អ្នកបច្ចេកទេស for Live and Learn Cambodia Organization

For : Cambodian Only
Categories : Engineer - Civil
Schedule : Full time job
Sex : Male, Female
Language : Khmer, English
Location : Phnom Penh
Hiring : 1 Position
Closing Date : 30th August 2026
Salary :
Negotiable
Experience : Yes
Degree : Bachelor
Job Description

អង្គការ​រស់នៅ​ និង​សិក្សា​កម្ពុជា​ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មិន​ស្វែងរក​ប្រាក់ចំណេញ​ ដែល​បាន​ចាប់​ផ្តើ​មប្រតិបត្តិការ​របស់​ខ្លួន​តាំងពី​ឆ្នាំ​ ២០០៥ មក​ម្លេះ​។ ស្របតាម​យុទ្ធសាស្ត្រ​អភិ​វឌ្ឃជាតិ​របស់​រាជរដ្ឋាភិបាល​ និង​ទស្សនៈ​វិស័យ​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ និង​ជាពិសេស​នៅ​តាម​សហ​ គម​ន៍ជនបទ​ ប្រកបដោយ​និរន្ត​ភាព​ និង​សមភាព​ ជាមួយនឹង​បេសកកម្ម​ពង្រឹង​សមត្ថភាព​ពលរដ្ឋ​កម្ពុជា​ នឹង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃ​ប្រតិ​ដ្ឋ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នៅ​កម្រិត​ជីវភាព​ និង​ បរិស្ថាន​ប្រកបដោយ​និរន្តរភាព​។

បច្ចុប្បន្ន​អង្គការ​រស់នៅ​ និង​សិក្សា​កម្ពុជា​ បាន​នឹង​កំពុង​អនុវត្ត​គម្រោង​នៅ​ក្នុង​ខេត្ត​ ក្រុង​មួយ​ចំនួន​ដែល​រួម​មាន​ដូចជា​ ភ្នំពេញ​ ក្រចេះ​ ស្ទឹង​ត្រែង​ រតនគិរី​ និង​សៀមរាប​ ដែល​គម្រោង​ភាគច្រើន​ធ្វើ​លើក​កម្ពស់​ជី​ភាព​រស់នៅ​ បង្កើន​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ក៏ដូចជា​យុវជន​ពី​ការប្រែប្រួល​អាកាសធាតុ​ បរិស្ថាន​ និង​សារៈសំខាន់​នៃ​ការ​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​។ សហគមន៍​ដែល​ អង្គការ​រស់នៅ​ និង​សិក្សា​កម្ពុជា​ ធ្វើការ​ជាមួយ​មាន​ដូច​ សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ សហគមន៍​នេសាទ​ (ជលផល​) និង​សហគមន៍​ព្រៃឈើ​ជាដើម​។

សហគមន៍​ព្រៃឈើ​ព្រៃ​តាម៉ូវគឺជា​សហគមន៍​មួយ​ដែល​ទើប​តែ​ត្រូវ​បាន​ចាប់​ជា​ដៃគូ​រក្នុ​ងការ​អនុវត្ត​គម្រោង​សាកល្បង​មួយ​ដែល​មានឈ្មោះ​ថា​ ការ​បង្កើត​គំរូ​សហគមន៍​ព្រៃឈើ​ដែល​ធានា​បាន​នូវ​និរន្តរភាព​ហិរញ្ញវត្ថុ​ដោយខ្លួនឯង​ នៅ​ក្នុងស្រុក​វ៉ា​រិន ខេត្ត​សៀមរាប​ (ESCM) ដែល​ទទួល​បានការ​គាំទ្រ​ថវិកា​ពី​ កម្មវិធី​ជំនួយ​ខ្នាត​តូច​ UNDP។ គម្រោង​នេះ​មាន​រយៈ​១២ ខែ​ដែល​ត្រូវ​បាន​អនុម័ត​ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​ ២១ ខែក​ក្កដា​ ឆ្នាំ​ ២០២៦ រហូតដល់​ថ្ងៃ​ទី​ ២០ ខែក​ក្កដា​ ឆ្នាំ​២០២៧។

សហគមន៍​ព្រៃឈើ​ព្រៃ​តាម៉ូវ (PTM-CF) គឺជា​សហគមន៍​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ និង​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​រដ្ឋបាល​ព្រៃ​ នៃ​ក្រសួងកសិកម្ម​រក្ខាប្រ​ម៉ាញ់​ និង​នេសាទ​តាំងពី​ឆ្នាំ​ ២០០៥ ដែល​មាន​ ផ្ទៃដី​សរុប​ចំនួន​ ៩១៣ ហិច​តា​ ដែល​បាន​នឹង​កំពុង​ការពារ​ និង​អភិរក្ស​ដោយ​សហគមន៍​ផ្ទាល់​។

សហគមន៍​នេះ​មាន​ទីតាំង​ក្នុង​ភូមិ​វ៉ា​រិន ឃុំ​វ៉ា​រិន ស្រុក​វ៉ា​រិន ខេត្ត​សៀមរាប​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ៨៥ គីឡូម៉ែត្រ​ពី​ក្រុង​ខេត្ត​សៀមរាប​។ បន្ទាប់ពី​បាន​សិក្សា​ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ជាពិសេស​ជាមួយ​សហគមន៍​ផ្ទាល់​ គម្រោង​បាន​រៀបចំ​សកម្មភាព​សំខាន់​ៗជាច្រើន​ ដើម្បី​ចូលរួម​ស្តារ​ព្រៃឈើ​ និង​គាំទ្រ​សហគមន៍​ព្រៃ​តាម៉ូវ។ ក្នុង​នោះ​ សកម្មភាព​អាទិភាព​មួយ​គឺ​ ការ​ជីក​ប្រឡាយ​ និង​ស្រះ​ទឹក​នៅ​ក្នុង​ដី​ព្រៃ​សហគមន៍​ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​ការពារ​ និង​អភិរក្ស​ធនធាន​ព្រៃឈើ​។

Job Responsibilities & Duties
  • ដំណាក់កាលទី១៖ការចាប់ផ្តើម
  • រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា ស្វែងយល់ និងប្រមូលព័ត៌មានបឋម។
  • ពិនិត្យឡើងវិញនូវឯកសារពាក់ព័ន្ធ និងទិន្នន័យផែនទីដែលមានស្រាប់។
  • សិក្សា និងយល់ដឹងឱ្យបានស៊ីជម្រៅអំពីគោលបំណង និងលទ្ធផលរំពឹងទុករបស់គម្រោង។
  • ដំណាក់កាលទី២៖ ការចុះសិក្សាស្ថានភាពជាក់ស្តែងនៅទីតាំងផ្ទាល់
  • ជួបប្រជុំជាមួយប្រជាសហគមន៍ និងចុះពិនិត្យមើលស្ថានភាពភូមិសាស្ត្រជាក់ស្តែង។
  • សិក្សាពីប្រព័ន្ធធារាសាស្ត្រ ចរន្ត និងលំហូរទឹកក្នុងតំបន់។
  • សិក្សាពីលក្ខណៈបច្ចេកទេស និងគុណភាពដី។
  • សិក្សាវាយតម្លៃប្រព័ន្ធលំហូរទឹកដែលមានស្រាប់ ទាំងក្នុង និងជុំវិញតំបន់គម្រោង។
  • សិក្សាវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។
  • កំណត់ខ្សែតម្រឹម (Alignment) ប្រឡាយទឹកឱ្យស្របតាមបទដ្ឋានបច្ចេកទេស។
  • កំណត់ទីតាំង ទំហំ និងប្រវែង ប្រឡាយ ផ្លូវអម និងទំហំស្រះទឹកឱ្យសមស្របតាមបទដ្ឋានបច្ចេកទេស។
  • ដំណាក់កាលទី៣៖ គូរប្លង់តាមបទដ្ឋានស្តង់ដារបច្ចេកទេសវិស្វកម្ម
  • រចនាប្លង់ប្រឡាយទឹក និងផ្លូវអម៖ កំណត់ប្រវែងសរុប ទទឹង ជម្រៅ មុខកាត់ខាងលើ បាតប្រឡាយ កម្រិតជម្រាល និងទំហំផ្លូវអមមាត់ប្រឡាយ។
  • រចនាប្លង់ស្រះទឹក៖
  • កំណត់កូអរដោនេ/ទីតាំងភូមិសាស្ត្រជាក់លាក់ និងវិមាត្រ (ប្រវែង ទទឹង ជម្រៅ)។
  • គណនាបរិមាណដីត្រូវជីកកកាយ និងកម្រិតជម្រាលរលក/ជម្រាលចាំងាយ។
  • រចនាប្រព័ន្ធ/រចនាសម្ព័ន្ធច្រកទឹកចូល និងច្រកទឹកចេញ។
  • កំណត់វិធានការសុវត្ថិភាព និងភាពរឹងមាំនៃទំនប់/ខ្នងស្រះ។
  • ដំណាក់កាលទី៤៖ ប៉ាន់ប្រមាណខ្ទង់ចំណាយ និងទំហំថវិកា
  • គណនាតម្លៃដើមឯកត្តា។
  • ធ្វើការប៉ាន់ប្រមាណទំហំថវិកាសរុប (BOQ - Bill of Quantities) ដែលត្រូវចំណាយលើការសាងសង់។
  • កំណត់តម្រូវការសម្ភារៈ គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសសម្រាប់សាងសង់។
  • រៀបចំកាលវិភាគ និងផែនការសកម្មភាពសាងសង់។
  • ដំណាក់កាលទី៥៖ ការបង្ហាញពីលទ្ធផល និងរបាយការណ៍
  • រៀបចំកិច្ចប្រជុំបង្ហាញលទ្ធផលនៃការសិក្សា ព្រមទាំងប្លង់គំរូជូនដល់ភាគីពាក់ព័ន្ធ។
  • រៀបចំ និងប្រគល់ របាយការណ៍បូកសរុបលទ្ធផលនៃការសិក្សា និងកញ្ចប់ប្លង់បច្ចេកទេសសមាសភាពពេញលេញ។
Job Requirements

Qualifications:

  • Bachelor's Degree in វិស្វកម្មសំណង់ស៊ីវិល ធារាសាស្ត្រ ឬជំនាញដែលពាក់ព័ន្ធ។

Skills & Knowledge:General & Technical Skills

  • មានបទពិសោធន៍ក្នុងការគូរប្លង់បច្ចេកទេសប្រឡាយ និងស្រះទឹកសហគមន៍ ជាមួយអង្គការក្រៅរដ្ឋាភិបាល (NGOs) ឬស្ថាប័នអភិវឌ្ឍន៍នានា។
  • មានបទពិសោធន៍ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍នៅតាមតំបន់ជនបទ។
  • មានជំនាញ និងបទពិសោធន៍ក្នុងការសម្របសម្រួលកិច្ចប្រជុំ ការធ្វើបទបង្ហាញ និងការសរសេររបាយការណ៍លទ្ធផល។
How to Apply?

បេក្ខជន​ ឬបេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ ប្រវត្តិរូប​សង្ខេប​ (CV), លិខិត​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ (Cover Letter) ព្រមទាំង​ សំណើ​ថវិកា​/តម្លៃ​សេវាកម្ម​ (Financial Proposal) ដែល​បាន​រាប់បញ្ចូល​ទាំង​ពន្ធ​ និង​ការ​ចំណាយ​ផ្សេង​ៗ មកកាន់​ អាសយដ្ឋាន​ផ្ទាល់​ ឬតាមរយៈ​អ៊ី​មែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Live and Learn Cambodia Organization
Contact Name : Live & Learn Cambodia (LLC)
Email : procurement.cambodia@livelearn.org
Address : Building 54 (Room 503), St. 598, Boeng Kak Ti 2 Sangkat, Khan Tuol Kouk, Phnom Penh, Cambodia
Website : http://www.livelearn.org
Sponsored
Similar jobs
Loading