ហេរញ្ញិក for Ly Hour Microfinance Institution Plc.
| For : | Cambodian Only |
| Categories : | Accounting |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | Khmer, English |
| Location : | Banteay Meanchey, Kampong Chhnang |
| Hiring : | 2 Positions |
| Closing Date : | 25th September 2018 |
| Salary : |
Negotiable
|
| Experience : | Yes |
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ និងមានបណ្តាញប្រតិបត្តិការនៅតាម បណ្តាខេត្ត/ក្រុង មួយចំនួនដូចជា ខេត្តកណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ រតនគិរី កំពត កំពង់ឆ្នាំង សៀមរាប ស្វាយរៀង និងបន្ទាយមានជ័យ ដែលមានសាខាសរុបចំនួន ៣០ ហើយស្ថាប័នមានគម្រោងពង្រីកតំបន់ប្រតិបត្តិការទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ មណ្ឌលគីរី ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ។ ក្នុងពេលឆាប់ៗខាងមុខ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនទៅគ្រប់២៥ខេត្ត/ក្រុងក្នុងប្រទេសកម្ពុជា ។ គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពនិងបទពិសោធន៍សម្រាប់មុខតំណែងដូចខាងក្រោម ៖
មុខតំណែង : ហេរញ្ញិក (០២ រូប)
ទីតាំងការងារ : សាខា ក្រុងសិរីសោភ័ណ និង ស្រុកកំពង់ត្រឡាច
រាយការណ៍ជូន : ប្រធានក្រុមហេរញ្ញិក
កាលបរិច្ឆេទឈប់ទទួលពាក្យ : ២៥-កញ្ញា-២០១៨
- កត់ត្រាប្រតិបត្តិការ បើកប្រាក់ និងទទួលប្រាក់សងពីអតិថិជន នៅក្នុងប្រព័ន្ឋ ។
- គ្រប់គ្រងប្រអប់សាច់ប្រាក់ឲ្យមានប្រសិទ្ឋភាព ។
- ត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសារ មុនពេលបើក និងទទួលសាច់ប្រាក់ ។
- ផ្តល់សេវាកម្ម និងផ្សព្វផ្សាយផលិតផលដល់អតិថិជនប្រកបដោយវិជ្ជាជីវៈ ។
- ដោះស្រាយបញ្ហា និងប្រមូលព័ត៌មានត្រឡប់ពីអតិថិជន ។
- រៀបចំបញ្ជូលព័ត៌មាន និងបោះពុម្ពឯកសារខ្ចីប្រាក់សំរាប់អតិថិជន ។
- រក្សាការសំងាត់របស់អតិថិជន និងស្ថាប័ន ។
- ការងារផ្សេងៗទៀតដែលតម្រូវដោយប្រធានក្រុមហេរញ្ញិក/ប្រធានសាខា ។
- មានកម្រិតបរិញ្ញាប័ត្រជំនាញ ធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងទូទៅ ឬសញ្ញាប័ត្រពាណិជ្ជកម្មមានលក្ខណៈប្រហាក់ប្រហែល ។
- មានបទពិសោធន៍ក្នុងការផ្តល់ឥណទានយ៉ាងតិច២ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុឬធនាគារ ។
- មានចំណេះដឹង ក្នុងការគ្រប់គ្រង និងដឹកនាំ ។
- មានជំនាញដោះស្រាយបញ្ហា ការគិតទុកជាមុន និងមានគំនិតផ្តួចផ្តើម ។
- ទំនាក់ទំនងល្អ រួសរាយរាក់រាក់ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ ។
- មានឆន្ទៈទៅបម្រើការងារនៅតាមខេត្ត ឬតំបន់ទីជនបទ ។
*** បេក្ខជនជាជនពិការត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ
សំគាល់ៈ បេក្ខជន និងបេក្ខនារីត្រូវបញ្ជាក់នូវទីតាំងដែលអាចទៅបម្រើការងារបានឲ្យបានច្បាស់លាស់នៅក្នុងប្រវតិ្តរូបសង្ខេបរបស់ខ្លួន ។
ការដាក់ពាក្យៈ បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវតិ្តរូបសង្ខេបមកកាន់ អាស័យដ្ឋានផ្ទះលេខ ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ អ៊ីម៉ែល៖ jobs@lyhourmfi.com.kh
ទូរស័ព្ទ ៖ ០២៣ ៩៨០ ៨៨៨ ឬ ០២៣ ៩៩៩ ៣៦៨ ។
Thanks, From Khmer Online Jobs Team
| Company : | Ly Hour Microfinance Institution Plc. |
| Email : | jobs@lyhourmfi.com.kh |
| Tel : | ០២៣ ៩៨០ ៨៨៨ ០២៣ ៩៩៩ ៣៦៨ |
| Address : | សាខា ក្រុងសិរីសោភ័ណ និង ស្រុកកំពង់ត្រឡាច |
| Website : |
http://www.lyhourmfi.com.kh |
