ជំនួយការប្រធានផ្នែកសេវាកម្មបច្ចេកទេស for Lycee Francais Rene Descartes
| For : | Cambodian Only |
| Categories : | Assistant, Operations Management |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | English |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 17th March 2026 |
| Salary : |
$1,248 - $2,060
|
| Experience : | Yes |
| Degree : |
វិទ្យាល័យបារាំង រឺណេដេកាត ភ្នំពេញ គឺជាសាលាបារាំងមួយ ក្នុងចំណោមសាលាបារាំងអន្តរជាតិទាំង៥៨០ ដែលមានការទទួលស្គាល់ដោយក្រសួងអប់រំបារាំង។ សាលាត្រូវបានបង្កើតចេញពីបណ្តាញភ្នាក់ងារនៃការបង្រៀនភាសាបារាំងនៅតាមបណ្តាប្រទេសនានា។ អាស្រ័យដូចនេះ សាលាផ្តល់កម្មវិធីសិក្សាអប់រំពីកម្រិតថ្នាក់បឋមសិក្សា ដល់ ថ្នាក់វិទ្យាល័យ ដោយគោរពទៅតាមកម្មវិធីសិក្សាពេញលេញរបស់ប្រទេសបារាំង។
វិទ្យាល័យបារាំងត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
- ការតាមដានការថែទាំបច្ចេកទេស:
- ការរៀបចំផែនការ និងតាមដានការជួសជុល និងថែទាំជាប្រចាំ (ម៉ាស៊ីនត្រជាក់ សុវត្ថិភាពអគ្គីភ័យ អគ្គិសនី ទឹក បំពង់ បទបញ្ជាជួសជុលតូចៗ ជាដើម – បញ្ជីមិនពេញលេញ)
- ការសម្របសម្រួលរវាងបុគ្គលិកបច្ចេកទេសរបស់សាលា និងក្រុមហ៊ុនខាងក្រៅ
- ការត្រួតពិនិត្យជាប្រចាំ និងតាមដានសម្ភារៈបច្ចេកទេស និងការធ្វើវិនិច្ឆ័យបញ្ហាបច្ចេកទេស។
- ការគ្រប់គ្រងភស្តុភារពេលមានកម្មវិធីផ្សេងៗ:
- ការរៀបចំសម្ភារៈ ការតម្លើង ការសម្របសម្រួល និងការរុះរើសម្ភារៈសម្រាប់ព្រឹត្តិការណ៍ដែលរៀបចំដោយសាលាបារាំង René Descartes។
- សុវត្ថិភាព និងការអនុលោមតាមបទបញ្ជា:
- ចូលរួមក្នុងការតាមដានសុវត្ថិភាពអគ្គីភ័យ និងនីតិវិធីជម្លៀស
- ចូលរួមក្នុងការត្រួតពិនិត្យតាមបទបញ្ជាដែលទាក់ទងនឹងសុវត្ថិភាព។
- ការគ្រប់គ្រងអ្នកផ្គត់ផ្គង់:
- ទំនាក់ទំនងជាមួយអ្នកផ្តល់សេវាខាងក្រៅ
- តាមដានការជួសជុល និងត្រួតពិនិត្យគុណភាពសេវាកម្ម។
- ការតាមដានផ្នែករដ្ឋបាល:
- ធ្វើបច្ចុប្បន្នភាពតារាងតាមដាន
- សរសេររបាយការណ៍
- គ្រប់គ្រងស្តុកឧបករណ៍ និងសម្ភារៈ
- ចូលរួមប្រជុំដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។
- English - Good
- កម្រិតអប្បបរមា៖ បច្ចេកទេសជាន់ខ្ពស់។
- ភាសាកំណើតរបស់បេក្ខជនគឺភាសាខ្មែរ។ សមត្ថភាពក្នុងការធ្វើការជាភាសាអង់គ្លេសក្នុងបរិបទការងារ។ ចំណេះដឹងភាសាបារាំង រឺតតែប្រសើរ។
- ចំណេះដឹងល្អក្នុងការថែទាំសំណង់អគារ ។
- មានចំណេះដឹងផ្នែកសុវត្ថិភាពអគ្គីភ័យរឺតតែប្រសើរ។
- មានចំណេះដឹងទៅលើ Google និង Microsoft។
- មានពេលវេលា មានវិន័យ មានសមត្ថភាពរៀបចំការងារ អាចធ្វើការឯករាជ្យ មានគំនិតផ្តួចផ្តើម និងចូលចិត្តធ្វើការជាក្រុម។
សូមផ្ញើសំណុំឯកសារបេក្ខភាពទៅកាន់ តេឡេក្រាម ឬ ប្រសិនបើអ្នកមានសំណួរ អ្នកអាចទាក់ទងមកលេខទូរស័ព្ទ ដូចបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនងលម្អិត។
Thanks, From Khmer Online Jobs Team
| Company : | Lycee Francais Rene Descartes |
| Contact Name : | Lycée Français René Descartes |
| Address : | St. 96, Sangkat Wat Phnum, Khan Doun Penh, Phnom Penh, Cambodia |
