មន្រ្តីគ្រប់គ្រងផ្នែកលក់ for LOLC (Cambodia) Plc.

(This job application was closed on 22nd June 2018)
For : Cambodian Only
Categories : Accounting, Business Administration, Sales / Marketing
Schedule : Full time job
Sex : Male, Female
Location : Phnom Penh
Hiring : 7 Positions
Closing Date : 22nd June 2018
Salary :
Negotiable
Experience : Yes
Degree : Bachelor
Job Description

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន អិលអូអិលស៊ី កំពុងបម្រើសេវាកម្មដល់អតិថិជនចំនួន ២១៣ ៧៨៧នាក់ ដែលមានផលប័ត្រឥណទាន សរុបចំនួនជាង៣៩៧ លានដុល្លារអាមេរិក។ ដើម្បីជួយគាំទ្រនូវដំណើរការ ការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស របស់ក្រុមហ៊ុន អិលអូអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

  • មន្រ្តីគ្រប់គ្រងផ្នែកលក់ (ចំនួន៧នាក់)
Job Responsibilities & Duties
  • រៀបចំធ្វើផែនការ​ ប្រាក់បញ្ញើសន្សំ​ប្រចាំឆ្នាំ​ដាក់ជូននាយក/នាយិកាសាខា។
  • ធ្វើការផ្សព្វផ្សាយផលិតផលប្រាក់បញ្ញើរបស់អិលអូអិលស៊ី។
  • កំណត់អតិថិជនសក្តានុពល ទាំងបុគ្គល​​ និងស្ថាប័ន បង្កើតទំនាក់ទំនង បញ្ចុះបញ្ចូល និងពន្យល់ពី ផលិតផល-សេវាកម្មរបស់​ អិលអូអិលស៊ី ជាពិសេសទាក់ទាញអតិថិជន ឪ្យមកប្រើប្រាស់ ផលិតផល ប្រាក់បញ្ញើសន្សំ ជាមួយ​ អិលអូអិលស៊ី។
  • រក្សាទំនាក់ទំនងល្អ ជាមួយអតិថិជន និងទាក់ទាញអតិថិជន មកដាក់ប្រាក់បញ្ញើនៅ អិលអូអិលស៊ី។
  • ជួយសម្របសម្រួលអតិថិជន ករណីមានតម្រូវការ ក្នុងការបើកគណនី ឬធ្វើប្រតិបត្តិការ ប្រាក់បញ្ញើសន្សំ និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ រៀបចំ និងគ្រប់គ្រងរាល់ព័ត៌មាន អតិថិជនពិសេស VIP ដែលកំពុងប្រើប្រាស់ ផលិតផលប្រាក់បញ្ញើសន្សំ និងសេវាហិរញ្ញវត្ថុដូចជា៖ ឈ្មោះ មុខរបរ អាសយដ្ឋានលេខទូរសព្ទ អ៊ីមែល។ល។ ដើម្បីបង្កើនទំនាក់ទំនងជាមួយពួកគាត់ជាពិសេសបន្ថែមទៀត។
Job Requirements
  • កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬ សញ្ញាបត្រប្រហាក់ប្រហែល បញ្ចប់ថ្នាក់បរិញ្ញាបត្រនឹងផ្តល់អាទិភាព។
  • មានបទពិសោធន៍យ៉ាងតិច១ឆ្នាំជាមន្រ្តីប្រាក់បញ្ញើសន្សំជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារជាការគាប់ប្រសើរ។
  • មានការយល់ដឹងពីទស្សនវិស័យ បេសកកម្មនិងគុណតំលៃរបស់ អិលអូអិលស៊ី។
  • មានជំនាញល្អក្នុងការទំនាក់ទំនង ផ្សព្វផ្សាយលក់ និងជាអ្នកផ្តល់យោបល់​ (ស្ទាត់ជំនាញក្នុងការ និយាយ និងសរសេរជាភាសាខ្មែរ អាចនិយាយ និងសរសេរ ជាភាអង់គ្លេសកាន់តែប្រសើរ)។
  • ​​​មានជំនាញក្នុងការដោះស្រាយបញ្ហា។
  • ជំនាញក្នុងការសរសេររបាយការណ៍ និងចូលចិត្តធ្វើការជាក្រុម។
Job Employment Terms/Benefits

អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនបុគ្គលិក៖

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបុគ្គលិករបស់ខ្លួន នូវអត្ថប្រយោជន៍ជាច្រើន ដែលមានលក្ខណៈប្រកួតប្រជែង នៅលើទីផ្សារការងារ ដូចជា៖ ប្រាក់បៀវត្ស(អាចចចារបាន) ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ ការតម្លើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភសុខភាព ការធានារ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍអាជីពការងារ បរិយាកាសការងារល្អ និងការអនុវត្តលក្ខខណ្ឌការងារ ត្រឹមត្រូវតាមច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។

How to Apply?

បេក្ខជន/នារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារ ឱ្យបានច្បាស់លាស់ មកដាក់តាមបណ្តាការិយាល័យ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល ដោយអនុវត្តតាមការណែនាំ ដូចខាងក្រោម៖.

  • ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for Credit Officer)។
  • CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិនឱ្យលើស 5MB។
  • ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។

សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័ររបស់យើង៊ខ្ញុំ។

មានតែបេក្ខជន/នារី ដែលមាននៅក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទង សម្រាប់ការប្រឡង ឬសម្ភាស (បេក្ខជន/នារីដែលបានដាក់ពាក្យហើយមិនអាចដកពាក្យវិញបានឡើយ).


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)

LOLC (CAMBODIA) PLC.is one of the top licensed microfinance institutions in Cambodia with a social vision and a business orientation that provides entrepreneurs and families at the base of the socio-economic pyramid with economic opportunities to transform the quality of their lives and their communities through the provision of effective and sustainable client-empowering financial services. LOLC is owned by three shareholders, namely LOLC Micro Investment, Developing World Markets (DWM) and TPC ESOP. Currently, LOLC serves more than 205,617 clients with loans outstanding of more than 271 million USD.

Sponsored
Similar jobs
Loading