Search

User Menu

ជំនួយការទំនាក់ទំនងសហគមន៍ for Mines Advisory Group

For : Cambodian Only
Categories : Assistant, Communications, Community Development, Social Work
Schedule : Full time job
Sex : Male, Female
Location : Battambang
Hiring : 1 Position
Closing Date : 31st October 2025
Salary :
$367
Experience : Yes
Degree :
Job Description

អង្គការ​ម៉ែ​កជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ចក្រភពអង់គ្លេស​ បាន​ជំរុញ​ដល់ការបោសសម្អាត​មីន​និង​ការ​លុបបំបាត់​នូវ​យុទ្ធ​ភ័ណ្ឌផ្សេង​ៗ។ បេសកកម្ម​របស់​អង្គការ​ម៉ែ​ក គឺ​កសាង​អនាគត​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​កាកសំណល់​នៃ​សង្រ្គាមតាមរយៈ​សកម្មភាព​ឆ្លើយតប​ប្រកបដោយ​គុណភាព​ និង​ភាព​ជឿនលឿន​។ យើង​លុបបំបាត់​ចោល​រាល់​ការ​គំរាមកំហែង​លើ​រាងកាយ​ ចំពោះ​របួស​ស្នាម​និង​ការ​ស្លាប់​ និង​ជួយ​កាត់បន្ថយ​នូវ​ការ​បំផ្លិចបំផ្លាញ​នៃ​សេដ្ឋកិច្ច​។យើង​ផ្តល់ការ​បោស​សម្អាត​មីន​ និង​ការអប់រំ​អំពី​មីន​ដើម្បី​គេ​អាច​ចាក​ផុត​ពី​ភាព​ក្រីក្រ​និង​ទុក្ខវេទនា​ដែល​បង្កឡើង​ដោយ​សង្គ្រាម​។ អង្គការ​ម៉ែ​កបាននឹង​កំពុង​ធ្វើការ​នៅ​ក្នុង​វិស័យ​សកម្មភាព​បោស​សម្អាត​មីន​មនុស្សធម៌​ចាប់តាំងពី​ឆ្នាំ​1992។

យើង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​សម្រាប់​តួនាទី​ ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • ទទួលខុសត្រូវទូទៅ ៖
  • កសាង និង រក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយសហគមន៍មូលដ្ឋាន អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាល ប្រភពព័ត៌មានសក្តានុពលផ្សេងទៀត។
  • ធ្វើជាបុគ្គលបង្គោលសំរាប់តំណាង ខេត្ត ស្រុក ឃុំ និងភូមិក្នុងតំបន់ដែលទទួលខុសត្រូវ ។
  • ប្រមូលព័ត៌មានស្តីពីការគ្រោះថ្នាក់ ពីការផ្ទុះ និងផលប៉ះពាល់ ដោយសារមីននិង យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងសហគមន៍។
  • ធ្វើការវាយតំលៃ និងការស្រាវជ្រាវសហគមន៍មូលដ្ឋាន និង រៀបចំរបាយការណ៍ពិពណ៌នាអំពីអទិភាពនៃគ្រាប់មីន ឬ ការផ្ទុះមីន មិនទាន់ផ្ទុះ។
  • ផ្តល់ការអប់រំពីហានិភ័យ និង ផលប៉ះពាល់ពី មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់សហគមន៍។
  • ចែករំលែកព័ត៌មាននិងទំនាក់ទំនងជាមួយក្រុមបោសសំអាតបច្ចេកទេសដើម្បីចូលរួមក្នុងប្រតិបត្តិការសុវត្ថិភាពនិងប្រសិទ្ធភាព។
  • ប្រមូលព័ត៌មានទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច - សង្គមនៅក្នុងសហគមន៍, ការគ្រោះថ្នាក់ដោយសារ គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងផលប៉ះពាល់នៃសកម្មភាពរបស់អង្គការម៉ែក។
  • ធានាថារាល់ព័ត៌មានដែលប្រមូលបានត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវតាមទម្រង់របាយការណ៍នៃស្តង់ដារ។
  • ជួយវិភាគនិងចែកចាយព័ត៌មានដែលប្រមូលបាន
  • ប្រាដកថា CLTL បានទទួលព័ត៌មានពេញលេញអំពីបញ្ហាទំនាក់ទំនងសហគមន៍ និងវឌ្ឍនភាពនៃសកម្មភាពទាំងអស់។
  • ជួយក្នុងការអភិវឌ្ឍ និង កាធ្វើតេស្តនៃសម្ភារៈអប់រំហានិភ័យថ្មីនៅវាល ព្រមទាំងឧបករណ៍កំណត់អាទិភាព និងស្រាវជ្រាវតាមការចាំបាច់។
  • និង ភារកិច្ចផ្សេងទៀតដែលស្នើសុំដោយសមហេតុផល ដោយ CLTL, CLS, or CLM
  • ទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់
  • ជាផ្នែកមួយនៃតួនាទីនេះ បុគ្គលិកម៉ែកទាំងអស់តម្រូវឲ្យ៖
  • ប្រកាន់ខ្ជាប់និងអនុវត្តគោលនយោបាយស្តង់ដាររបស់អង្គការម៉ែកដែលមាន រួមទាំងគោលនយោបាយស្តីពីការប្រព្រឹត្តផ្ទាល់ខ្លួន គោលនយោបាយការការពារកុមារ និងមនុស្សពេញវ័យងាយរងគ្រោះ សេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើការ គោលនយោបាយឧក្រិដ្ឋកម្ម ហិរញ្ញវត្ថុ អំណោយនិងគោលនយោបាយបដិសណ្ឋារកិច្ច និង គោលនយោបាយនៃឱកាសស្មើភាពគ្នា។
  • ត្រូវយល់និងប្រកាន់ខ្ជាប់តាមបទដ្ឋានដែលបានចែងឡើងនៅក្នុងក្របខ័ណ្ឌវិធានការពារសុវត្ថិភាពរបស់អង្គការម៉ែក ធ្វើការបំពេញ កាតព្វកិច្ចដោយការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នចំពោះការពារសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាដែលមានទំនាក់ទំនង ជាមួយ ការងាររបស់ អង្គការម៉ែក និងត្រូវរាយការណ៍រាល់ក្ដីកង្វល់ប្រសិនបើវាពិតជាមានកើតឡើង។
  • ធ្វើការនៅក្នុងក្របខ័ណ្ឌនៃគុណតម្លៃស្នូលរបស់អង្គការម៉ែក លើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លែងការណ៍របស់បេសកកម្ម។
  • ធ្វើការដើម្បីសម្រេចបាននូវគោលដៅរបស់កម្មវិធីនិង / ឬគោលបំណងផែនការអាជីវកម្មរបស់នាយកដ្ឋាន។
  • ធានាឱ្យបាននូវការយល់ដឹង និងប្រកាន់ខ្ជាប់នូវរាល់គោលនយោបាយ និងនីតិវិធីរបស់អង្គការម៉ែក និងទទួលបានរាល់នូវព័ត៌មាន អំពីសកម្មភាពរបស់អង្គការម៉ែកផ្ទាល់។
  • ទទួលយកនិងអនុវត្តការរៀនសូត្រពីកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍កម្មវិធី ដែលសមរម្យ។
  • ទទួលយកតួនាទីក្នុងលក្ខណៈសមស្របទៅនឹងបរិបទវប្បធម៌ និងក្នុងក្របខ័ណ្ឌនៃច្បាប់មូលដ្ឋាន។
  • ម្ដងម្កាល អាចនឹងត្រូវធ្វើការនៅក្រៅម៉ោងធ្វើការធម្មតាទៅតាមកាលៈទេសៈ។
How to Apply?

បេក្ខជន​/បេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​លិខិត​អម​ និង​ប្រវត្តិរូប​សង្ខេប​មក​អាស័យ​ដ្ឋាន​អង្គការ​ម៉ែ​កឬ email ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ស្ត្រី​ ជនជាតិភាគតិច​ និង​ជន​មាន​ពិការភាព​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​។

ឯកសារ​ដាក់ពាក្យ​ទាំងអស់​នឹង​ត្រូវ​រក្សាទុក​នៅ​អង្គការ​ម៉ែ​ក ហើយ​ចំពោះតែ​អ្នក​ដែលជា​ប់ឈ្មោះ​ក្នុង​បញ្ជី​សម្រាំង​ ទើប​ត្រូវ​បាន​អញ្ជើញ​មក​សម្ភាសន៍​។

ការ​ប្តេជ្ញា​ ចំពោះ​វិធានការ​ពារ​សុវត្ថិភាព​ របស់​អង្គការ​ ម៉ែ​ក តំណែង​នេះ​ នឹង​ត្រូវធ្វើ​ការពិនិត្យ​ប្រវត្តិ​ការងារ​ មុននឹង​សម្រេច​ផ្តល់ការងារ​។


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Organization Information (Opening jobs)
Organization : Mines Advisory Group
Email : jobs.cambodia@maginternational.org
Address : #99, Group10, Rumchek 4, Rottanak Sangkat, Battambang Municipality, Battambang Province, Cambodia#136, St. 78, 7 Makara, Labansiek Sangkat, Ban Lung Municipality, Ratanak Kiri Province, CambodiaHouse 06, St 502, Sangkat Phsar Daeum Thkov, Khan Chamkar Mon, Phnom Penh, Cambodia
Website : http://www.maginternational.org

The Mines Advisory Group (MAG) is a British based Non-Governmental Organization engaged in the eradication of landmines and other unexploded ordnance. MAG’s mission is to build the futures of people affected by the remnants of conflict through responsive, quality-driven and progressive action. We remove the physical threat of injury and death and alleviate economic devastation. We provide clearance and education enabling an escape from the poverty and suffering caused by conflict. MAG has been working in the field of Humanitarian Mine Action in Cambodia since 1992.

Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Sponsored
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading