មន្រ្តីគម្រោង for Non-Timber Forest Products
For : | Cambodian Only |
Categories : | Agriculture, Agriculture - Agronomy, Community Development |
Schedule : | Full time job |
Sex : | Male, Female |
Language : | Khmer, English |
Location : | Rattanakiri |
Hiring : | 1 Position |
Closing Date : | 11th July 2025 |
Salary : |
$400 - $500
|
Experience : | Yes |
Degree : | Bachelor |
អង្គការអនុផលព្រៃឈើ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលមានទីតាំងនៅក្នុងខេត្តរតនគិរីមានសាខានៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា។ អង្គការNTFP បានដើរតួយ៉ាងសំខាន់តាំងពីឆ្នាំ១៩៩៦ នៅក្នុងការស្វែងរកការគាំទ្រសំរាប់សិទ្ធិជនជាតិដើមភាគតិចនិងសិទ្ធិកាន់កាប់គ្រប់គ្រងធនធានធម្មជាតិ។ អង្គការNTFP បានរកឃើញបញ្ហាស្នូលនៃច្រកចូលប្រកបដោយសុវត្ថិភាពក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិជាមួយនឹងសកម្មភាពដំបូងរួមមានសហគមន៍ព្រៃឈើសិទ្ធិកាន់កាប់ដីធ្លីការគ្រប់គ្រងតំបន់ការពារដោយមានការចូលរួមការស្វែងរកការគាំទ្រ អប់រំក្រៅប្រព័ន្ធ និងបង្កើនជីវភាពរស់នៅ សំរាប់សហគមន៍ជនជាតិដើមភាគតិច។
- មន្រ្តីគម្រោង (1 Position)
- តួនាទី និងការទទួលខុសត្រូវ៖
- រៀបចំមេរៀនបច្ចេកទេសដំណាំស្វាយចន្ទី ។
- រៀបចំយុទ្ធសាស្រ្តបណ្តាញទីផ្សារផលិតផលស្វាយចន្ទី ។
- រៀបចំបញ្ជីឈ្មោះ៖ សមាជិកគម្រោង, បញ្ជីឈ្មោះកសិករគំរូអនុវត្តធ្វើថ្នាលបណ្តុះ ,បញ្ជីឈ្មោះកសិករគំរូអនុវត្តចម្ការស្វាយចន្ទីគំរូ និងបញ្ជីឈ្មោះក្រុមស្រ្តីកែច្នៃផលិតផលស្វាយចន្ទី។
- រៀបចំសរសេរលក្ខណៈវិនិច្ឆ័យក្នុងការជ្រើរើសសមាជិកគម្រោង ។
- ចូលរួមជ្រើសរើសសមាជិកគម្រោងជាស្រ្តីនៅក្នុងភូមិគោលដៅ ឲ្យបាន ៧០% និងសមាជិកជាបុរស ៣០% ជាមួយបុគ្គលិកមន្រ្តីមូលដ្ឋាន ។
- សរសេរលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសស្រ្តីអនុវត្តធ្វើថ្នាលបណ្តុះពូជស្វាយចន្ទី នៅតាមបណ្តាភូមិ គោលដៅ (women cashew nurseries)។
- ចូលរួមសហការជាមួយមន្រ្តីមូលដ្ឋាន ដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសស្រ្តីអនុវត្តធ្វើថ្នាលបណ្តុះពូជស្វាយចន្ទី ។
- សរសេរលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសស្រ្តីអនុវត្តចម្ការស្វាយចន្ទីបង្ហាញជាគំរូ (women cashew demo-farm)។
- ចូលរួមសហការជាមួយបុគ្គលិកមន្រ្តីមូលដ្ឋាន ដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសស្រ្តីអនុវត្តចម្ការស្វាយចន្ទីបង្ហាញជាគំរូ ។
- សរសេរលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសក្រុមស្រ្តីអនុវត្តគម្រោងកែច្នៃផលិតផលស្វាយចន្ទី (women group cashew nut processing)។
- ចូលរួមសហការជាមួយបុគ្គលិកមន្រ្តីមូលដ្ឋានដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសក្រុមស្រ្តីអនុវត្តគម្រោងការកែច្នៃផលិតផលស្វាយចន្ទី ។
- ដឹកនាំបុគ្គលិកមន្រ្តីមូលដ្ឋានរៀបចំផែនការសកម្មភាព និងផែនការថវិកា ប្រចាំខែ ត្រីមាស ឆមាស និង ប្រចាំឆ្នាំ ។
- ដឹកនាំបុគ្គលិកមន្រ្តីមូលដ្ឋានរៀបចំផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ ។
- ដឹកនាំមន្រ្តីមូលដ្ឋាន រៀបចំកម្មវិធីបណ្តុះបណ្តាល ផ្អែកទៅលើផែនការសកម្មភាពប្រចាំឆ្នាំ ។
- រៀបចំមេរៀនសម្រាប់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលា សរសេរលិខិតអញ្ជើញ អ្នកពាក់ព័ន្ធចូលរួម ជ្រើសរើសទីតាំង និងសម្ភារៈសម្រាប់វគ្គនីមួយៗរបស់គម្រោង ។
- ផ្តល់វគ្គបណ្តុះបណ្តាលពីបច្ចេកទេសដំណាំស្វាយចន្ទី, បច្ចេកទេសថ្នាលបណ្តុះពូជស្វាយចន្ទី និង កសិដ្ឋានបង្ហាញគម្រោងស្វាយចន្ទី ដល់បុគ្គលិកមន្រ្តីមូលដ្ឋាន និងសមាជិកគម្រោងស្វាយចន្ទី (ស្រ្តីៈ ៧០% និងបុរស ៣០%) ។
- រៀបចំ របៀបវារៈអង្គប្រជុំ និងដឹកនាំសម្របសម្រួលអង្គប្រជុំ របស់គម្រោង ។
- ចូលរួមអនុម័ត្តក្នុងការរៀបចំសម្ភារៈគាំទ្រនានា និងពូជស្វាយចន្ទី នៅពេលបុគ្គលិកមន្រ្តីមូលដ្ឋានបានផ្ញើរជូន រួចបន្ទាប់មកបញ្ជូនទៅសុំការអនុម័ត្តពីប្រធានចាត់ចែងកម្មវិធី ឬលោកនាយកប្រតិបត្តិអង្គការ អនុផលព្រៃឈើ (NTFP) ។
- ចូលរួមធ្វើបញ្ជីសម្រង់តម្លៃសម្ភារៈនានា និងពូជស្វាយចន្ទី ហើយចុះហត្ថលេខាទៅលើបញ្ជីសម្រង់តម្លៃ រួចផ្ញើរជូនផ្នែករដ្ឋបាលត្រួតពិនិត្យបន្ត និងដើម្បីធ្វើការសម្រេចជ្រើសរើស ។
- រៀបចំបញ្ជីតាមដានថវិកាចំណាយប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ។
- ដឹកនាំបុគ្គលិកមន្រ្តីមូលដ្ឋាន និងសមាជិកគម្រោង ដើម្បីអនុវត្តសកម្មភាព ស្របតាមផែនការសកម្មភាពប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ។
- តាមដានយ៉ាងទៀងទាត់ទៅលើសកម្មភាពការងាររបស់បុគ្គលិកមន្រ្តីមូលដ្ឋាន និងសមាជិកគម្រោង ថ្នាលបណ្តុះពូជស្វាយចន្ទី កសិដ្ឋានចម្ការស្វាយចន្ទី និងក្រុមស្រ្តីកែច្នៃផលិតផលស្វាយចន្ទី នៅតាម បណ្តាភូមិគោលដៅ ហើយនឹងចូលរួមកែលំអរ ផ្តល់អនុសាសន៍ល្អៗពីចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីមេរៀនបច្ចេកទេសស្វាយចន្ទី ។
- សម្របសម្រួលកម្មវិធីប្រជុំឆ្លុះបញ្ចាំងដែលរៀបចំចាត់ចែងដោយបុគ្គលិកមូលដ្ឋាន ជាមួយសមាជិកគម្រោង ដើម្បីឆ្លុះបញ្ចាំង ពិនិត្យមើលអំពី ចំណុចខ្លាំង ចំណុចខ្សោយ ឳកាស និងកត្តាគំរាមកំហែង ក្នុងកំឡុងពេលអនុវត្តសកម្មភាពគម្រោង ។
- ដឹកនាំ សម្របសម្រួលបុគ្គលិកមូលដ្ឋានចូលរួមសរសេររបាយការណ៍ ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ រួចផ្ញើរជូនប្រធានចាត់ចែងកម្មវិធី ឬលោកនាយកប្រតិបត្តិអង្គការអនុផលព្រៃឈើ (NTFP) ។
- សរសេររបាយការណ៍រីកចំរើនផ្ញើរជូនអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញនានា ។
- ចូលរួមប្រជុំ បណ្តុះបណ្តាល និងសិក្ខាសាលា ជាមួយអាជ្ញាធរមូលដ្ឋានវិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត ។
- ចូលរួមប្រជុំ បណ្តុះបណ្តាល និង សិក្ខាសាលា ជាមួយ អង្គការដៃគូ និងម្ចាស់ជំនួយ ។
- ដឹកនាំ និងសម្របសម្រួលកម្មវិធីដំណើរទស្សនៈកិច្ចរបស់ម្ចាស់ជំនួយ ចុះមកមើលសកម្មភាពគម្រោង ។
- ដឹកនាំ និងសម្របសម្រួលកម្មវិធីស្សនៈកិច្ចសិក្សា រៀនសូត្រ ដកស្រង់ ចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមកស្តីអំពីផលិតកម្មដំណាំស្វាយចន្ទី ។
- ចូលរួម ត្រួតពិនិត្យ ប៉ាន់ប្រមាណ និងវាយតម្លៃគម្រោងស្វាយចន្ទី ។
- សម្របសម្រួលបុគ្គលិកមូលដ្ឋានក្នុងការរៀបចំបុរេប្បទាន ទូទាត់បុរេប្បទាន របាយការណ៍ចំណាយ ឯកសារភ្ជាប់ ស្របតាមគោលនយោបាយរបស់អង្គការអនុផលកព្រៃឈើ (NTFP)។
- មានតម្លាភាព និងគណនេយ្យភាពជាមួយអង្គការអនុផលព្រៃឈើ (NTFP) ។
- បំពេញកាតព្វកិច្ចប្រចាំថ្ងៃប្រកបដោយការទទួលខុសត្រូវ និងមានការតាំងចិត្តខ្ពស់ ក្នុងការសម្របសម្រួលគ្រប់សកម្មភាពរបស់គម្រោង តាមរយៈការរំលិចចេញឲ្យឃើញនូវលទ្ធផលបែបវិជ្ជមាននិងភាពរីកចំរើនឆ្លើយតបជាមួយគោលដៅរបស់គម្រោង ។
- មានទំនាក់ទំនងល្អជាមួយ សមាជិកគម្រោង សហគមន៍ អាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ អង្គការដៃគូនានា ម្ចាស់ជំនួយ វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត ។
- អនុវត្តការងារ ទាំងនៅក្នុងការិយាល័យ និងនៅតាមបណ្តាភូមិគោលដៅត្រូវប្រកាន់ខ្ជាប់នូវទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃរបស់អង្គការអនុផលព្រៃឈើ (NTFP) ។
- ការងារផ្សេងៗ
- ត្រូវគោរពទៅតាមគោលនយោបាយរបស់អង្គភាព ដូចជាគោលនយោបាយការពារកុមារ គោលនយោបាយប្រឆាំងអំពើពុករលួយ គោលនយោបាយហិរញ្ញវត្ថុ និងរដ្ឋបាល ជាដើម
- ការងារផ្សេងៗទៀតដែលបានស្នើឡើងដោយប្រធានគម្រោង
- មានសញ្ញាបត្របរិញ្ញាបត្រផ្នែកកសិកម្ម/ផលិតកម្មដំណាំបន្លែ/ឈើហូបផ្លែ ឬអភិវឌ្ឍន៍ជនបទ ឬ សញ្ញាបត្រប្រហាក់ប្រហែល ។
- មានចំណេះដឹងសមស្របពីបច្ចេកទេសផលិតកម្មដំណាំស្វាយចន្ទី និងទំនាក់ទំនងទីផ្សារ ។
- មានបទពិសោធន៍ចុះធ្វើការងារអភិវឌ្ឍន៍សហគមន៍យ៉ាងហោច ៣ឆ្នាំឡើងទៅ ។
- មានបទពិសោធន៍ផ្នែកការចងក្រងក្រុមផលិតផ្នែកគម្រោងស្វាយចន្ទី ឬសហគមន៍កសិកម្មស្វាយចន្ទី និងដឹកនាំសហគមន៍អនុវត្តគម្រោង ។
- មានបទពិសោធន៍ធ្លាប់ចុះសិក្សាប្រមូលព័ត៌មាន វិភាគបញ្ហា នឹងកំណត់អាទិភាពនៃបញ្ហា ដែល សហគមន៍នីមួយៗបានជួបប្រទះ ។
- មានបទពិសោធន៍ក្នុងការចូលរួមដោះស្រាយបញ្ហារបស់ក្រុម និងសហគមន៍ ។
- មានចំណេះដឹងផ្នែកកុំព្យូទ័រក្នុងកម្មវិធី: word, excel and PowerPoint ។
បេក្ខជន រឺបេក្ខនារីដែលមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប (CV)និងលិខិតអម មកកាន់ការិយាល័យអង្គការអនុផលព្រៃឈើ(NTFP) ឬតាមរយៈអ៊ីម៉ែល ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
បញ្ជាក់៖ NTFP មិនមានពាក្យសម្រាប់អោយបំពេញទេ ដូចនេះ បេក្ខជន ឬបេក្ខនារី ត្រូវបំពេញពាក្យដោយខ្លួនឯង។
Help Khmer Online Jobs
When you apply for this job, if possible please mention that "You see this job announcement in www.khmeronlinejobs.com".Thanks, From Khmer Online Jobs Team
Company : | Non-Timber Forest Products |
Website : |
http://www.ntfpcambodia.org |
