មន្ត្រីផ្នែករៀបចំ និងគ្រប់គ្រងទិន្នន័យ (Data Warehouse) for Ministry of Economy and Finance
| For : | Cambodian Only |
| Categories : | Computer - General, Computer - Networking, Computer - Programming, Computer Science, Information Technology |
| Schedule : | Full time job |
| Sex : | Male, Female |
| Language : | Khmer, English |
| Location : | Phnom Penh |
| Hiring : | 1 Position |
| Closing Date : | 26th August 2019 |
| Salary : |
Negotiable
|
| Experience : | Minimum 1 year |
| Degree : | Bachelor |
ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែងដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជា ឆ្ពោះទៅរកស្តង់ដាអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្តជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសេនាធិការរបស់គណៈកម្មាធិការ ដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្ត ការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយ គុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវមន្ត្រីបម្រើការងារមួយចំនួនដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារ នីមួយៗ។
ក្នុងន័យនេះ អគ្គលេខាធិការដ្ឋានសូមប្រកាសជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
- មន្ត្រីផ្នែករៀបចំ និងគ្រប់គ្រងទិន្នន័យ (Data Warehouse) (ចំនួន១នាក់)
- មានសញ្ញាបត្របរិញ្ញាបត្រ ឡើងទៅ ទាក់ទងនឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងផ្នែកពាក់ព័ន្ធផ្សេងៗ
- បានបញ្ចប់ការសិក្សាថ្នាក់កម្រិតបរិញ្ញាបត្រលើផ្នែកទាក់ទងនឹងវិស័យ និងតាមជំនាញនីមួយៗ
- ចេះស្ទាត់លើភាសាខ្មែរ និង, អាចអាន ស្តាប់ សរសេរ និង និយាយភាសាអង់គ្លេសបានល្អ
- យ៉ាងហោចណាស់មានបទពិសោធន៍ការងាររយៈពេល ១ឆ្នាំ ទៅតាមផ្នែក និងតួនាទីខាងលើ
- អាទិភាពចំពោះបេក្ខជនដែលមានបទពិសោធន៍ជាមួយផលិតផល Oracle
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និង cover letter ព្រមទាំងឯកសារពាក់ព័ន្ធ នៅអាស័យដ្ឋាន ដែលបានផ្ដល់ជូនរាល់ម៉ោងធ្វើការយ៉ាងយូរបំផុតត្រឹមថ្ងៃ០៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវជាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ។
ព័ត៌មានបន្ថែម សូមទាក់ទងលោក នួន រតនសម្បត្តិ តាមអស័យដ្ឋានដូចបានផ្ដល់ជូន។
ប្រាក់បៀវត្ស/ប្រាក់ឧបត្ថម្ភ នឹងត្រូវទទួលបានសមរម្យទៅតាមមុខតំណែង និងផ្អែកលើសមត្ថភាព បទពិសោធន៍ និងគុណវុឌ្ឍិ របស់បេក្ខជន ឬបេក្ខនារី។
Thanks, From Khmer Online Jobs Team
| Company : | Ministry of Economy and Finance |
| Email : | huy.sovannara@pfm.gov.kh nounrathanaksambath@pfm.gov.kh |
| Mobile : | 010 758 569 (Mobile) |
| Address : | #60, Steering Committee of the PFM Reform Office, 7th floor, Building “C”. St. 92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh |
| Website : |
http://www.mef.gov.kh |
