ្តល់ លទ្ធភាពដល់ប្រជាជនក្រីក្រ ដែលសកម្មក្នុងផែ្នកសេដ្ឋកិច្ច ដើម្បីលើកកម្ពស់កម្រិត ជីវភាពរបស់ពួកគេតាមរយៈ សេវាកម្មផ្តល់ប្រាក់ឲ្យខ្ចី សេវាកម្មទទួលប្រាក់បញ្ញើសន្សំ សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និង សេវាកម្ម ATM&CDM ដែលប្រកបដោយជំនឿទុកចិត្ត និងមាននិរន្តរភាព។ ដើម្បីឆ្លើយតប នឹងការរីកចំរើនព្រមទាំង ការពង្រីកតំបន់ប្រតិបត្តិការបន្ថែម គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិក បំរើការងារក្នុងមុខតំណែង និងទីតាំងដូចខាងក្រោម៖
- អ្នកបើកបរ (Driver) (ចំនួន១នាក់)
- បើកបររថយន្តេរបស់ក្រេឌីតដោយស្មារតីប្រុងប្រយត័្ន និងការ ទទួលខុសត្រូវខ្ពស់ក្នុងការជូនថ្នាក់ដឹកនាំនិងភ្ញៀវ ព្រមទាំង បុគ្គលិកបំរើការនៅក្នុងការិយាល័យទៅតាមគោលដៅនានា ដែលក្រេឌីតបានកំពុងប្រតិបត្តិការ
- ត្រូវធ្វើឲ្យប្រាកដថារាល់ការបើកបរលើទ្រូងផ្លូវសាធារណៈ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ចរាចរផ្លូវគោក នៃព្រះ រាជាណាចក្រកម្ពុជា
- ត្រូវទទួលខុសត្រូវក្នុងការថែទាំរថយន្ត លាងសំអាត ត្រូវត្រួតពិនិត្យ ជាប្រចាំនូវប្រេងម៉ាស៊ីនរថយន្ត តំរងប្រេង សំបុក ខ្យល់ជៀសវាងការប្រើហួសការកំណត់ដែលនាំឲ្យយានយន្ត ឆាប់ខូច និងភ្លើងស៊ីញ៉ូមុខក្រោយ ភ្លើងបំភ្លឺរបស់រថយន្ត ហ្រ្វាំង ស៊ីផ្លេ ត្រូវតែប្រើបានជានិច្ចនៅពេលមានតំរូវការប្រើ ប្រាស់។
- ត្រូវរាយការណ៍ជូនប្រធានគ្រប់គ្រងជាបន្ទាន់ក្នុងករណីដែល
- រថយន្តមានការខូចខាត ឬក៏មានគ្រោះថ្នាក់ផ្សេងៗ។
- ត្រូវសហការណ៍ជាមួយសន្តិសុខការិយាល័យក្នុងការចាក់
- ប្រេងម៉ូតូសំរាប់ម៉ូតូក្រេឌីតទាំងអស់ និងត្រូវជួយពិនិត្យមើល គ្រឿងសំខាន់ៗដូចជា ហ្រ្វាំងម៉ូតូ ស្ថានភាពម៉ាស៊ីន សំបក កង់ និងលក្ខណៈមួយចំនួនទៀត ដែលចាំបាច់សំរាប់ការធ្វើ ដំណើរបំពេញការងាររបស់បុគ្គលិក។
- ត្រូវជួយធ្វើកិច្ចការការិយាល័យមួយចំនួនទៀតដូចជាការថតចំលងឯកសារ ការទិញសំភារៈផ្សេងៗ ការផ្ញើ និងទទួលឯក សារដែលផ្ញើឲ្យសាខានិងផ្ញើពីសាខាទៅតាមគោលដៅនានា។
- បំពេញកិច្ចការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធានគ្រប់គ្រងផ្ទាល់ និងថ្នាក់មានសមត្ថកិច្ចក្នុងក្របខណ្ឌភារៈកិច្ចការងាររបស់ក្រេឌីត។
- ត្រូវមានសញ្ញាប័ត្រប្រឡងជាប់មធ្យមសិក្សាទុតិយ
- ភូមិ
- ត្រូវគាំទ្រដោយឥតងាករេនូវទស្សនៈវិស័យ និង បេសកម្មរបស់ក្រេឌីត
- ស្មោះត្រង់ មានប្រវត្តិរូបល្អ អាកប្បកិរិយាល្អ រួសរាយ រាក់ទាក់ តែមានលក្ខណៈហ្មត់ចត់ និងប្រាកដប្រជា
- មានជំនាញក្នុងការបើកបរ និងមានប័ណ្ណបើកបរ សុពលភាពដែលចេញដោយក្រសួងសាធាណៈការ
- មានចំណេះដឹងចំពោះច្បាប់ចរាចរ និងផ្លាកសញ្ញា ចរាចរ
- មានសមត្ថភាពក្នុងការជួសជុលរថយន្ត និងការថែរ ទាំរថយន្ត
- ធ្លាប់មានបទពិសោធន៍ក្នុងមុខតំណែងយ៉ាងហោចណាស់ ០១ឆ្នាំ ជាមួយក្រុមហ៊ុន ឬអង្គការ។
- មានចិត្តអត់ធ្មត់ នឹងស្រលាញ់ការងារដែលគ្រឹះ ស្ថានប្រគល់ជូន
ក្រេឌីតផ្តល់ជូនបុគ្គលិកពេញសិទិ្ធ នូវប្រាក់បៀវត្សដែល សមស្របតាមទីផ្សារការងារ បទពិសោធន៍ការងារ និងសក្តានុពលរបស់បេក្ខជន ក្រៅពីប្រាក់បៀវត្ស ក្រេឌីតមានអត្ថប្រយោជន៍ផ្សេងៗ ដូចជា៖
- ប្រាក់រង្វាន់ប្រចាំខែ ប្រចាំឆ្នាំ
- ប្រាក់ខែទី១៣
- ប្រាក់បុណ្យភ្ជុំបិណ្ឌ
- ការធានារ៉ាប់រងគ្រោះថ្នាក់ដល់ជីវិត២៤ម៉ោង
- ប្រាក់សោធននិវត្តន៍ ឬប្រាក់ពេលលាឈប់ពីការងារ
- ប្រាក់ចំណងដៃអាពាហ៍ពិពាហ៍
- ផ្តល់ប្រាក់កម្ចីជូនបុគ្គលិក
- ការឈប់សំរាកសាធារណៈអនុលោមតាមអនុក្រឹត្យ និង ការឈប់សំរាកអនុលោមតាមច្បាប់ការងារ។
- ធ្វើការចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍
- ផ្តល់ឯកសណ្ឋានការងារ
- ផ្តល់អាហារូបករណ៍សិក្សាជូនបុគ្គលិកតាមមុខតំណែង។
របៀបដាក់ពាក្យៈ បេក្ខជនទាំងពីរភេទ ដែលមានចំណាប់អារម្មណ៍ សូមយកប្រវតិ្តរូប និងពាក្យសុំបំពេញការងារដោយ ភ្ជាប់មកជាមួយនូវសញ្ញាបត្រ និងព្រឹត្តបត្រពិន្ទុ១សន្លឹក (បញ្ជាក់ពីសាលាខេត្ត/រាជធានី) រូបថត(៤x៦)១សន្លឹក សៀវភៅ គ្រួសារថតចំលង១សន្លឹក និងលិខិតបញ្ជាក់ផ្សេងៗ ប្រសិនបើបេក្ខជន ធ្លាប់បំពេញការងារពីមុន។ បេក្ខជនអាចដាក់ពាក្យ នៅតាមការិយាយល័យសាខា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកេ្រឌីត ដែលនៅជិតលោកអ្នក ឬផ្ញើរមកកាន់ Email ដែលមាននៅក្នុងពត៌មានលម្អិត (ពុំចាំបាច់ស្គេនឯកសារ ភ្ជាប់មកជាមួយប្រវតិ្តរូប និងពាក្យសុំបំពេញការងារនោះទេ)។
កាលបរិច្ឆេទឈប់ទទួលពាក្យៈ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ម៉ោង០៥:០០ល្ងាច។
ក្រេឌីតៈ ផ្តល់ឱកាសការងារស្មើគ្នាដល់បេក្ខជន បេក្ខនារី ដោយប្រកាន់ជំហរ អព្យាក្រឹត មិនលំអៀង មានតម្លាភាព មិនប្រកាន់រើសអើងភេទ ពណ៌សម្បុរ ពិការភាព សាសនា និន្នាការនយោបាយ និងស្ថានភាពអាពាហ៍ពិពាហ៍។
Thanks, From Khmer Online Jobs Team
| Company : | Kredit Microfinance Institution Plc. |
| Email : | sengheat_ngan@kredit.com.kh sann_yip@kredit.com.kh (CC to this email) |
| Address : | #71, Street 163, Sangkat Toul Svay Prey I, Khan Chamkarmorn, Phnom Penh Pursat Branch:, Street 5, Sathanny Village, Svay At, Krong Pursat, Pursat Serey Sophorn Branch:, Kampong Svay Village, Kampong Svay Commune, Krong Serey Sophorn, Banteay Meanchey |
| Website : |
http://www.kredit.com.kh |
KREDIT Microfinance Institution Plc., founded in 1993, is a permanent license Christian Microfinance Institution which is contributing to the social and economic development of communities by enabling the economically active poor to improve their lives through its reliable and sustainable financial services such as Loan, Deposit, ATM&CDM, Fast Payment, Payroll service, and local money transfer.
