ទីប្រឹក្សាគរុកោសល្យ និងគ្រូបង្វឹក for Krousar Yoeung

For : Cambodian Only
Categories : Educate/Train/Teaching
Schedule :
Sex : Male, Female
Location : Phnom Penh
Hiring : 1 Position
Closing Date : 12th December 2025
Salary :
$400 - $600
Experience : Yes
Degree :
Job Description

សមាគម​គ្រួសារ​យើង​ ជាស​មា​គម​ខ្មែរ​ក្នុងស្រុក​មួយ​ ដែល​បង្កើត​ឡើងក្នុ​ងគោលបំណង​លើក​កម្ពស់​សុខុមាលភាព​ បញ្ញា​ និង​ការ​អភិវឌ្ឍន៍​របស់​កុមារ​ ពង្រឹង​សមត្ថភាព​ថែទាំ​ និង​អប់រំ​របស់​ឪពុក​ម្ដាយ​ចំពោះ​កូន​ៗ បង្កើន​ជីវភាព​ និង​ពង្រឹង​សិទ្ធិ​អំណាច​គ្រួសារ​ក្រីក្រ​។ សមាគម​គ្រួសារ​យើង​ ជាស្ថា​ប័នពុំស្វែងរក​កម្រៃ​មិន​ប្រកាន់​សាសនា​ និង​និន្នាការនយោបាយ​ណាមួយ​ឡើយ​។ សមាគម​គ្រួសារ​យើង​ ត្រូវ​បាន​បង្កើត​ឡើងក្នុ​ងខែវិច្ឆិកា​ ឆ្នាំ​២០០១ ហើយ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា​ ឆ្នាំ​២០០២។

បច្ចុប្បន្ន​ សមាគម​គ្រួសារ​យើង​ ជា​ដៃគូ​អនុវត្ត​ គម្រោង​កុមារ​កម្ពុជា​រីករាយ​ ក្រោម​មូលនិធិ​ជំនួយ​ គិនឆា​ន ដែល​កំពង់​ប្រតិ​បត្តគម្រោង​ លើកកំពស់​គុណភាព​វិស័យ​អប់រំ​ផ្នែក​ មត្តេយ្យសិក្សា​ ក្នុង​សាលា​រដ្ឋ​ ដែល​ស្ថិតនៅ​តាម​តំបន់ជនបទ​ និង​ដាច់​ស្រ​យ៉ា​ល នៃ​បណ្តា​ខេត្ត​មួយ​ចំនួន​ ក្នុង​ប្រទេសកម្ពុជា​។ ចាប់​រតាំងពី​ឆ្នាំ​ ២០១៧ ដល់​២០២៤ សមាគម​គ្រួសារ​យើង​ បាន​បង្កើត​ និង​គោំទ្រ​ សាលា​មត្តេយ្យ ចំនួន​ ៧២សាលា​ និង​បន្ថែម​សាលា​មត្តេយ្យ ចំនួន​១២សាលា​ទៀត​ នៅ​ដំណាច់​ឆ្នាំ​២០២៥។ ដើម្បី​ឆ្លើយតប​ ទៅនឹង​កំណែ​ទម្រង់​របស់់គម្រោង​ ដោយ​ផ្តោត​បន្ថែម​លើការងា​រ គុណភាព​នៃ​ការអប់រំ​ តាមរយៈ​សកម្មភាព​ រៀន​ និង​បង្រៀន​ក្នុង​ថ្នាក់​ សមាគម​គ្រួសារ​យើង​ នឹង​ជ្រើសរើស​ ទីប្រឹក្សា​គរុកោសល្យ​ឬគ្រូ​បង្វឹក​ ចំនួន​១រូប​ ដើម្បី​ ចុះ​ជួយ​ប្រឹក្សា​ផ្នែក​គរុកោសល្យ​ឬបង្វឹក​ គ្រូ​មត្តេយ្យតាម​សាលា​គោលដៅ​ក្នងខេត្ត​រតនគិរី​។

Job Responsibilities & Duties
  • ការកសាងផែនការ សកម្មភាព
  • ធ្វើការជាមួយ ទីប្រឹក្សាគរុកោសល្យជាន់ខ្ពស់់ ដើម្បីរៀបចំផែនការបង្វឹក ឬផែនការ ពង្រឹងសមត្ថភាពផ្សេងៗទៀតដល់ គ្រួមត្តេយ្យ ដូចជា កិច្ចប្រជុំបច្ចេកទេស ការធ្វើថ្នាក់និទស្សិ៍ និង ការផលិតសម្ភារៈសិក្សា។ល។
  • រៀបចំផែនការថវិការ សម្រាប់ចំណាយលើការធ្វើដំណើរ អាហារ ចំណាយផ្សេងៗទៀត ដែលពាក់ព័ន្ធនឹង ការផលិតសម្ភារៈសិក្សា។
  • ចូលរួមប្រជុំប្រចាំសប្តាហ៍ ជាមួយ ទីប្រឹក្សាគរុកោសល្យជាន់ខ្ពស់។
  • ចូលរួមសកម្មភាពដែលពាក់ព័ន្ធនឹងការ ពង្រឹងសមត្ថភាព មានដូចជា កិច្ចប្រជុំ ការបណ្តុះ បណ្តាល សិក្ខាសាលា ឬទស្សនកិច្ចសិក្សា ។ល។ ដែលផ្តល់ដោយ សមាគមគ្រួសារយើង​ រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងៗ។
  • ចូលរួមប្រជុំ វេទិការ ប្រឹក្សាគរុកោសល្យ ប្រចាំខែជាមួយនឹង ទីប្រឹក្សាគរុកោសល្យជាន់ខ្ពស់ មន្ត្រីសម្របសម្រួល ការងារអប់រំកុមារតូច ការងារត្រួតពិនិត្យ និងតាមដានគម្រោង និងក្រុមដឹកនាំគម្រោង ដើម្បី រាយការ ពីសកម្មភាព ប្រឹក្សាគរុកោសល្យ ដល់គ្រួមត្តេយ្យ។
  • ការបង្វឹក និងការផ្តលព័ត៌មានត្រឡប់
  • ត្រូវអនុវត្តយ៉ាងម៉ត់ចត់ តាមគោលការណ៍ណែនាំ លើសេវាប្រឹក្សាគរុកោសល្យ។
  • ចុះអង្កេតសកម្មភាពថ្នាក់រៀន ជាពិសេស ក្នុងម៉ោងសិក្សា លើមុខវិជ្ជា ភាសាខ្មែរ (សកម្មភាពរៀន និងបង្រៀន ព្រមទាំងសកម្មភាពអនាម័យ ការដុះធ្មេញ និងការលាង សម្អាតដៃ។ល។
  • ចុះអង្កេតថ្នាក់រៀន សម្ភារៈបង្រៀន (កិច្ចតែងការបង្រៀន សម្ភារៈបង្រៀន សម្ភារៈរដ្ឋបាល ឬបញ្ជីផ្សេងៗ)។
  • ចុះអង្កេត ការតុបតែងថ្នាក់រៀន (ថាតើវា ត្រូវបានរៀបចំតុប​តែង​តាមស្តង់ដារហើយឬនូវ)។
  • ចូលរួមធ្វើថ្នាក់និទស្ស ក្នុងករណីចាំបាច់។
  • ចូលរួមពិភាក្សា យ៉ាងសកម្ម ដើម្បីស្វែងយល់បន្ថែម លើកង្វះខាត​ និងបញ្ហាប្រឈមផ្សេងៗ។
  • ផ្តល់ព័ត៌មានត្រឡប់ ផ្តល់យោបល់សមស្របមួយចំនួន ដើម្បីដោះស្រាយបញ្ហា ឬកែលម្អ ស្ថានភាពអោយប្រសើលើងវិញ។
  • បំប៉នសមត្ថភាព និងផ្តល់សម្ភារៈបន្ថែមដល់គ្រួ ដើម្បីអោយពួកគាត់ កែលម្អអោយកាន់តែ ប្រសើរឡើង ដូចអ្វីដែលបានផ្តល់ព័ត៌មានត្រឡប់ ឬ ការស្នើយោបល់ផ្សេងៗ។
  • ការងារត្រួតពិនិត្យ វាយតម្លៃ និង រាយការណ៍
  • រៀបចំរបាយការណ៍ជាប្រចាំ ស្តីពីការងារបង្វឹកគ្រួនិមួយៗ ដាក់ជូនទឹប្រឹក្សាគរុកោសល្យ ជាន់ខ្ពស់ (អនុវត្តតាម គោលការណ៍ណែនាំស្តីពីការងារប្រឹក្សាគរុកោសល្យ)។
  • ជួយគ្រូមត្តេយ្យ អោយធ្វើតេស្ត​អោយបានទៀងទាត់ និងរាយការណ៍ ជាប្រចាំ ។ ការធ្វើតេស្ត​រួមមាន តេស្តត្រៀមលក្ខណៈ និងតេស្តរបស់HCC ដែលវាស់វែងលើអក្ខរាសាស្ត្រ សម្រាប់កុមារអយុប្រាំឆ្នាំ។
  • ចូលរួមវាយតម្លៃ ការប្រតិបត្តិរបស់របស់គ្រូមត្តេយ្យ។
  • កិច្ចសហប្រតិបត្តការ ជាមួយមន្ត្រីផ្សេងៗ
  • ចែករំលែកបញ្ហាមួយចំនួន ជាមួយនឹងមន្ត្រីគម្រោង ដូចជាវតមានរបស់កុមារ ការរៀបចំ និងចាត់ចែង អាហារពេលព្រឹក ឬអាហារសម្រន់ និងទឹកដោះគោ ក៏ដូចជាសកម្មភាព អនាម័យ ស្ថានភាព អគារសិក្សា អគាពហុបំណង និង ផ្សេងៗ ព្រមទាំង ល្បែងក្រៅថ្នាក់។
  • ចូលរួមដោះស្រាយបញ្ហាផ្សេងៗ ដែលពាក់់ព័ន្ធ និងកុមារ និងគ្រូ ឧទាហរណ៍ កុមារអវតមាន ច្រើន គ្រូឈប់ញឹកញាប់ ឬគ្រូលំហែមិត្តភាព ការងារជ្រើសរើសគ្រូជំនួស)
Job Requirements
Qualifications:
  • High School Diploma
Skills & Knowledge:General & Technical Skills
  • មានបទពិសោធបង្រៀនកុមារ តាម មត្តេយ្យសហគមន៍ មត្តេយ្យរដ្ឋ ឬមត្តេយ្យសាលាឯកជន។
  • ធ្លាប់ទទួល វគ្គបណ្តុះបណ្តាល គរុកោសល្យ កម្មវិធីមត្តេយ្យសិក្សា តាមរយៈរដ្ឋ អង្គការ ឬ ស្ថាប័ណ្ណផ្សេងៗ យ៉ាងហោចណាស់ បាន១៥ថ្ងៃ។
  • មានទូរស័ព្ធឆ្លាតវ័យ និងអាចប្រើប្រាស់ ប្រព័ន្ធទំនាក់ទំនងសង្គមaបាន ដូចជា ហ្វេសប៊ុក, កម្មវិធីផ្ញើសារ , និង តេលេក្រាមជាដើម។ល។
Soft Skills
  • មានចំណាប់ ក្នុងការធ្វើការងារ ជាមួយ សហគមជនបទ និង ស្រឡាញ់កុមារ។
  • មានជំនាញ ប្រាស័យទាក់ទង និង ទំនាក់ទំនងល្អ។
  • មានម៉ូតូ ប្រើប្រាស់ប្រាស់ផ្ទាល់ខ្លួន។
How to Apply?

អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​លើ​មុខតំណែង​ខាងលើ​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​ មកកាន់​អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ឯកសារ​ដែល​ផ្ញើ​រម​កត្រូ​វតែ​ជា​ file MS Word format or PDF.

យើង​មិន​តម្រូវ​ឲ្យ​ផ្ញើ​រ វិញ្ញាបនបត្រ​ ឬលិខិត​អនុសាសន៍​ទេ​ លុះត្រាតែ​ពួកគេ​ត្រូវ​បាន​ស្នើសុំ​។

ស្ត្រី​ និង​ជន​ពិការ​ត្រូវ​បាន​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ឱ្យ​ដាក់ពាក្យ​។ មានតែ​បេក្ខជន​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ខ្លី​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ជូនដំណឹង​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Krousar Yoeung
Contact Name : អ្នកស្រី ភួង គ្រឹៈស្នាលោក ទៀវ ឈុនលី
Email : kresna@krousaryoeung.org
Address : #577, St. Angtamin, Sangkat Kakab, Khan Pur SenChey, Phnom Penh, Cambodia
Website : http://www.krousaryoeung.org
Sponsored
Similar jobs
Loading