Search

User Menu

មន្រ្តីមូលដ្ឋាន for Non-Timber Forest Products

For : Cambodian Only
Categories : Agriculture, Agriculture - Agronomy, Community Development
Schedule : Full time job
Sex : Male, Female
Language : Khmer, English
Location : Stung Treng
Hiring : 4 Positions
Closing Date : 11th July 2025
Salary :
$250 - $300
Experience : Minimum 2 years
Degree : Bachelor
Job Description

អង្គការ​អនុផល​ព្រៃឈើ​ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ ដែល​មាន​ទីតាំងនៅ​ក្នុង​ខេត្ត​រតនគិរី​មាន​សាខា​នៅ​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​ស្ទឹង​ត្រែង​ នៃ​ប្រទេសកម្ពុជា​។ អង្គការ​NTFP បាន​ដើរតួ​យ៉ាងសំខាន់​តាំងពី​ឆ្នាំ​១៩៩៦ នៅ​ក្នុង​ការស្វែងរក​ការ​គាំទ្រ​សំរាប់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​និង​សិទ្ធិ​កាន់កាប់​គ្រប់គ្រង​ធនធានធម្មជាតិ​។ អង្គការ​NTFP បាន​រក​ឃើញ​បញ្ហា​ស្នូល​នៃ​ច្រក​ចូល​ប្រកបដោយ​សុវត្ថិភាព​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី​ និង​ធនធានធម្មជាតិ​ជាមួយនឹង​សកម្មភាព​ដំបូង​រួម​មាន​សហគមន៍​ព្រៃឈើ​សិទ្ធិ​កាន់កាប់​ដីធ្លី​ការ​គ្រប់គ្រង​តំបន់​ការពារ​ដោយមាន​ការចូលរួម​ការស្វែងរក​ការ​គាំទ្រ​ អប់រំ​ក្រៅ​ប្រព័ន្ធ​ និង​បង្កើន​ជីវភាពរស់នៅ​ សំរាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។

  • មន្រ្តីមូលដ្ឋាន (4 Positions)
Job Responsibilities & Duties
  • តួនាទី និងការទទួលខុសត្រូវ៖
  • ចូលរួមរៀបចំបញ្ជីឈ្មោះសមាជិកគម្រោងជាមួយមន្រ្តីគម្រោង ។
  • ចូលរួមបង្កើតលក្ខណៈវិនិច្ឆ័យក្នុងការជ្រើរើសសមាជិកគម្រោងជាមួយមន្រ្តី ម្រោង ។
  • ចូលរួមជ្រើសរើសសមាជិកគម្រោងជាស្រ្តីនៅក្នុងភូមិគោលដៅ ឲ្យបាន ៧០% និងសមាជិកជាបុរស ៣០% ។
  • ចូលរួមបង្កើតលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសស្រ្តីអនុវត្តធ្វើថ្នាលបណ្តុះពូជស្វាយចន្ទី នៅតាមបណ្តាភូមិគោដៅ (women cashew nurseries) ជាមួយមន្រ្តីគម្រោង ។
  • ចូលរួមជ្រើសរើសស្រ្តីអនុវត្តធ្វើថ្នាលបណ្តុះពូជស្វាយចន្ទី ។
  • ចូលរួមបង្កើតលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសស្រ្តីអនុវត្តចម្ការស្វាយចន្ទីបង្ហាញជាគំរូ (women cashew demo-farm) ជាមួយមន្រ្តីគម្រោង ។
  • ចូលរួមជ្រើសរើសស្រ្តីអនុវត្តចម្ការស្វាយចន្ទីបង្ហាញជាគំរូ ។
  • ចូលរួមបង្កើតលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសក្រុមស្រ្តី អនុវត្តគម្រោងកែច្នៃផលិតផលស្វាយចន្ទី (women group cashew nut processing)។
  • ចូលរួមសហការជាមួយមន្រ្តីគម្រោងដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសក្រុមស្រ្តី​អនុវត្ត​គម្រោងការកែច្នៃផលិតផលស្វាយចន្ទី ។
  • រៀបចំផែនការសកម្មភាព និងផែនការថវិកា ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ ជាមួយមន្រ្តីគម្រោង ។
  • ជួយមន្រ្តីគម្រោង រៀបចំផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ ។
  • ជួយមន្រ្តី​​គម្រោង រៀបចំកម្មវិធីបណ្តុះបណ្តាល ផ្អែកទៅលើផែនការ​សកម្មភាព​ប្រចាំឆ្នាំ ។
  • ជូនដំណឹង និងអញ្ជើញ សមាជិកគម្រោង អាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ អង្គការដៃគូនានា វិស័យ ឯកជន និងភាគីពាក់ព័ន្ធដទៃទៀតមកចូលរួមប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា។
  • រៀបចំទីកន្លែងប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា របស់គម្រោង ។
  • ចូលរួមសរសេរ របៀបវារៈអង្គប្រជុំ ថតចម្លងមេរៀន តារាងកម្មវិធី និងសម្ភារៈ ចែកជូនអ្នក​ចូលរួម។
  • ទទួលខុសត្រូវចុះបញ្ជីវត្តមានអ្នកចូលរួមប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ។
  • រៀបចំសម្ភារៈគាំទ្រនានា និងពូជស្វាយចន្ទី ដាក់​ជូនមន្រ្តីគម្រោងដើម្បីសុំ​គោល​ការណ៍​ណែ​នាំ មុនពេលបញ្ជូនទៅសុំការអនុម័តពីប្រធានចាត់ចែងកម្មវិធី ឬលោកនាយក​ប្រតិបត្តិអង្គការអនុផលព្រៃឈើ (NTFP) ។
  • ចូលរួមធ្វើបញ្ជីសម្រង់តម្លៃសម្ភារៈនានា និងពូជស្វាយចន្ទី ដើម្បីផ្ញើរជូនរដ្ឋបាល ធ្វើការជ្រើស​រើស និងសម្រេចបន្ត ។
  • ដឹកនាំ និងសម្របសម្រួល សមាជិកគម្រោង ដើម្បីអនុវត្តសកម្មភាព ស្របតាម​ផែនការ​​សកម្មភាព ប្រចាំ ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ។
  • តាមដានសកម្មភាពការងាររបស់សមាជិកគម្រោង ថ្នាលបណ្តុះពូជស្វាយចន្ទី ចម្ការស្វាយចន្ទីគំរូ និងក្រុមស្រ្តីកែច្នៃផលិតផលស្វាយចន្ទី នៅតាមបណ្តាភូមិគោលដៅ ជា​ប្រចាំ ហើយនឹងចូលរួមកែលំអរ ផ្តល់​អនុសាសន៍​​ល្អៗពីចំណេះដឹង ជំនាញ និងបទពិសោធន៍​ថ្មីៗបន្ថែម​ទៀតពី​មេរៀន​បច្ចេកទេសស្វាយចន្ទី
  • ចូលរួមសម្របសម្រួលកម្មវិធីប្រជុំឆ្លុះបញ្ចាំងជាមួយសមាជិកគម្រោង ដើម្បីឆ្លុះ​បញ្ចាំង ពិនិត្យ​​​មើលអំពី ចំណុចខ្លាំង ចំណុចខ្សោយ ឳកាស និងកត្តាគំរាមកំហែង ក្នុងកំឡុងពេល​អនុវត្ត​​សកម្មភាពគម្រោង ។
  • ចូលរួមប្រជុំប្រចាំ ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជាមួយមន្រ្តីគម្រោង និងអង្គការដៃគូ តាមការចាត់តាំងពីមន្រ្តីគម្រោង ។
  • ចូលរួមសរសេររបាយការណ៍ ប្រចាំ ខែ ត្រី មាស ឆមាស និងប្រចាំឆ្នាំ រួចផ្ញើរជូនមន្រ្តីគម្រោង។
  • ជ្រើសរើសសមាជិកគម្រោងធ្វើទស្សនកិច្ចសិក្សា រៀនសូត្រ ដកស្រង់ ចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ។
  • ចូលរួម ត្រួតពិនិត្យ ប៉ាន់ប្រមាណ និងវាយតម្លៃគម្រោង ។
  • ទទួលខុសត្រូវក្នុងការរៀបចំបុរេប្បទាន ទូទាត់បុរេប្បទាន របាយការណ៍ចំណាយ ឯកសារភ្ជាប់ ស្របតាមគោលនយោបាយរបស់អង្គការអនុផលកព្រៃឈើ (NTFP) ផ្ញើរជូនមន្រ្តីគម្រោង​​ជួយ​​ពិនិត្យមុនពេលបញ្ជូនទៅផ្នែកហិរញ្ញវត្ថុ ។​
  • មានតម្លាភាព និងគណនេយ្យភាពជាមួយអង្គការអនុផលព្រៃឈើ (NTFP) ។
  • ខិតខំប្រឹងប្រែងធ្វើការប្រកបដោយការទទួលខុសត្រូវ និងមានការតាំងចិត្តខ្ពស់ ក្នុងការសម្រប​សម្រួលគ្រប់សកម្មភាពរបស់គម្រោង តាមរយៈការរំលេចចេញឲ្យឃើញនូវលទ្ធផល​បែបវិជ្ជ​មាន​និងភាពរីក ចំរើនឆ្លើយតបជាមួយគោលដៅរបស់គម្រោង ។
  • មានទំនាក់ទំនងល្អជាមួយ សមាជិកគម្រោង សហគមន៍ អាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ អង្គការ​​ដៃ​គូ វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត ។
  • បំពេញការងារ ទាំងនៅក្នុងការិយាល័យ និងនៅតាមបណ្តាភូមិគោលដៅត្រូវប្រកាន់ខ្ជាប់នូវ ទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃរបស់អង្គការអនុផលព្រៃឈើ (NTFP) ។
  • ការងារផ្សេងៗ
  • ត្រូវគោរពទៅតាមគោលនយោបាយរបស់អង្គភាព ដូចជាគោលនយោបាយការពារកុមារ គោលនយោបាយប្រឆាំងអំពើពុករលួយ គោលនយោបាយហិរញ្ញវត្ថុ និងរដ្ឋបាល ជាដើម ។
  • ការងារផ្សេងៗទៀតដែលបានស្នើឡើងដោយប្រធានគម្រោង។
Job Requirements
  • មានសញ្ញាបត្របរិញ្ញាបត្រផ្នែកកសិកម្ម/ផលិតកម្មដំណាំបន្លែ/ឈើហូបផ្លែ ឬអភិវឌ្ឍន៍ជនបទ ឬសញ្ញាប័ត្រប្រហាក់ប្រហែល ។
  • មានចំណេះដឹងខ្លះៗពីបច្ចេកទេសផលិតកម្មដំណាំស្វាយចន្ទី និងទំនាក់ទំនងទីផ្សារ ។
  • មានបទពិសោធន៍ចុះធ្វើការងារអភិវឌ្ឍន៍សហគមន៍យ៉ាងហោច ២ឆ្នាំ ។
  • មានបទពិសោធន៍ផ្នែកការចងក្រងក្រុមសហគមន៍ និងដឹកនាំសហគមន៍អនុវត្តគម្រោង ។
  • មានបទពិសោធន៍ធ្លាប់ចុះសិក្សាប្រមូលព័ត៌មានស្តីអំពីបញ្ហាប្រឈមនានារបស់សហគមន៍ ។
  • មានបទពិសោធន៍ក្នុងការចូលរួមដោះស្រាយបញ្ហារបស់សហគមន៍ ។
  • មានចំណេះដឹងផ្នែកកុំព្យូទ័រក្នុងកម្មវិធី: word, excel and PowerPoint ។
How to Apply?

បេក្ខជន​ រឺ​បេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV)និង​លិខិត​អម​ មកកាន់​ការិយាល័យ​អង្គការ​អនុផល​ព្រៃឈើ​(NTFP) ឬតាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

បញ្ជាក់​៖ NTFP មិនមាន​ពាក្យ​សម្រាប់​អោយ​បំពេញ​ទេ​ ដូចនេះ​ បេក្ខជន​ ឬបេ​ក្ខនារី​ ត្រូវ​បំពេញ​ពាក្យ​ដោយខ្លួនឯង​។


Help Khmer Online Jobs

When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".

Thanks, From Khmer Online Jobs Team

Company Information (Opening jobs)

Other Opening Jobs from Non-Timber Forest Products

1 position
$400 - $500
11th July 2025
Rattanakiri
Free Job Newsletter
Get hot jobs update directly in your inbox, join our newsletter subscription.
Sponsored
Similar jobs
Loading

Looking for Job in Cambodia

Full time jobs and part time jobs are added through www.khmeronlinejob.com daily.

You can search for jobs by fields (such as marketing, accounting, computer programming, computer design and many other fields) or by cities or provinces (such as Phnom Penh, Siem Reap, Sihanoukville, Battambang, and all other cities/provinces in Cambodia).

@Job seekers : Job opportunity comes and goes, if you don't want to slip it, stay tuned to get Job update

Loading