មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ for Local Branch of Khmer Water Supply Holding Co., Ltd. (Samrong)
For : | Cambodian Only |
Categories : | Admin / Supervisory, Business Administration |
Schedule : | Full time job |
Sex : | Male, Female |
Language : | Khmer |
Location : | Kampong Speu |
Hiring : | 1 Position |
Closing Date : | 01st July 2025 |
Salary : |
$225
|
Experience : | Minimum 1 year |
Degree : | High School |
ក្រុមហ៊ុន ខ្មែរ វ៉ធើរ សឹបផ្លាយ ហូលឌីង ខូ អិលធីឌី (Khmer Water Supply Holding Co., Ltd.) “KWSH” គឺជាប្រតិបត្តិករទឹកស្អាតឯកជនមួយ ដែលបានប្តេជ្ញាចិត្តក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតតាមបំពង់ និងផ្តល់តម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានទិញ និងគ្រប់គ្រងស្ថានីយ៍ទឹកស្អាត ដោយបាននាំយកអ្នកជំនាញ និងបទពិសោធន៍របស់យើង ដើម្បីធ្វើប្រតិបត្តិការស្តង់ដារ កែលម្អគុណភាពទឹក និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីភ្ជាប់គ្រួសារកាន់តែច្រើន។
ឥឡូវនេះ ក្រុមហ៊ុនគឺជាតួអង្គសំខាន់មួយក្នុងវិស័យនេះ ដោយប្រតិបត្តិការស្ថានីយចំនួន 5(ប្រាំ) ជាមួយនឹងគ្រួសារតភ្ជាប់បណ្តាញច្រើនជាង 25,000 គ្រួសារ ដែលបានប្រើប្រាស់ទឹកស្អាត 3.4 ពាន់លានលីត្រក្នុងឆ្នាំ 2024។ នៅឆ្នាំ 2024 ក្រសួងឧស្សាហកម្មបានទទួលស្គាល់ KWSH ថា ជាប្រតិបត្តិការស្ថានីយ៍ខ្នាតធំកំពូលពីរ និងស្ថានីយ៍ខ្នាតមធ្យមកំពូលពីរនៅក្នុងប្រទេស។
ថ្មីៗនេះ KWSH បានបញ្ចប់ការទិញយកស្ថានីយ៍សំរោង ដែលបេក្ខជនជោគជ័យនឹងធ្វើការនៅទីនោះ។ ក្រុមហ៊ុននឹងវិនិយោគលើបំពង់ទុយោរបណ្តាញមេដែលមានវិសាលភាពគ្របដណ្តប់ពី 2,000 គ្រួសារនៅថ្ងៃនេះដល់ 7,400 គ្រួសារ ដែលនឹងនាំឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងអាជីវកម្ម។
ទទ្ទឹមនឹងការរីកចម្រើននេះ ក្រុមហ៊ុន ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
- មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ (1 Position)
- ភារៈកិច្ចកិច្ចការរដ្ឋបាល
- ទទួលបន្ទុកកិច្ចការរដ្ឋបាលប្រចាំស្ថានីយ៍ទឹកស្អាត
- រាយការណ៍ផ្ទាល់ទៅប្រធានហិរញ្ញវត្ថុ ដើម្បីសុំការណែនាំ និងដឹកនាំអនុវត្តគោលការណ៍ និងនិតិវិធីហិរញ្ញវត្ថុ
- រៀបចំបញ្ចូលកុងត្រា អំណានកុងទ័រ បោះពុម្ភវិក្កយប័ត្រ និងទទួលប្រាក់ប្រចាំថ្ងៃ
- ដោះស្រាយបញ្ហាអតិថិជនដែលអាចកើតឡើងទាក់ទងការទទួលប្រាក់
- ធ្វើការត្រួតពិនិត្យពីភាពត្រឹមត្រូវរាល់វិក្កយប័ត្រអ្នកផ្គត់ផ្គង់មុនពេលបង់ប្រាក់
- រៀបចំឯកសារការបង់ប្រាក់ដូចជា ចេញមូលទានប័ត្រ ការផ្ទេរប្រាក់តាមធនាគារ ឬឯកសារផ្សេងៗ
- សំរបសំរួល និងដោះស្រាយបញ្ហាទាក់ទងនឹងការបង់ប្រាក់ទៅអ្នកផ្គត់ផ្គង់ ដាក់ប្រាក់ និងដកប្រាក់ពីធនាគា
- ធ្វើរបាយការណ៍ប្រមូលសាច់ប្រាក់ និងរបាយការណ៍ចំណាយសាច់ប្រាក់
- រក្សាទុកដាក់ឯកសារចំណូល-ចំណាយ និងកុងត្រាផ្សេងៗ អោយមានសណ្តាប់ធ្នាប់
- កត់ត្រាទិន្នន័យប្រតិបត្តិការស្ថានីយ៍ចូលក្នុង Google Sheets
- ចូលរួមក្នុងការរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ ដាក់ជូនទៅស្ថាប័នពាក់ព័ន្ធនានា
- រៀបចំឯកសារផ្ទៃក្នុងស្ថានីយ៍ ដូចជា ធ្វើតារាងវេនយាមស្ថានីយ៍ប្រចាំខែ និងពេលថ្ងៃឈប់សំរាកនានា
- ធ្វើកិច្ចការផ្សេងៗទៀត ចាត់តាំងដោយថ្នាក់លើ។
- ភារកិច្ចគ្រប់គ្រងស្តុកសម្ភារ
- រៀបចំសំណើទិញ និងដាក់សំណើទិញដើម្បីសុំការអនុមតិ រួចបញ្ជូនឱ្យផ្នែកទិញធ្វើការបញ្ជាទិញ
- ទទួលសម្ភារៈចូលស្តុកនិងផ្ទៀងផ្ទាត់បណ្ណប្រគល់ទំនិញ ជាមួយនឹងបណ្ណបញ្ជាទិញ និងវិក្កយបត្រ
- រៀបចំឯកសារបណ្ណទទួលទំនិញតាមប្រភេទអ្នកផ្ទត់ផ្គង់និងដាក់លេខរៀងបណ្ណតាមលំដាប់
- រៀបចំបណ្ណដកសម្ភារៈឱ្យក្រុមបណ្តាញទៅភ្ជាប់បណ្តាញទឹក
- រៀបចំបណ្ណទទួលសម្ភារៈត្រឡប់មកវិញនិងបណ្ណផ្សេងៗ
- ធ្វើបច្ចុប្បន្នភាពរបាយការណ៍ស្តុកចេញ-ស្តុកចូល នៅក្នុងបញ្ជីគ្រប់គ្រងស្តុក
- ស្កេននិងរក្សាទុករាល់ឯកសារស្តុកទាំងអស់ឱ្យបានត្រឹមត្រូវ
- រៀបចំបន្ទប់ដាក់សម្ភារៈឱ្យមានសណ្តាប់ធ្នាប់តាមឈ្មោះនិងប្រភេទសម្ភារៈនីមួយៗ
- ត្រួតពិនិត្យស្តុកសម្ភារៈជាប្រចាំ ធ្វើការរាប់ស្តុកប្រចាំខែ និងផ្ទៀងផ្ទាត់ស្តុក
- រៀបចំនិងធ្វើបច្ចុប្បន្នភាពរបាយការណ៍កាត់កុងទ័រប្រចាំខែ
- ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ អតិថិជនតទឹក អតិថិជនកាត់កុងទ័រ និងអតិថិជនផ្តាច់ទឹកក្នុង
- ប្រព័ន្ធអ៊ីវ៉ធើរ និងឯកសារជាក់ស្តែង
- ការងារផ្សេងទៀតដែលចាត់ចែងដោយក្រុមហ៊ុន ។
- ថ្នាក់ទី១២ ឬជានិសិ្សតកំពុងរៀនឆ្នាំទី ១ ផ្នែក គ្រប់គ្រងធុរកិច្ច និងរដ្ឋបាល
- មានបទពិសោធន៍ ១-២ឆ្នាំ ក្នុងការងាររដ្ឋបាល និងឃ្លាំងសម្ភារៈ
- មានជំនាញគិតលេខខ្លះៗ ប្រសិនបើចេះប្រើកុំព្យូទ័រខ្លះៗ រឹតតែប្រសើរ
- មានភាពរួសរាយរាក់ទាក់មានភាពស្មោះត្រង់ និងសកម្មក្នុងការបំពេញការងារ
- ផ្តល់អាទិភាពចំពោះបេក្ខជនដែលមានទីលំនៅក្នុងស្រុកបរសេដ្ឋ
ក្រុមហ៊ុន KWSH គឺជានិយោជកដែលផ្តល់ឱកាសស្មើៗគ្នា និងលើកទឹកចិត្តឱ្យមានការដាក់ពាក្យសុំពីបេក្ខជន ដោយមិនគិតពីអាយុ ភេទ ពិការភាព ឬស្ថានភាពផ្សេងទៀត។ បេក្ខជននីមួយៗនឹងត្រូវបានវាយតម្លៃទាំងស្រុងលើគុណសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ។
របៀបដាក់ពាក្យ
បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមរៀបចំប្រវត្តិរូបសង្ខេប និងយកមកដាក់នៅទីស្នាក់ការក្រុមហ៊ុនដោយផ្ទាល់រៀងរាល់ម៉ោង និងថ្ងៃធ្វើការ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ឬអ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Company : | Local Branch of Khmer Water Supply Holding Co., Ltd. (Samrong) |
Contact Name : | Local Branch of Khmer Water Supply Holding Co., L |
