មន្រ្តីសេវាកម្មអតិថិជន for Ly Hour Microfinance Institution Plc.
| For : | Cambodian Only |
| Categories : | Customer Service/Support |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | Khmer, English |
| Location : | Phnom Penh, Kandal |
| Hiring : | 2 Positions |
| Closing Date : | 04th August 2018 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : | Bachelor |
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្ត/ក្រុង មួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣០ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ។ ក្នុងពេលឆាប់ៗខាងមុខ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា ។
គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពនិងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម ៖
មុខតំណែង : មន្រ្តីសេវាកម្មអតិថិជន (០២រូប)
ទីតាំងការងារ : សាខាអូរឬស្សី និង ស្រុកអង្គស្នួល
រាយការណ៍ជូន : ប្រធានសាខា
កាលបរិច្ឆេទឈប់ទទួលពាក្យ : ០៤-សីហា-២០១៨
- ទទួលស្វាគមន៍ និងបំរើសេកម្មជូនអតិថិជន និងភ្ញៀវដែលមកដល់សាខា ។
- ត្រួតពិនិត្យសណ្តាប់ធ្នាប់អនាម័យទាំងក្នុង និងក្រៅសាខាឲ្យបានស្អាតល្អ ។
- ណែនាំ និងធ្វើការផ្សព្វផ្សាយអំពីផលិតផលរបស់ស្ថាប័នដល់អតិថិជនឲ្យបានស្គាល់ ។
- ថែរក្សានូវកំរិតពេញចិត្តរបស់អតិថិជនឲ្យបានល្អ ។
- ទទួលការត្អូញត្អែ និងធ្វើការដោះស្រាយបញ្ហារបស់អតិថិជន ។
- រៀបចំកាលវិភាគនៃការណាត់ជួបអតិថិជន បើចាំបាច់ ។
- ការងារផ្សេងទៀត អាចនឹងត្រូវបានបន្ថែមដោយយោងទៅតាមស្ថានភាព និងការចាត់ចែងរបស់អ្នកគ្រប់គ្រងផ្ទាល់ ។
- មានកម្រិតបរិញ្ញាប័ត្ររង ឬជានិស្សិតឆ្នាំទី៣នៃជំនាញ ធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងទូទៅ ឬសញ្ញាប័ត្រពាណិជ្ជកម្មមានលក្ខណៈប្រហាក់ប្រហែល ។
- មានជំនាញដោះស្រាយបញ្ហា និងមានគំនិតផ្តួចផ្តើម ។
- ទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ ។
- មានឆន្ទៈទៅបម្រើការងារនៅតាមខេត្ត ឬតំបន់ទីជនបទ ។
សំគាល់ៈ បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារបានឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន ។
ការដាក់ពាក្យៈ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវតិ្តរូបសង្ខេបមកកាន់ អាស័យដ្ឋានផ្ទះលេខ ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ អ៊ីម៉ែល៖ jobs@lyhourmfi.com.kh
ទូរស័ព្ទ ៖០២៣ ៩៨០ ៨៨៨ ឬ ០២៣ ៩៩៩ ៣៦៨ ។
Thanks, From Khmer Online Jobs Team
| Company : | Ly Hour Microfinance Institution Plc. |
| Email : | jobs@lyhourmfi.com.kh |
| Tel : | ០២៣ ៩៨០ ៨៨៨ ០២៣ ៩៩៩ ៣៦៨ |
| Address : | សាខាអូរឬស្សី និង ស្រុកអង្គស្នួល |
| Website : |
http://www.lyhourmfi.com.kh |
