មន្ត្រី​ផ្នែក​អភិវឌ្ឍ​ប្រព័ន្ធ និង​សរសេរ​កម្មវិធី (Application Developer/Programmer) (ចំនួន​០១​នាក់) for Ministry of Economy and Finance

(This job application was closed on 26th August 2019)
For : Cambodian Only
Categories : Computer - General, Computer - Programming
Schedule : Full time job
Sex : Male, Female
Language : Khmer, English
Location : Phnom Penh
Hiring : 1 Position
Closing Date : 26th August 2019
Salary :
Negotiable
Experience : Minimum 1 year
Degree : Bachelor
Job Description

ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែងដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្តជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសេនាធិការរបស់គណៈកម្មាធិការ ដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្ត ការងារ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយ គុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវមន្ត្រីបម្រើការងារមួយចំនួនដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាម ការងារនីមួយៗ។

ក្នុងន័យនេះ អគ្គលេខាធិការដ្ឋានសូមប្រកាសជ្រើសរើសមន្ត្រីផ្នែកបច្ចេកទេសព័ត៌មានវិទ្យា សម្រាប់បម្រើការងារនៅ អគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដូចខាងក្រោម៖

  • មន្ត្រី​ផ្នែក​អភិវឌ្ឍ​ប្រព័ន្ធ និង​សរសេរ​កម្មវិធី (Application Developer/Programmer) (ចំនួន​០១​នាក់)
Job Requirements
  • បាន​បញ្ចប់​ការសិក្សា​លើ​ផ្នែក​ទាក់ទង​នឹង​វិស័យ និង​តាម​ជំនាញ​នីមួយៗ
  • ត្រូវមាន​សញ្ញាបត្រ​បរិញ្ញាបត្រ ផែ្នក​បច្ចេកវិទ្យា​ព័ត៌មាន ឬ​វិទ្យាសាស្ត្រ​ព័ត៌មាន​វិទ្យា ឬ​វិស្វកម្ម​បច្ចេកវិទ្យាព័ត៌មាន ឬ​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ សម្រាប់​មុខ​តំណែងផ្នែកបច្ចេកវិទ្យាព័ត៌មាន
  • ចេះ​ស្ទាត់​លើ​ភាសាខ្មែរ និង អាចអាន ស្តាប់ សរសេរ និង​និយាយ​ភាសា​អង់គ្លេស​បានល្អ
  • យ៉ាងហោចណាស់​មាន​បទពិសោធន៍​ការងារ​រយៈពេល ១ឆ្នាំ ទៅតាម​ផ្នែក និង​តួនាទី​ខាងលើ
How to Apply?

បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និង cover letter ព្រមទាំងឯកសារពាក់ព័ន្ធ នៅអាស័យដ្ឋានដែលបានផ្តល់ជូននៅក្នុងពត៌មានទំនាក់ទំនងរាល់ម៉ោងធ្វើការ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃផុតកំណត់ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រ

ព័ត៌មានបន្ថែម សូមទាក់ទងលោក នួន រតនសម្បត្តិ តាមអស័យដ្ឋានដែលបានផ្តល់ជូន។

ប្រាក់បៀវត្ស/ប្រាក់ឧបត្ថម្ភ នឹងត្រូវទទួលបានសមរម្យទៅតាមមុខតំណែង និងផ្អែកលើសមត្ថភាព បទពិសោធន៍ និងគុណវុឌ្ឍិ របស់បេក្ខជន ឬបេក្ខនារី។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : Ministry of Economy and Finance
Email : huy.sovannara@pfm.gov.kh
nounrathanaksambath@pfm.gov.kh
Mobile : 010 758 569 (Mobile)
Address : General Secretariat, Steering Committee of the PFM Reform Office, 7th floor, Building “C”. St. 92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh
Website : http://www.mef.gov.kh
Sponsored
Similar jobs
Loading