មន្ត្រីគាំទ្រផលិតផលប័ណ្ណឥណទាន for Ly Hour Microfinance Institution Plc.
| For : | Cambodian Only |
| Categories : | Accounting |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | Khmer, English |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 26th June 2018 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : | Bachelor |
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣១ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ។ ក្នុងពេលឆាប់ៗខាងមុខ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា ។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម ៖
មុខតំណែង : មន្ត្រីគាំទ្រផលិតផលប័ណ្ណឥណទាន (E-Banking Support Officer)
ទីតាំងការងារ : ស្នាក់ការកណ្តាល
រាយការណ៍ជូន : ប្រធានផ្នែកគាំទ្រប្រព័ន្ធធនាគារស្នូល
នាយកដ្ឋាន : ហិរញ្ញវត្ថុ
កាលបរិច្ឆេទឈប់ទទួលពាក្យ : ២៦-មិថុនា-២០១៨
- បង្កើតកម្ចីប័ណ្ណឥណទាននៅក្នុងប្រព័ន្ធធនាគារស្នូល។
- រៀបចំ និងចុះប្រតិបត្តិការពាក់ព័ន្ធទៅក្នុងប្រព័ន្ធធនាគារស្នូល។
- ត្រួតពិនិត្យព័ត៌មានអតិថិជននៅក្នុងប្រព័ន្ធធនាគារស្នូល។
- ផ្តល់ការគាំទ្រប្រចាំថ្ងៃដល់បុគ្គលិកនៅសាខា ទាក់ទងនឹងប្រព័ន្ធធនាគារស្នូល។
- រៀបចំ និងទុកដាក់ឯកសារនានា ឲ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។
- ការងារដទៃទៀតដែលត្រូវបានផ្តល់ឲ្យដោយប្រធានសាម៉ី។
- បញ្ចប់ថ្នាក់បរិញ្ញាបត្រ រឺជានិស្សិតឆ្នាំទី៣ លើផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ធនាគារ និងហិរញ្ញវត្ថុ ឬគណនេយ្យ។
- មានជំនាញទំនាក់ទំនងល្អ ការដោះស្រាយបញ្ហា ការងារជាក្រុម ម្ចាស់ការ ការគិតទុកជាមុន និងមានគំនិតផ្តួចផ្តើម។
- មានចំណេះដឹងកុំព្យូទ័រ៖ MS office (Word, excel, power point) Internet និង Email។
- ភាសាបរទេស៖ មានជំនាញភាសាអង់គ្លេសមធ្យម សម្រាប់ការស្តាប់ ការនិយាយ ការអាន និងការសរសេរ។
- មានភាពស្មោះត្រង់ គណនេយ្យភាព ឆន្ទៈការងារ វិន័យការងារ និងការទទួលខុសត្រូវ ខ្ពស់។
- អាចធ្វើបំពេញការងារនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃសម្រាកបុណ្យជាតិ។
*** បេក្ខជនជាជនពិការត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ
សំគាល់ៈ បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារបានឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន ។
ការដាក់ពាក្យៈ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវតិ្តរូបសង្ខេបមកកាន់ អាស័យដ្ឋានផ្ទះលេខ ៨៥-៨៨ មហាវិថី គីមអ៊ីលស៊ុង(២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ឬ អ៊ីម៉ែល៖ jobs@lyhourmfi.com.kh
ទូរស័ព្ទ ៖ ០២៣ ៩៨០ ៨៨៨ ឬ ០២៣ ៩៩៩ ៣៦៨ ។
Thanks, From Khmer Online Jobs Team
| Company : | Ly Hour Microfinance Institution Plc. |
| Email : | jobs@lyhourmfi.com.kh |
| Tel : | ០២៣ ៩៨០ ៨៨៨ ០២៣ ៩៩៩ ៣៦៨ |
| Address : | No. 85-88, St. Kim Il Sung (289), Sangkat Boeng Kak II, Khan Toul Kork, Phnom Penh |
| Website : |
http://www.lyhourmfi.com.kh |

