ជំនួយការមន្ទីរពិសោធន៍ for Lycee Francais Rene Descartes
| For : | Cambodian Only |
| Categories : | Laboratory Work |
| Schedule : | |
| Sex : | Male, Female |
| Language : | Khmer, English, French |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 15th April 2026 |
| Salary : |
Negotiable
|
| Experience : | Yes |
| Degree : | Bachelor |
វិទ្យាល័យបារាំង René Descartes ភ្នំពេញនៃប្រទេសកម្ពុជា ស្វែងរកបុគ្គលិកជំនួសអ្នកជំនួយការមន្ទីរពិសោធន៍។
- ជួយការរៀបចំមេរៀន និងការអនុវត្តន៍
- សាកល្បង រៀបចំ និងដំឡើងការអនុវត្តន៍ តាមសំណើរបស់គ្រូបង្រៀន (រូបវិទ្យា គីមីវិទ្យា និងផែនដីវិទ្យា)
- ចូលរួមសម្អាត និងរៀបចំតុពិសោធន៍ និងសម្ភារៈពិសោធន៍ក្រោយម៉ោងរៀន
- ធានាថាសម្ភារៈសម្រាប់ការពិសោធន៍មានគ្រប់គ្រាន់ និងដំណើរការល្អ។
- ការថែទាំ និងជួសជុលមន្ទីរពិសោធន៍
- ធានាការរៀបចំ សម្អាត និងសម្លាប់មេរោគជាប្រចាំនៃមន្ទីរពិសោធន៍ ឃ្លាំង និងសម្ភារៈ
- អនុវត្តការថែទាំ និងជួសជុលសម្ភារៈកម្រិតដំបូង និងចូលរួមដោះស្រាយបញ្ហាករណីមានកំហូច
- ក្រោមការត្រួតពិនិត្យរបស់គ្រូបង្រៀន ចូលរួមថែទាំដំណាំសរីរាង្គ និងបសុសត្វតូចៗ ដែលប្រើប្រាស់ក្នុងការងារជាក់ស្តែង
- ចូលរួមគ្រប់គ្រងសំណល់គីមី និងជីវសាស្ត្រ (រឹង និងរាវ) តាមបទប្បញ្ញត្តិ
- គោរពយ៉ាងតឹងរឹងនូវវិធានសុវត្ថិភាព និងអនាម័យ ជាពិសេសក្នុងការប្រើប្រាស់ ការផ្ទុក និងស្លាកសញ្ញាផលិតផល។
- ការគ្រប់គ្រងរដ្ឋបាល និងភស្តុភារ
- រៀបចំ និងតាមដានកាលវិភាគការងារ ជាមួយគ្រូបង្រៀន និងអ្នកគ្រប់គ្រង
- រៀបចំ និងត្រួតពិនិត្យការបញ្ជាទិញសម្ភារៈ ឧបករណ៍ និងសារធាតុប្រើប្រាស់
- ធ្វើការទិញសម្ភារៈសម្រាប់ការពិសោធន៍ តាមសំណើរបស់គ្រូបង្រៀន
- ទទួលទំនិញ ត្រួតពិនិត្យស្តុក ពិនិត្យថ្ងៃផុតកំណត់ និងធ្វើបច្ចុប្បន្នភាពបញ្ជីសម្ភារៈ
- គ្រប់គ្រងឧបករណ៍ការពារផ្ទាល់ខ្លួនសម្រាប់សិស្ស និងបុគ្គលិក។
- ភារកិច្ចបន្ថែម
- ចូលរួមក្នុងសកម្មភាពពាក់ព័ន្ធការអប់រំផ្នែកវិទ្យាសាស្ត្រ (ឧទាហរណ៍ កម្មវិធីរាត្រីវិទ្យាសាស្ត្រ ការតាំងពិព័រណ៍ វគ្គបណ្តុះបណ្តាលផ្សេងៗ)
- ចូលរួមក្នុងសកម្មភាពផ្សេងទៀតដែលត្រូវនឹងភារកិច្ចរបស់មុខតំណែងតាមការស្នើសុំពីអ្នកគ្រប់គ្រង ។
- Khmer is preferred
- English - Good
- French - Good
- Bachelor's Degree in ផ្នែកមន្ទីរពិសោធន៍ ឬក្នុងវិស័យវិទ្យាសាស្ត្រពិសោធន៍ (ជីវវិទ្យា គីមី ជាដើម)។
- សមត្ថភាពក្នុងការធ្វើការជាភាសាអង់គ្លេស ឬបារាំង។ ចេះភាសាខ្មែរ រឺតតែប្រសើរ។
ឯកសារដាក់ពាក្យ
សំណុំឯកសារបេក្ខភាពតម្រូវឱ្យ មានឯកសារដូចខាងក្រោមៈ
- ប្រវត្តិរូបសង្ខេប
- លិខិតជំរុញទឹកចិត្គ
- ថតចម្លងសញ្ញាបត្រ
- ថតចម្លងឯកសារណាមួយដែលអាចគាំទ្របេក្ខភាពរបស់អ្នក។
ឯកសារបន្ថែម អាចនឹងត្រូវបានស្នើសុំពីអ្នកនៅក្នុងករណីនៃការជ្រើសរើស សម្រាប់ការសម្ភាសន៍ និងនៅក្នុងករណីនៃការជ្រើសរើសជាបុគ្គលិក។
សូមផ្ញើសំណុំឯកសារបេក្ខភាពទៅកាន់អ្នកគ្រប់គ្រងធនធានមនុស្សតាមអ៊ីរយៈម៉ែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
Thanks, From Khmer Online Jobs Team
| Company : | Lycee Francais Rene Descartes |
| Contact Name : | Lycée Français René Descartes |
| Email : | recrutement@lfrd.net |
| Address : | St. 96, Sangkat Wat Phnum, Khan Doun Penh, Phnom Penh, Cambodia |
