អ្នកបើកបរ​ for Ministry of Interior

For : Cambodian Only
Categories : Any major
Schedule :
Sex : Male, Female
Location : Phnom Penh
Hiring : 3 Positions
Closing Date : 02nd February 2026
Salary :
Negotiable
Experience : Minimum 5 years
Degree :
Job Description

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ឥណទាន​ សម្បទាន​ពី​ធនាគារ​ពិភពលោក​(IDA Grant No. 7292) សម្រាប់​អនុវត្ត​គម្រោង​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​ និង​សំណល់​ប្លាស្ទិក​នៅ​ប្រទេសកម្ពុជា​ សម្រាប់​រយៈពេល​ ៦ឆ្នាំ​ (២០២៣ ដល់​ ២០២៩) មាន​ថវិកា​សរុប​ ៦៧,៣ លាន​ដុល្លា​អាមេរិក​ដែល​ចែក​ជា​បី​សមាសភាគ​។ ក្រសួងមហាផ្ទៃ​ជា​ភ្នាក់ងារ​ប្រតិបត្តិ​គម្រោង​ សមាសភាគ​ទី​២ ដែល​មាន​ ថវិកា​៨,៤២លាន​ដុល្លា​អាមេរិក​។គម្រោង​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​ និង​សំណល់​ប្លាស្ទិក​នៅ​ប្រទេសកម្ពុជា​នៃ​ ក្រសួងមហាផ្ទៃ​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដូច​ខាងក្រោម​៖

Job Responsibilities & Duties
  • ត្រូវធានាឱ្យបាននូវសុវត្ថិភាពក្នុងការបើកបរ និងថែទាំរថយន្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស
  • ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងសម្អាតរថយន្តរៀងរាល់មុនពេលចេញដំណើរចុះបំពេញបេសកកម្ម និងត្រឡប់មកវិញ
  • ត្រូវកត់ត្រាសកម្មភាពបើកបរ និងការងារប្រចាំថ្ងៃចូលក្នុងសៀវភៅតាមដានការប្រើប្រាស់រថយន្ត​
  • ត្រូវរាយការណ៍ដោយស្មោះត្រង់ និងឆាប់បំផុតនូវរាល់បញ្ហា ឬបាតុភាពផ្សេងៗក្នុងពេលបើកបរ
  • ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននូវរាល់កំហុសឆ្គង និងការបង្កគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងពីការធ្វេសប្រហែស ឬការរំលោភបំពានច្បាប់ចរាចរណ៍
  • ត្រូវបំពេញភារកិច្ចចាំបាច់ផ្សេងៗទៀត។
Job Requirements
Work History:
  • មានបទពិសោធន៍បើកបររថយន្ត(លេខដៃ និងលេខអូតូ)យ៉ាងតិចមានបណ្ណបើកបរដែលមានសុពលភាព និងស្របច្បាប់ for 5 years
Skills & Knowledge:General & Technical Skills
  • មានកម្រិតសិក្សាចាប់ពីថ្នាក់ទី១២
  • យល់ដឹងពីច្បាប់ចរាចរណ៍ និងចេះថែទាំជួសជុលរថយន្តខ្លះៗ
  • អាចអាន និងសរសេរភាសាអង់គ្លេសបានកាន់តែប្រសើរ។
Soft Skills
  • មានកាយសម្បទា និងសុខភាពល្អ និងអាចចុះធ្វើការតាមខេត្ដនានាបាន
  • មានភាពស្មោះត្រង់ សុភាពរាបសារ គោរពវិន័យ វិជ្ជាជីវៈ និងមិនធ្លាប់មានទោស ឬជាប់ក្នុងបទឧក្រិដ្ឋ
  • ឧស្សាហ៍ព្យាយាម និងអំណត់ក្នុងការងារ
How to Apply?

បេក្ខជន​ដែល​មាន​លក្ខណៈ​សម្បត្ដិសមស្រប​នឹង​ត្រូវ​បាន​សម្រាំង​ និង​ទទួល​បានការ​សម្ភាសន៍​ស្ទង់​សមត្ថភាព​ មុននឹង​ត្រូវ​បាន​សម្រេច​ឱ្យ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​។

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​សម្រាប់​មុខតំណែង​ទាំងពីរ​ខាងលើ​នេះ​ អាច​សាកសួរ​ព័ត៌មាន​ និង​ដាក់ពាក្យ​នៅ​ ក្រសួងមហាផ្ទៃ​ ឬតាម​សារ​អេឡិច​ត្រូនិច​ ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

បេក្ខជន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​៖ ជី​វប្រ​វត្ដិសង្ខេប​ដែល​មាន​បិតរូបថ​ត ច្បាប់​ចម្លង​ប័ណ្ណ​បើកបរ​ ឬឯកសារ​ផ្សេង​ៗ ដែល​ពាក់ព័ន្ធ​នឹង​បទពិសោធន៍​ការងារ​របស់​ខ្លួន​។


Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)
Company : Ministry of Interior
Email : dst.samreth@gmail.com
Address : Room No.356, 3rd Floor, Preah Norodom Boulevard, Tonle Bassac, Khan Chamkar Mon, Phnom Penh, Cambodia
Sponsored
Similar jobs
Loading